ពេល​ខ្លះ​ចៅហ្វាយ​របស់​អ្នក​​​កំពុង​​ប្រើប្រាស់​វិធី​មិន​គួរឲ្យ​ជឿ ១៨ យ៉ាង​នេះ​ដើម្បី​តាមដាន​អ្នក​



ក្រុមហ៊ុន​មាន​វិធី​ជា​ច្រើន​ដើម្បី​តាមដាន​បុគ្គលិក​ម្នាក់​ថា ជា​បុគ្គលិក​​ម្នាក់​នោះ​ជា​បុគ្គលិក​ល្អ​មាន​សមត្ថភាព​ឬ​អត់​ដែល​​រួម​មាន​ដូចជា ការ​វាយតម្លៃ​​លើ​ការ​លទ្ធផល​ការងារ (performance appraisal) ការ​ដាក់​ការងារ​ឲ្យ​អនុវត្ត ​តាមរយៈ​ការ​បើក​ចំហ​ឲ្យ​មាន​ការ​បង្កើត​គំនិត​ថ្មីៗ​ដោយ​ច្នៃប្រឌិត ឬ​តាមរយៈ​ការងារ​សម្ងាត់​ផ្សេងៗ​ទៀត។ ក៏ប៉ុន្តែ អ្នក​ប្រហែល​ជា​មើល​រំលង​វិធី​មិន​គួរ​ឲ្យ​ជឿ ១៨ ចំណុច​នេះ​ដែល​វា​ក៏​អាច​ត្រូវ​បាន​ប្រើប្រាស់​ពី​​ចៅហ្វាយ​របស់​អ្នក​​ដើម្បី​តាមដាន​អ្នក​ផង​ដែរ។

១.តើ​អ្នក​​បាន​ឆ្លើយតប​សារ​អ៊ីមែល​​ចៅហ្វាយ​របស់​អ្នក​បាន​ឆាប់រហ័ស​ប៉ុណ្ណា? ចៅហ្វាយ​របស់​អ្នក​ចង់​ដឹង​ពី​កម្រិត​នៃ​ភាព​សំខាន់​ដែល អ្នក​នឹង​ផ្តល់​ឲ្យ​ចៅហ្វាយ​របស់​អ្នក។ 

២.តើ​បុគ្គលិក​ផ្សេងទៀត​បាន​ឆ្លើយតប​សារ​អ៊ីមែល​ចៅហ្វាយ​របស់​អ្នក​បាន​ឆាប់​រហ័ស​ប៉ុណ្ណា? បើ​អ្នក​ផ្សេង​ឆ្លើយតប​​លឿន​ជាង​អ្នក មានន័យ​ថា អ្នក​នោះ​ផ្តល់​ភាព​សំខាន់​ទៅ​ចៅហ្វាយ​របស់​អ្នក​ច្រើន​ជាង​អ្នក។

៣.តើ​​មាន​ទិន្នន័យ​អ្វី​ និង​ការ​​ចាត់តាំង​​ការងារ​ណាខ្លះ​ដែល​មាន​នៅ​លើ​ប្រតិទិន​របស់​​អ្នក?  តើ​អ្នក​ឧស្សាហ៍​ពិនិត្យ​មើល​វា​ដែរ​ឬ​អត់? ចៅហ្វាយ​ចង់​ដឹង​ថា អ្នក​បំពេញ​ការងារ​តាម​គម្រោង​ និង​ពេល​កំណត់​ឬ​អត់។ 

៤.តើ​អ្នក​ប្រើ​ពេល​ប៉ុន្មាន​ដើម្បី​ចូល​ទៅ​កាន់​ (Login) ប្រព័ន្ធ​ការងារ​នៅ​ពេល​ដែល​អ្នក​មិន​បាន​នៅ​​កន្លែង​ធ្វើការ? ចៅហ្វាយ​ចង់​ដឹង​ថា ​​​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកទេស ឬ​បច្ចេកវិទ្យា​របស់​អ្នក​ស្ថិត​ក្នុង​កម្រិត​ខ្សោយ ឬ​ខ្លាំង​។ ​

