ចំណុចអាក្រក់ទាំង ១០ដែលបង្អាក់អ្នកមិនឲ្យជោគជ័យ ក្លាយជាអ្នកមាន​



មនុស្សម្នាក់ៗសុទ្ធតែចង់មាន ចង់ជោគជ័យ ប៉ុន្តែមនុស្សមួយចំនួននៅជាប់ក្អែលអាក្រក់ច្រើនដែលធ្វើឲ្យពួកគេមិនអាចឈានទៅរកភាពជោគជ័យ ភាពមានបាន។ ដោយសារតែភាពភ័យខ្លាច ការមិនដឹងផ្លូវ មិនមានគោលដៅជាដើម ធ្វើឲ្យអ្នកមិនអាចឈានជើងចូលទៅកាន់ភាពជោគជ័យនៃភាពជាអ្នកមាន។ ខាងក្រោមនេះគឺជាចំណុចអាក្រក់ទាំង ១០ ដែលរាំងស្ទះអ្នកមិនឲ្យក្លាយជាអ្នកមាន៖

១) គ្មានអ្នកបង្ហាញផ្លូវ

ជួនកាល អ្នកហ៊ុមព័ទ្ធខ្លួនអ្នកដោយមនុស្សវិជ្ជមានច្រើនពេក និងខ្វះអ្នកតម្រង់ផ្លូវ។ សំខាន់ជាងនេះទៅទៀតនោះគឺអ្នកត្រូវការមនុស្សម្នាក់ដែលអ្នកអាចជឿជាក់បាន ដែលអាចជួយចង្អុលបង្ហាញផ្លូវដែលអ្នកត្រូវដើរ។ មនុស្សដែលអ្នកជឿជាក់ខ្លាំងបំផុតគឺជាមនុស្សដែលតែងតែជំរុញ រុញច្រានអ្នកទៅកាន់ភាពជោគជ័យ។ ដូចនេះអ្នកត្រូវមានអ្នកចង្អុលបង្ហាញផ្លូវទើបអាចទៅកាន់ភាពជាអ្នកមានបាន។

២) មិនហ៊ានលះបង់

អ្នកមិនអាចទទួលបាននំយកមកញ៉ាំបានទេ ប្រសិនបើអ្នកមិនហ៊ានលះបង់។ ប្រសិនបើអ្នកមិនលះបង់ពេលវេលា ចេញទៅក្រៅជួបមនុស្ស ដើម្បីផ្ដោតលើអាជីពការងារ ឬអាជីវកម្មរបស់អ្នក នោះអ្នកពិបាកនឹងទទួលបានភាពជោគជ័យក្នុងផ្នែកហិរញ្ញវត្ថុណាស់។ ដូចនេះ ត្រូវហ៊ានចំណាយពេលវេលាដើម្បីជួបមនុស្សខាងក្រៅ។ 

៣) ខ្លាចបរាជ័យ

មនុស្សជាច្រើនខ្លាចបរាជ័យ ប៉ុន្តែអ្នកត្រូវចាំថាអ្នកនឹងបរាជ័យ អ្នកនឹងបង្កើតកំហុសថ្ងៃណាមួយដោយជៀសមិនរួចឡើយ។ អ្វីដែលអ្នកត្រូវធ្វើ អ្នកត្រូវរៀនពីរឿងទាំងអស់នេះ។ ប្រសិនបើអ្នកខ្លាចបរាជ័យ នោះអ្នកនឹងមិនអាចយកឈ្នះភាពជោគជ័យបានឡើយ។

៤) គោលដៅមិនច្បាស់

ប្រសិនបើអ្នកគ្មានគោលដៅច្បាស់លាស់ និងសកម្មភាពច្បាស់លាស់ដើម្បីសម្រេចគោលដៅរបស់អ្នកនោះទេ នោះអ្នកមិនអាចក្លាយជាអ្នកមានបានឡើយ។ អ្នកត្រូវចំណាយពេលរៀបចំគម្រោងផែនការអំពីគោលដៅរបស់អ្នកឲ្យបានច្បាស់លាស់សិន។ 

