វិធីសាស្រ្ត ៨ យ៉ាងជួយអ្នកជម្រះភាពស្មុគស្មាញចេញពីខួរក្បាល​



គ្មាននរណាម្នាក់អាចដកភាពស្មុគស្មាញចេញពីចិត្ត និងជីវិតបានឡើយ ទាំងដែលដឹងថាគំនិតដែលស្រស់ថ្លានាំឲ្យអ្នកមានសុខភាពរាងកាយនិងផ្លូវចិត្តល្អ។ ខាងក្រោមនោះជាវិធីសាស្រ្តជួយអ្នកឲ្យជម្រះភាពស្មុគស្មាញចេញពីចិត្តបាន៖

១) និយាយជាមួយមិត្ត ឬអ្នកគួរឲ្យទុកចិត្តបំផុត

ពិភាក្សាបញ្ហាជាមួយមិត្តល្អរបស់អ្នកដើម្បីឲ្យគេជួយរកដំណោះស្រាយ ព្រោះមិត្តល្អជាមនុស្សដែលយល់ចិត្តអ្នកច្រើន ហើយក៏ជាមនុស្សដែលអាចដឹងពីបញ្ហាអ្នកច្រើនដែរ។ 

 

២) អានសៀវភៅដែលជម្រុញទឹកចិត្ត

ការអានជួយអ្នកបង្កើនចំណេញដឹងបានច្រើន ពេលអ្នកមានអារម្មណ៍មិនល្អ ធុញថប់ ស្មុគស្មាញអ្នកគួរអានសៀវភៅចៀសវាងការគិតផ្តេសផ្តាស និងបញ្ចេញអារម្មណ៍អវិជ្ជមានណាមួយ។

 

៣) សរសេរអ្វីដែលមាននូវក្នុងគំនិតទាំងល្អនិងអាក្រក់

ពេលអ្នកខឹង អ្នកមានអារម្មណ៍ថាស្មុគស្មាញ មានគំនិតជាច្រើនបានផុសឡើងក្នុងខួរក្បាលរបស់អ្នក ហើយច្បាស់ណាស់ថាគំនិត និងអារម្មណ៍អាក្រក់នឹងលប់លើគំនិតវិជ្ជមាន។ អ្នកគួរសរសេរវាលើក្រដាស ឬសៀវភៅមួយមិនថាគំនិតនោះល្អ ឬមិនល្អទេ ធ្វើបែបនេះអ្នកអាចយកវាមកពិចារណាបានថា អ្វីដែលអ្នកកំពុងគិតមានអ្វីខ្លះត្រឹមត្រូវ ហើយអ្វីខ្លះមិនត្រឹមត្រូវ។ 

 

៤) ទៅហាត់ប្រាណ Gym

Gym ជួយអ្នកបញ្ចេញញើសនិងជាតិពុលចេញពីខ្លួន ហើយវាក៏ជួយលាងជាតិពុលចេញពីខួរក្បាលបានដែរ វាជួយឲ្យអារម្មណ៍អ្នកត្រលប់មកប្រក្រតីវិញ និងដាស់សតិឲ្យធូរស្រាលស្រស់ថ្លាគិតគូរល្អៗវិញបាន។ 

 

៥) រត់

រត់នៅកន្លែងហាត់ប្រាណវាមានបរិយាកាសផ្សេងពីការរត់ហាត់ប្រាណនៅធ្លាសាធារណៈ។ អ្នកអាចជ្រើសរើសកន្លែងរត់ដូចជានៅតាមមាត់ទន្លេដើម្បីស្រូបយកខ្យល់អាកាសស្រស់ថ្លា ធ្វើឲ្យស្បែកស្រូបយកវីតាមីនឌី (Vitamin D) រួមទាំងទុកពេលឲ្យខួរក្បាល បេះដូង និងសួតស្រូបយកអុកស៊ីសែនបានគ្រប់គ្រាន់ ដែលជាហេតុកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍បាន។

 

៦) បញ្ចេញកំហឹងលើសង្វៀវប្រដាល់​

មនុស្សមួយចំនួនគិតថា ប្រដាល់ឬវាយបុកជាកីឡាមួយមិនសូវល្អ តែវានឹងល្អពេលអ្នកលេងវាដោយត្រឹមត្រូវ និងដើម្បីសុខភាព។ សង្កេតមើលជនជាតិថៃ និងចិនភាគច្រើនចូលចិត្តយកការប្រដាល់​នេះជាកីឡាមួយសម្រាប់សុខភាព ពិសេសមនុស្សស្រីតែម្តងព្រោះអាចឲ្យក្បាលពោះគាត់រាបស្មើស្អាត។ យ៉ាងណាមិញ ពេលអារម្មណ៍មិនល្អគេក៏សង្កេតឃើញមានមនុស្សមិនតិចដែរ ដែលជ្រើសរើសការប្រដាល់ឬវាយបុកនេះដើម្បីរំសាយអារម្មណ៍។

៧) ធ្វើការសមាធិ

សមាធិជួយឲ្យអារម្មណ៍អ្នកស្ងប់ស្ងាត់ កាត់បន្ថយកកំហឹង ដកដង្ហើមឲ្យវែងៗគិតអ្វីដែលល្អ និងផ្តល់ប្រយោជន៍ដល់ខ្លួនឯង។ ការសមាធិជួយអ្នកឲ្យមានការគិតបានល្អិតល្អន់ឡើងវិញ។

 

៨) ដកខ្លួនចេញពីបច្ចេកវិទ្យាមួយរយៈ ហើយប្តូរបរិយាកាសលំហែជាមួយធម្មជាតិ

ធម្មជាតិជួយឲ្យអ្នកស្រស់ស្រាយបានច្រើនបើអ្នករៀនបន្សាំខ្លួននៅជាមួយធម្មជាតិឲ្យបានច្រើន កាត់បន្ថយការប្រើបច្ចេកវិទ្យាមួយរយៈ រកពេលទៅសម្រាកលំហែកាយនៅតាមតំបន់ភ្នំ លើកោះ មាត់សមុទ្រ ឬប្រើជីវិតរស់នៅតំបន់ជនបទខ្លះ។ ធ្វើបែបនេះវាជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយផ្សេង ហើយលើសពីនេះក៏ជួយអ្នកឲ្យមានសុខភាពល្អបានដែរ៕

 

ដោយ៖ យ៉ាយ៉ា 

 

X
5s