ចិនមានបំណងបញ្ឈប់ថ្លៃសេវាខុសច្បាប់លើអាជីវកម្ម​



ក្រុមប្រឹក្សារដ្ឋបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយថ្លៃសេវាខុសច្បាប់ដែលត្រូវបានធ្វើឡើងដោយអាជីវកម្ម អ្នកជំនាញបានអំពាវនាវឱ្យបង្កើតយន្តការរយៈពេលវែងដែលផ្តោតលើការចោទប្រកាន់បែបនេះ។ គណៈរដ្ឋមន្រ្តីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយបន្ទាប់ពីការប្រជុំប្រតិបត្តិថ្មីៗនេះ។ 

សេចក្តីថ្លែងការណ៍បាននិយាយថាវិធានការណ៍ត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវការអនុវត្តពេញលេញនៃការកាត់ពន្ធនិងការកាត់ថ្លៃទ្រង់ទ្រាយធំ ក៏ដើម្បីអភិវឌ្ឍបរិយាកាសធុរកិច្ចស្របតាមច្បាប់និងដើម្បីពង្រឹងអង្គភាពទីផ្សារឱ្យកាន់តែប្រសើរឡើង។ សេចក្តីថ្លែងការណ៍បានបន្តថា សមាគមឧស្សាហកម្មនិងស្ថាប័នដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងពីការប្រើប្រាស់អំណាចរដ្ឋបាលរបស់ពួកគេទៅនឹងសកម្មភាពអាជីវកម្ម។ របាយការណ៍បានបន្ថែមទៀតថា ថ្លៃសេវាដែលត្រូវបានប្រមូលដោយខុសច្បាប់ត្រូវតែប្រគល់ត្រលប់វិញក្នុងរយៈពេលដែលបានកំណត់ ហើយអ្នកដែលប្រព្រឹត្តត្រូវតែទទួលខុសត្រូវ។

លោក Li Keqiang មន្រ្តីចិនមួយរូបបានមានប្រសាសន៍ថា នៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលនៅឆ្នាំនេះថាប្រទេសចិននឹងកែលម្អថ្លៃអគ្គិសនីបន្ថែមឲ្យមានតម្លៃទាបក្នុងផលិតកម្ម និងកាត់បន្ថយតម្លៃអគ្គិសនីជាមធ្យមសម្រាប់អាជីវកម្មឧស្សាហកម្ម និងពាណិជ្ជកម្មទូទៅ ១០ ភាគរយ។ បន្ទុកបញ្ហាលើផ្លូវដែកនិងកំពង់ផែមួយចំនួននឹងត្រូវលុបចោលឬកាត់បន្ថយ ហើយរដ្ឋាភិបាលនឹងចាប់ផ្តើមគំនិតផ្តួចផ្តើមដើម្បីដោះស្រាយបញ្ហាដែលកើតមានលើដំណើរការអាជីវកម្ម លោក Li បានបន្ថែម។

លោក Chen Sheng សាស្រ្តាចារ្យនៅសាលាកិច្ចការសាធារណៈនៃសាកលវិទ្យាល័យ Chongqing បាននិយាយថាបង់ថ្លៃខុសច្បាប់លើអាជីវកម្មថា វាមិនត្រឹមតែបង្កើនថ្លៃដើមក្រុមហ៊ុនប៉ុណ្ណោះទេប៉ុន្តែវាក៏ធ្វើឱ្យមានការប៉ះពាល់ដល់ភាពជឿជាក់ និងកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលផងដែរ។ រដ្ឋាភិបាលត្រូវតែធ្វើឲ្យការចំណាយលើអាជីវកម្មត្រឹមត្រូវតាមការកំណត់របស់ច្បាប់យ៉ាងពិតប្រាកដ លោក Chen បានបន្ថែម។ វាក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាននិងមន្ទីរនានាពន្លឿនការចងក្រងបញ្ជីនៃសេវាសាធារណៈរបស់ពួកគេ និងធ្វើឲ្យអាជីវកម្មត្រូវតែងាកទៅរកដំណើរការដែលមានការកំណត់ដោយច្បាប់ និងជាការបង្កភាពងាយស្រួលដល់អាជីវកម្មក្នុងស្រុក៕

ដោយ៖ យ៉ាយ៉ា

 

 

 

 

X
5s