សិង្ហបុរីនិងកូរ៉េខាងត្បូងគឺជាប្រទេសដែលមានល្បឿនអ៊ីនធឺណិតលឿនជាងគេបំផុតក្នុងពិភពលោក
យោងទៅតាមសន្ទស្សន៍តេស្តល្បឿនសកល (Speedtest Global Index) របស់ Ookla ដែលបានទាញយកលទ្ធផលនៃការធ្វើតេស្តល្បឿនមធ្យមនៃអ៊ិនធឺណិតក្នុងមួយខែ នេះតាមរយៈគេហទំព័រ (Web) និងកម្មវិធីទូរស័ព្ទ (mobile apps) របស់ខ្លួន បានបង្ហាញឲ្យឃើញថាល្បឿនមធ្យមនៃអ៊ិនធឺណិតប្រេកង់ថេរ (fixed broadband internet) ជុំវិញសកលលោកមានការកើនឡើងជាង ២៨.៥% បើប្រៀបធៀបទៅនឹងឆ្នាំមុនដោយល្បឿនទាញយក (download speed) កើនរហូតដល់ទៅជាង ៥៩.៤៥ Mbps ក្នុងខែមិថុនាឆ្នាំ ២០១៩ នេះ។
មិនត្រឹមតែប៉ុណ្ណោះទេ ស្រដៀងនឹងគ្នានេះដែរ គេក៍កំពុងមើលឃើញថាទូរស័ព្ទចល័តក៍មានការកើនឡើងនៃល្បឿនអ៊ិនធឺណិតចល័ត (mobile internet connections) ជាមធ្យម ២៧.៤៤ Mbps ដែលនេះជាការកើនឡើងជាង ១៨.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ មុន ។
ប្រទេសសិង្ហបុរីគឺជាម្ចាស់ជើងឯកល្បឿនលឿនក្នុងប្រភេទ fixed broadband connections សម្រាប់ខែមិថុនាឆ្នាំ ២០១៩ នេះខណៈដែលប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងចំណាត់ថ្នាក់លេខ ១ សម្រាប់ល្បឿនអ៊ិនធឺណិតចល័ត។
កំពូលប្រទេសទាំង ១០ ដែលមានល្បឿនភ្ជាប់ប្រេកង់ថេរ (fixed broadband connections) លឿនជាងគេលើលោក៖
១. សិង្ហបុរី ១៩៥.៨៨ Mbps
២. ហុងកុង ១៧៣.៥៤ Mbps
៣. កូរ៉េខាងត្បូង ១៤៤.៩៩ Mbps
៤. រ៉ូម៉ានី ១២៨.៨៨ Mbps
៥. អាន់ឌូរ៉ា ១២៨.៤៨ Mbps
៦. ម៉ូណាកូ ១២៣.១២ Mbps
៧. សហរដ្ឋអាមេរិក ១១៩.០៩ Mbps
៨. ប្រទេសស្វីស ១១៦.៩៨ Mbps
៩. Liechtenstein ១១៣.៤៩ Mbps
១០. ហុងគ្រី ១១២.៣៧ Mbps
កំពូលប្រទេសទាំង ១០ ដែលមានល្បឿនអ៊ិនធឺណិតចល័តលឿនជាងគេលើលោក៖
១. កូរ៉េខាងត្បូង ៩០.០៦ Mbps
២. ន័រវែស ៦៤.៨០ Mbps
៣. កាណាដា ៦៣.៦៣ Mbps
៤. អូស្ត្រាលី ៦៣.២០ Mbps
៥. ហូឡង់ ៦០.៣១ Mbps
៦. Qatar ៦០.០៩ Mbps
៧. United Arab Emirates ៥៧.៤៥ Mbps
៨. ស្វីស ៥២.០៣ Mbps
៩. ក្រូអាត ៥១.៦២ Mbps
១០. សិង្ហបុរី ៥១.១១ Mbps
ដោយ៖ នឿន វណ្ណៈ