ភាគហ៊ុនអាមេរិកធ្លាក់ចុះទាបបន្ទាប់ពីធនាគារកណ្តាលធ្វើការកាត់អត្រាការប្រាក់​



ទីក្រុងញូវយ៉ក៖ ក្នុងការបិទការជួញដូរមូលបត្រនៅថ្ងៃពុធ ទី៣១ កន្លងទៅ ភាគហ៊ុនរបស់ Wall Street មានការធ្លាក់ចុះទាបបន្ទាប់ពីធនាគារកណ្តាលអាមេរិក ធ្វើការកាត់អត្រាការប្រាក់ ប៉ុន្តែបានផ្តល់សញ្ញាចម្រុះស្តីពីអ្វីដែលការផ្លាស់ប្តូរនេះ មានន័យថាសម្រាប់គោលនយោបាយរូបិយវត្ថុនាពេលអនាគត។

ចំពោះ Dow Jones Industrial Average ក៏បានធ្លាក់ចុះអស់ ៣៣៣.៧៥ ពិន្ទុ (ប្រមាណ ១.២៣%)។ ដោយឡែក S&P 500 ក៏ធ្លាក់ចុះ ១.០៩% ដែរ ខណៈដែល Nasdaq Composite Index ក៏ដាំចុះ ១.១៩% ដែរ។

 

ដំបូងភាគហ៊ុនបានធ្លាក់ចុះទាបបន្ទាប់ពីធនាគារកណ្តាលអាមេរិកបានប្រកាសនៅម៉ោង ១៨:០០នាទី ម៉ោងក្នុងស្រុកថា ខ្លួនគ្រោងនឹងកាត់បន្ថយអត្រាការប្រាក់លើ ២៥ ចំណុច។ ប៉ុន្តែគេបានឃើញថាភាគហ៊ុនស្ទើរគ្រប់ផ្សារត្រូវធ្លាក់ចុះយ៉ាងខ្លាំងនៅពាក់កណ្តាលទីតែម្តង ទោះបីលោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិកប្រកាសថា ការកាត់អត្រាការប្រាក់នេះនឹងមិនអូសបន្លាយពេលយូរយ៉ាងណាក្តី តែលោកបន្ថែមថា ធនាគារកណ្តាលអាមេរិកកាត់អត្រាការប្រាក់នេះមិនមែនលើមួយចំណុចទេ។

ការសម្រេចចិត្តរបស់ធនាគារកណ្តាលបានកើតឡើងនៅថ្ងៃតែមួយខណៈកិច្ចពិភាក្សាពាណិជ្ជកម្មរវាងចិននិងចិនបានបញ្ចប់ដោយគ្មានសញ្ញានៃការរីកចម្រើនគួរឱ្យកត់សម្គាល់ណាមួយឡើយ។ ផលប៉ះពាល់អវិជ្ជមានមួយនៃការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធគឺថា វាអាចជំរុញរបាំងពាណិជ្ជកម្មនៅក្នុងរដ្ឋបាលដូណាលត្រាំ ឱ្យដើរតាមគន្លងពិបាក នេះជាការលើកឡើងរបស់ Art Hogan  ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារនៃ National Securities។ នេះគឺជាគោលនយោបាយរូបិយវត្ថុដ៏សំខាន់ដើម្បីជួសជុលការខូចខាតដែលគោលនយោបាយពាណិជ្ជកម្មកំពុងធ្វើ Art Hogan បានបន្ថែមបែបនេះ៕

ដោយ៖ យ៉ាយ៉ា

 

X
5s