សុភាសិតចំនួន ១០ឃ្លា ខ្លីៗតែខ្លឹម មានបង្កប់គតិបណ្ឌិត​



ថ្ងៃនេះ Bizkhmer សូមនាំមកជូនលោកអ្នកជាមួយនឹងកម្រងសុភាសិតដែលមានលក្ខណៈខ្លីតែខ្លឹមចំនួន១០ឃ្លានៅជុំវិញពិភពលោក។ ខាងក្រោមនេះគឺជាគតិបណ្ឌិតទាំង១០នេះ៖

១) «ស្លាបព្រាមិនដឹងពីរសជាតិរបស់ស៊ុប ដូចគ្នានឹងមនុស្សល្ងង់មិនដឹងពីរសជាតិរបស់បញ្ញាដែរ។» សុភាសិតWales

២) «ទឹកដែលស្ងប់ហូរជ្រៅ។» សុភាសិតឡាតាំង

៣) «ធ្វើល្អហើយបោះវាចោលទៅក្នុងសមុទ្រ។» សុភាសិតអារ៉ាប

៤) «បើអ្នកមិនអាចរស់ឲ្យបានយូរ សូមរស់ឲ្យមានន័យ។» សុភាសិតអ៊ីតាលី

៥) «វាស់១ពាន់ដង កាត់១ដង។» សុភាសិតទួរគី

៦) «ផ្លាស់ប្ដូរខ្លួនឯងហើយភ័ព្វសំណាងរបស់អ្នកនឹងផ្លាស់ប្ដូរអ្នក។» សុភាសិតព័រទុយហ្គាល់

៧) «សង្គ្រាមរវាងដំរី គឺជាសត្វស្រមោចដែលត្រូវទទួលការជាន់កម្ទេច។» សុភាសិតថៃ

៨) «អ្វីដែលអ្នកមើលឃើញនៅក្នុងខ្លួនឯងគឺជាអ្វីដែលអ្នកមើលឃើញនៅក្នុងពិភពលោក។» សុភាសិតអាហ្វហ្គានីស្ថាន

៩) «របស់ដែលស្រស់ស្អាតមិនដែលល្អឥតខ្ចោះនោះទេ។» សុភាសិតអេហ្ស៊ីប

១០) «បេះដូងដែលស្រឡាញ់តែងតែនៅក្មេងវ័យជានិច្ច។» សុភាសិតក្រិក

ដោយ៖ ស្រីពៅ

 

X
5s