សម្រង់ឃ្លាទាំង ៨ ដែលនិយាយនិងរៀបរាប់អំពីសេរីភាព​



ពាក្យសេរីភាពត្រូវបានគេលើកឡើងទូទាំងពិភពលោក។ មិនខុសនោះទេ មនុស្សម្នាក់ៗត្រូវការសេរីភាព ប្រសិនបើគ្មានសេរីភាព នោះអ្នកមិនខុសពីសត្វនៅក្នុងទ្រុងនោះឡើយ។ សេរីភាពនៃគំនិត សេរីភាពនៃការបញ្ចេញមតិ ជាដើម គឺជាអ្វីដែលមនុស្សត្រូវការ ពីព្រោះមនុស្សម្នាក់ៗមិនចង់រស់នៅក្រោមសម្ពាធឬការគាបសង្កត់នោះទេ។ ខាងក្រោមនេះគឺជាសម្រង់ឃ្លាទាំង ៨ ដែលនិយាយអំពីសេរីភាព៖

១) «ខ្ញុំមិនមែនជាសត្វបក្សី គ្មានសំណាញ់ដែលអាចទាក់ខ្ញុំជាប់នោះទេ។ ខ្ញុំជាមនុស្សមានសេរីភាព មានឆន្ទៈឯករាជ្យ។» Charlotte Bronte

២) «សេរីភាពមិនចាំបាច់មានក៏បាន ប្រសិនបើគ្មានសេរីភាពក្នុងការបង្កើតកំហុស»។ Mahatma Gandhi

៣) «ពន្ធនាគារពិតគឺជាសេចក្ដីភ័យខ្លាច សេរីភាពពិតគឺសេរីភាពពីភាពភ័យខ្លាច»។ Aung San Suu Kyi

៤) «សេរីភាពគឺកុំសួរអ្វីទាំងអស់ កុំរំពឹងអ្វីទាំងអស់ និងកុំពឹងផ្អែកលើអ្វីទាំងអស់»។ Ayn Rand

៥) «សេរីភាពគឺជាបង្អួចចំហដែលជះពន្លឺនៃដួងព្រលឹងនិងភាពថ្លៃថ្នូររបស់មនុស្ស»។ Herbert Hoover

៦) «ជីវិតដែលគ្មានសេរីភាពប្រៀបដូចខ្លួនប្រាណដែលគ្មានព្រលឹង»។ Kahlil Gibran

៧) «ការអប់រំគឺជាកូនសោរចាក់ទ្វានៃសេរីភាព»។ George Washington Carver

៨) «ជោគជ័យពិត ភាពរីករាយពិតស្ថិតក្នុងសេរីភាពនិងការពេញចិត្ត»។ Dada Vaswani

ដោយ៖ លង់ វណ្ណៈ

 

X
5s