កម្រងសុភាសិតចំនួន ១០របស់បារាំងដែលអ្នកគួរយកទៅសិក្សា
ជាប់ជាប្រទេសមួយដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៦បើគិតតាមផលិតផលក្នុងស្រុកសរុប បារាំងដែលមានឈ្មោះជាផ្លូវការហៅថា សាធារណរដ្ឋបារាំង គឺជាទឹកដីមួយដែលមានប្រវត្តិសាស្ត្រចំណាស់ ព្រមជាមួយនឹងវប្បធម៌ដ៏រុងរឿងរបស់ជនជាតិនេះ។ គិតត្រឹមឆ្នាំ២០១៩នេះ ប្រជាជនសរុបមានចំនួន៦៧លាននាក់។ បារាំងគឺជាប្រទេសមួយដែលនាំមុខគេជាគោលដៅធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ និងមានភ្ញៀវទេសចរណ៍បរទេសប្រហែល៨៣លានជារៀងរាល់ឆ្នាំ។ តើទឹកដីមួយនេះមានផ្ទុកគតិបណ្ឌិតល្អៗអ្វីខ្លះដែលអាចឲ្យអ្នករៀនសូត្របាន ? ខាងក្រោមនេះគឺជាកម្រងសុភាសិតចំនួន១០របស់បារាំងដែលអ្នកគួរយកទៅសិក្សា៖
១) «មនុស្សតូចជះស្រមោលធំ។»
២) «បេះដូងមើលឃើញបានឆ្ងាយជាងខួរក្បាល។»
៣) «ពាក់កណ្ដាលជីវិតដំបូងចំណាយពេលទៅលើការស្រេកឃ្លានចង់បាន ពាក់កណ្ដាលចុងក្រោយនៃជីវិតចំណាយពេលទៅលើការសោកស្ដាយក្រោយពាក់កណ្ដាលជីវិតដំបូង។»
៤) «បុគ្គលដែលនៅជិតវិហារគ្រិស្តច្រើននៅឆ្ងាយពីព្រះ។»
៥) «អ្វីដែលពិបាកក្នុងការអត់ទ្រាំមានរសជាតិផ្អែមនៅពេលនឹកឃើញវាមកវិញ។»
៦) «វាគឺជាសេចក្ដីរីករាយទ្វេដងដែលបានបោកប្រាស់មនុស្សដែលបានបោកប្រាស់។»
៧) «មានតែសេចក្ដីពិតប៉ុណ្ណោះដែលឈឺចាប់។»
៨) «យុវវ័យបន្តរស់នៅទៅមុខអាស្រ័យលើក្ដីសង្ឃឹម ចាស់ជរារស់នៅអាស្រ័យលើអនុស្សាវរីយ។»
៩) «អ្វីដែលអ្នកនិយាយខ្វះខាតក្នុងជម្រៅរបស់វា ពួកគេជំនួសវិញជាមួយនឹងប្រវែង។»
១០) «យើងនឹងគ្មានថ្ងៃដឹងពីតម្លៃរបស់ទឹករហូតទាល់តែអណ្ដូងរីងស្ងួតអស់។»
ដោយ៖ ស្រីពៅ