CDCអនុម័តគម្រោងរោងចក្រ ៦បន្ថែមក្នុងទំហំទុនជាង៤០លានដុល្លារ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន៦ បន្ទាប់សំណើសាងសង់រោងចក្រពីសំណាក់ក្រុមហ៊ុនខាងលើ ក្នុងនោះទំហំទុនវិនិយោគសរុបមានចំនួន ៤១,៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ៣,២៤១ កន្លែង ។
ក្រុមហ៊ុន “NAT BEST (CAMBODIA) ELECTRICAL & HOME APPLIANCE CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៩កន្លែង។
ក្រុមហ៊ុន “CAMBODIAN JINGU NEW BUILDING MATERIALS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៧កន្លែង។
ក្រុមហ៊ុន “CHENGHAOSHIYE (CAMBODIA) FASHION CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៥កន្លែង។
ក្រុមហ៊ុន “NEW EAST SOLAR ENERGY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅ បុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។
ក្រុមហ៊ុន “THE PRESTIGE HOSPITAL CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ ១៦,១៧ និង១៨ ផ្លូវលេខ ២១ និងលេខ ០៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។
ក្រុមហ៊ុន “CHAMATHARN CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទឹកកក ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១២កន្លែង៕
ដោយ៖ ជួប ស្រីរ័ត្ន