៥) គិតថាអ្នកដទៃជោគជ័យ ហេតុអ្វីមិនមែនអ្នក

អ្នកត្រូវជឿជាក់ថាអ្នកនឹងជោគជ័យ។ អ្នកត្រូវគិតស្រមើស្រមៃខ្លួនអ្នកថាជាបុគ្គលជោគជ័យបែបណាដែលអ្នកចង់បាន។ ប្រសិនបើអ្នកស្រមៃថាខ្លួននឹងក្លាយជាមហាសេដ្ឋី នោះមានន័យថាអ្នកបានឈានមួយជំហានទៅកាន់គោលដៅរបស់អ្នករួចហើយ។

៦) គិតអវិជ្ជមាន

គ្មានអ្វីដែលអាចរារាំងអ្នកមិនឲ្យជោគជ័យបានឡើយ។ ប៉ុន្តែប្រសិនបើអ្នកគិតអវិជ្ជមាន នោះប្រាកដណាស់ថាគំនិតអវិជ្ជមានរបស់អ្នកនឹងរាំងស្ទះអ្នកមិនឲ្យក្លាយជាអ្នកមានបានឡើយ។ 

៧) មិនប្រើប្រាស់អ៊ិនធឺណិត

អ៊ិនធឺណិតបានផ្លាស់ប្ដូរពិភពលោក ហើយវានៅតែបន្តផ្លាស់ប្ដូរពិភពលោកនាពេលខាងមុខ។ ប្រសិនបើអ្នកមិនចេះប្រើប្រាស់អ៊ិនធឺណិត ឬបណ្ដាញទំនាក់ទំនងសង្គមនោះទេ អ្នកមិនអាចទាញយកប្រយោជន៍ពីឧបករណ៍បង្កើតលុយមួយនេះបានឡើយ។ ការចេះប្រើប្រាស់អ៊ិនធឺណិតជួយឲ្យអ្នកបង្កើតលុយបាន។

៨) អ្នកគិតថាលុយមិនអាចទិញភាពរីករាយ

លុយគឺជាលិខិតឆ្លងដែនដែលអាចឲ្យអ្នកឆ្លងទៅកាន់សេរីភាពដែលមនុស្សលាប់លាននាក់ចង់បាន។ សេរីភាពអាចធ្វើឲ្យអ្នករីករាយ។ ដើម្បីស្វែងរកការលើកទឹកចិត្តរបស់អ្នក ត្រូវផ្ដោតទៅលើសេរីភាពដែលលុយអាចបង្កើតឲ្យអ្នក។ 

៩) សេពគប់មនុស្សខុស

មនុស្សដែលនៅជុំវិញខ្លួនអ្នកគឺជាប្រព័ន្ធគាំទ្រអ្នក។ មនុស្សទាំងនោះគឺជាមនុស្សដែលឈរក្បែរអ្នក រុញអ្នក ធ្វើឲ្យអ្នកក្លាយជាមនុស្សវិជ្ជមាន។ មិត្តរបស់អ្នក ក្រុមគ្រួសារអ្នក អាចជាអ្នករារាំងអ្នកមិនឲ្យជោគជ័យបាន។ ដូចនេះ អ្នកគួរតែស្វែងរកមនុស្សដែលត្រឹមត្រូវ អាចជួយអ្នកឲ្យជោគជ័យ ក្លាយជាអ្នកមាន។ 

១០) មិនបង្កើនសមត្ថភាព

បង្កើនសមត្ថភាពនិងចំណេះដឹងមានភាពល្អប្រសើរក្នុងរយៈពេលវែង។ ដើម្បីក្លាយជាអ្នកមាន អ្នកត្រូវមានចំណេះដឹងទូលំទូលាយ។ ការរៀនសូត្រតាមរយៈការអាន ការចូលសិក្ខាសាលានានាជាដើម។ ប្រសិនបើអ្នកមិនប្រឹងបង្កើនសមត្ថភាពរបស់អ្នកទេ នោះអ្នកនឹងដើរថយក្រោយជាមិនខាន៕

ដោយ៖ លង់ វណ្ណៈ

 

X
5s