សុភាសិតប្រកបដោយអត្ថន័យអប់រំចំនួន១០ឃ្លា ពីជុំវិញពិភពលោក
ជនជាតិអេហ្សីបមានសុភាសិតមួយដែលមានសេចក្ដីថា «បើអ្នករៀបការជាមួយស្វាដោយសារលុយ លុយនឹងទៅឯស្វានៅតែជាស្វាដដែល។» នៅពេលអ្នកអានរួចហើយ អ្នកនឹងទទួលអារម្មណ៍ថាសុភាសិតមួយឃ្លានេះមានលក្ខណៈកំប្លែង ប៉ុន្តែក្នុងពេលជាមួយគ្នានោះដែរ អ្នកក៏ទទួលបាននូវមេរៀនជីវិតមួយដែលអត្ថន័យនៅក្នុងសុភាសិតនេះចង់ប្រាប់អ្នកដែរ ហើយជាពិសេសវាគឺជាការទូន្មានដ៏ស័ក្ដិសមពេលវេលាបំផុតសម្រាប់មនុស្សក្នុងសម័យនេះ។ ខាងក្រោមនេះយើងបានសម្រង់យកនូវសុភាសិតចំនួន១០ឃ្លាពីជុំវិញប្រទេសដែលសុទ្ធតែមានអត្ថន័យអប់រំដូចសុភាសិតខាងលើនេះដែរ៖
១) «កំហឹងគឺជាភាពហ៊ឺហាដែលមានតម្លៃថ្លៃ។» សុភាសិតអ៊ីតាលី
២) «ការកុហកធ្វើដំណើរជុំវិញពិភពលោក ខណៈពេលដែលការពិតទើបនឹងពាក់ស្បែកជើងរបស់វា។» សុភាសិតបារាំង
៣) «គ្មានបុគ្គលណាម្នាក់ដែលអាចក្លាយជាវេជ្ជបណ្ឌិតដ៏ល្អម្នាក់ដោយមិនធ្លាប់មានជំងឺសោះនោះទេ។» សុភាសិតអារ៉ាប
៤) «មួយតំណក់ៗកកើតជាបឹង។» សុភាសិតប៊ុលហ្គារី
៥) «នៅពេលឆ្កែពីរក្បាលកំពុងខាំគ្នាដោយសារឆ្អឹង ឆ្កែទី៣ពាំវាយកទៅបាត់។» សុភាសិតហូឡង់
៦) «នៅក្នុងឆ្នាំងចាស់ដែលបង្កើតបានជាស៊ុបដែលឆ្ងាញ់បំផុត។» សុភាសិតបារាំង
៧) «សតិសម្បជញ្ញៈគឺជាសម្បុកដែលសេចក្ដីល្អទាំងឡាយភ្ញាស់ចេញមក។» សុភាសិតWales
៨) «បើអ្នករៀបការជាមួយស្វាដោយសារលុយ លុយនឹងទៅឯស្វានៅតែជាស្វាដដែល។» សុភាសិតអេហ្ស៊ីប
៩) «បើអ្នកមិនក្រោកឈរដើម្បីអ្វីមួយ នោះអ្នកនឹងធ្លាក់ចូលក្នុងអ្វីមួយ។» សុភាសិតអាហ្វ្រិក
១០) «គ្រប់យ៉ាងសុទ្ធតែមានភាពស្រស់ស្អាត ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមើលឃើញវានោះឡើយ។» សុភាសិតចិន
ដោយ៖ ស្រីពៅ