ទិន្នផលផលិតកម្មរបស់ប្រទេសថៃមានការធ្លាក់ចុះខ្លាំងកាលពីខែមិថុនា​



ទិន្នផលឧស្សាហកម្មក្នុងប្រទេសថៃមានការធ្លាក់ចុះ ៤.០% កាលពីខែមិថុនា បើធៀបនឹងខែមេសាកន្លងទៅមានការកើនឡើង ២%។ ការធ្លាក់ចុះនៃផលិតកម្មបានកើតឡើងដោយសារ ការធ្លាក់ចុះយ៉ាងខ្លាំងនៃការផលិតផលិតផលម្ហូបអាហារ ការផលិតយានយន្ត កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក កៅស៊ូ និងផលិតផលប្លាស្ទិក រួមទាំងផលិតផលគីមី សុទ្ធតែមានការធ្លាក់ចុះ។ 

ការធ្លាក់ចុះផលិតកម្មក្នុងខែឧសភាក្នុងអត្រា ២.៥% ផ្ទុយពីការកើនឡើងក្នុងខែមេសា កំណើនផលិតកម្មមធ្យមប្រចាំឆ្នាំមានកម្រិតមធ្យមពី ១.៩%។ អ្នកវិភាគសេដ្ឋកិច្ចផ្នែកផលិតកម្មបានរំពឹងថា ទិន្នផលផលិតកម្មនឹងមានការកើនឡើង ១.៧% ក្នុងឆ្នាំ ២០១៩ កើនឡើងលើសកំណើនកាលពីខែមេសាក្នុងអត្រា ២.០% ហើយនៅឆ្នាំ ២០២០ នឹងមានកំណើន ២.៤%៕

ដោយ៖ យ៉ាយ៉ា

 

X
5s