អតិផរណាក្នុងប្រទេសសិង្ហបុរីហក់ឡើងក្នុងខែឧសភាឆ្នាំនេះ
តម្លៃទំនិញប្រើប្រាស់មានការកើនឡើងក្នុងអត្រា ០.៧% លើសទិន្នន័យខែដដែលក្នុងឆ្នាំចាស់ពោលគឺឆ្នាំ ២០១៨ តាមពីក្រោយការធ្លាក់ចុះ ០.៣% កាលពីខែមេសា ដែលបណ្តាលឲ្យអតិផរណាមានការលោតឡើងខណៈដែល អត្រាអតិផរណាស្នូលនៅក្នុងកម្រិតស្ថិរភាព។
យោងតាមការចេញផ្សាយទិន្នន័យដោយ Statistic Singapore ការលោតឡើងបឋមនោះបណ្តាលមកពីការកើនឡើងថ្លៃខ្ពស់នេះលំនៅស្ថាន និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ អតិផរណាបានកើនឡើងដល់ ០.៩% នៅក្នុងខែឧសភាដែលខ្ពស់ជាងអត្រាកាលពីខែមេសា ០.៨% និងលើសការរំពឹងទុករបស់អ្នកវិភាគ ០.៦%។
វិធានការណ៍ស្នូលរបស់ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានវាស់វែងពីកម្រិតអតិផរណាថាវាគ្មានការផ្លាស់ប្តូរទេក្នុងខែឧសភា ប្រសិនបើគេដកចេញថ្លៃនៃការស្នាក់នៅ និងការដឹកជញ្ជូនតាមផ្លូវឯកជន ហើយទិន្នន័យនេះក៏មានភាពត្រូវគ្នាជាមួយការរំពឹងទុករបស់អ្នកវិភាគដែរ។
តាមរបាយការណ៍ដែលចេញដោយ នាយកដ្ឋានស្រាវជ្រាវ ANZ ក្នុងតំបន់អាស៊ីបានបង្ហាញថា អនុបាត (Ratio) នៃការប្រកាសជ្រើសរើសបុគ្គលិក អ្នកត្រូវការការងារ ទៅដល់អ្នកដែលគ្មានការងារធ្វើជាសូចនាករនាំមុខសម្រាប់អតិផរណាស្នូលដែលវាបានចាប់ផ្តើមធ្លាក់ចុះ ហើយនេះបង្ហាញថាសម្ពាធអតិផរណាពីទីផ្សារការងារកំពុងធូរស្រាល។ លើសពីនេះទៅទៀតទោះបីជាតម្លៃប្រេងប្រភេទ Brent កើនឡើងថ្មីៗនេះដោយសារភាពតានតឹងរបស់អ៊ីរ៉ង់ក៏ដោយ ក៏តម្លៃប្រេងនៅលើពិភពលោកនៅមានកម្រិតទាបជាងបើប្រៀបធៀបទៅនឹងកម្រិតកាលពីឆ្នាំមុន ហើយត្រូវបានគេកំណត់ថាជាការអូសទាញអតិផរណាស្នូលក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ជាមួយនឹងការលក់យ៉ាងល្អរបស់ប្រទេសសិង្ហបុរី បានរុញឲ្យតម្លៃនៃការលក់រាយទាបក្នុងខែមិថុនា ហើយគេអាចកត់សម្គាល់ថាអតិផរណាស្នូលនឹងមានទំនោរធ្លាក់ចុះ ១% ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់។ អ្នកជំនាញផ្នែកអតិផរណាបានបង្ហាញថា អតិផរណាមានកម្រិតស្រាលនៅឡើយក្នុងឆ្នាំនេះ តែវាបានប៉ះពាល់ដល់សេដ្ឋកិច្ចផ្នែកអេឡិចត្រូនិក។
នៅឆ្នាំ ២០១៩ ក្រសួងពាណិជ្ជកម្មរំពឹងថាអតិផរណា សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ (Consumer Price Index) និងមានជាមធ្យមពី ០.៥ ទៅ ១.៥% ហើយអតិផរណាស្នូលនឹងមានជាមធ្យមពី ១.០% ទៅ ២.០% ដល់ឆ្នាំ ២០២០ គេរំពឹងថាអតិផរណាមានជាមធ្យម ១.៤%៕
ដោយ៖ យ៉ាយ៉ា