អ្នកវិទ្យាសាស្ត្រចិនកំពុងបង្កាត់សត្វស្វាដែលអាចបណ្ដុះសរីរាង្គមនុស្សបាន​



អ្នកវិទ្យាសាស្ត្របានបង្កការចាប់អារម្មណ៍ពីសាធារណជនជាច្រើន ដោយបានធ្វើការរលាយកោសិកាមនុស្សចូលទៅក្នុងអំប្រ៊ីយ៉ុងស្វា។ នៅក្នុងរបាយការណ៍ក្រុមអ្នកស្រាវជ្រាវបានបង្កើតអំប្រ៊ីយ៉ុងដែលជាផ្នែករបស់មនុស្សនិងផ្នែករបស់ស្វា។

យោងតាមសារព័ត៌មានមួយបានប្រាប់អោយដឹងថា លោក Juan Carlos Izpisue Belmonte អ្នកវិទ្យាសាស្ត្រអ៉េស្ពាញ អ្នកវិទ្យាសាស្ត្រនៅក្នុងមន្ទីរពិសោធន៍ Salk Institute ក្នុងរដ្ឋកាលីហ្វញ៉ា បានចូលរួមធ្វើការពិសោធជាមួយអ្នកស្រាវជ្រាវចិនដែលទាក់ទងនឹងសត្វស្វាលើការពិសោធចម្លែកនេះ។ គោលបំណងធំនៃការពិសោធនេះគឺចង់បង្កើតសត្វដែលមានលក្ខណៈសត្វផងនិងមនុស្សផងដែលក្នុងការពិសោធនេះគឺដាក់ចូលអំប្រ៊ីយ៉ុងមនុស្សទៅក្នុងអំប្រ៊ីយ៉ុងសត្វ។ គំនិតនៅពីក្រោយការស្រាវជ្រាវនេះគឺដើម្បីបង្កើតសត្វដែលមានសរីរាង្គដូចជាតំរងនោមឬថ្លើមជាដើមដែលបង្កបានដោយកោសិកាមនុស្សទាំងអស់។ សត្វបែបនេះអាចនឹងត្រូវ​ប្រើជាប្រភពនៃសរីរាង្គសម្រាប់ការប្តូរសរីរាង្គឲ្យមនុស្ស។

បច្ចេកទេសក្នុងការបង្កើតសត្វនេះ គឺគេធ្វើដោយការចាក់បញ្ចូលកោសិកាដើមអំប្រ៊ីយ៉ុងរបស់មនុស្សទៅក្នុងអំប្រ៊ីយ៉ុងដែលមានអាយុមួយថ្ងៃនៃសត្វស្វាមួយផ្សេងទៀត។ ក្តីសង្ឃឹមគឺថាកោសិការរបស់មនុស្សនឹងរីកលូតលាស់រួមជាមួយអំប្រ៊ីយ៉ុងបន្ថែមលើវា។ កាលពីមុន លោក Izpisua Belmonte បានព្យាយាមបង្កើតសត្វដែលមានលក្ខណៈមនុស្សបែបនេះដោយចាក់បញ្ចូលបន្ថែមកោសិកាមនុស្សទៅនឹងអំប្រ៊ីយ៉ុងជ្រូកប៉ុន្តែកោសិកាមនុស្សមិនមានប្រសិទ្ធិភាពទេក្នុងការលូតលាស់ជាមួយនឹងអំប្រ៊ីយ៉ុងជ្រូក។

ដោយ៖ នឿន វណ្ណៈ

 

 

 

X
5s