៥.ជា​ធម្មតា​តើ​អ្នក​អាច​និយាយ​​លឿន​ និង ឭ​កម្រិត​ណា? ក្នុង​ករណី​ខ្លះ អ្នក​អាច​ភ្លាត់មាត់​ច្រឡំ​និយាយ​ឭៗ​ដូច​​មេក្រូ។

៦.តើ​អ្វី​ទៅ​ជា​ប្រតិកម្ម​របស់​អ្នក​ដែល​​អាច​ធ្វើ​ឲ្យ​ចៅហ្វាយ​របស់​អ្នក​ដឹង​ថា អតិថិជន​ណាមួយ​សំខាន់​ឬ មិន​សំខាន់​សម្រាប់​អ្នក? ចំណុច​នេះ​ធ្វើ​ឲ្យ​ចៅហ្វាយ​របស់​អ្នក​អាច​ពិសោធន៍​បាន​ថា អ្នក​​បាន​ទំនាក់ទំនង​ល្អ ឬ​មិន​ល្អ​​ជាមួយ​អតិថិជន​ក្នុង​កម្រិត​ណា​ងាយស្រួល​រើស​មនុស្ស​ថ្មី​មក​ជំនួស​អ្នក​​។

៧.តើ​ឯកសារ​អ្វី ខ្លះ​ដែល​អ្នក​បាន​បើក​មើល ឬ​ថតចម្លង? ចៅហ្វាយ​របស់​អ្នក​ធ្វើ​បែប​នេះ ដើម្បី​ចង់​ដឹង​ថា អ្នក​មាន​បំណង​ចង់​លួច​មើល​ឯកសារ​​​សម្ងាត់​របស់​ក្រុមហ៊ុន ឬ​ចូល​​មើល​​ទិន្នន័យ​ផ្សេងៗ​ដោយ​គ្មាន​ការ​អនុញ្ញាត​ឬ​អត់។

៨.តើ​អ្នក​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ទទួលទាន​អាហារ​ថ្ងៃត្រង់? ​

៩.តើ​អ្នក​មាន​សុខភាព​ល្អ​​ឬ​អត់? តើ​​អ្នក​​បាន​​ធ្វើ​អ្វី​ខ្លះ​​ហើយ​ឬ​នៅ​ដើម្បី​ឲ្យ​​មាន​សុខភាព​ល្អ? 

១០.តើ​អ្នក​ឧស្សាហ៍​អង្គុយ​នៅ​កន្លែង​ការងារ​ឬ​អត់? ចៅហ្វាយ​ចង់​ដឹង​ថា អ្នក​ជា​បុគ្គលិក​កំពុង​​រំខាន ឬ យកចិត្ត​ទុកដាក់​នឹង​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ឬ​អត់។ ​

១១.ពេល​នៅ​ក្នុង​ក្រុមហ៊ុន តើ​អ្នក​ដើរ​ទៅ​​កន្លែង​ណា​ខ្លះ​​ពេល​មិន​​មាន​ការងារ​ដាក់​ឲ្យ​ធ្វើ​? ចៅហ្វាយ​ចង់​ដឹង​ពី​​ភាព​គោរព​វិន័យ​ក្នុង​ក្រុមហ៊ុន​។ 

១២.តើ​អ្នក​ចូលចិត្ត​ឆែក​មើល​គេហទំព័រ​អ្វី? នៅ​ក្នុង​ករណី​មួយ​ចំនួន នេះ​ជា​សកម្មភាព​មួយ​ដែល​ចៅហ្វាយ​របស់​អ្នក​​ចង់​តាមដាន​អ្នក​នៅ​​អំឡុង​ពេល​ និង​ក្រៅ​ម៉ោង​ធ្វើការ។ ពេល​ខ្លះ ចៅហ្វាយ​របស់​អ្នក​​​​បង្គាប់​ឲ្យ​អ្នក​បច្ចេកទេស​រៀបចំ​ប្រព័ន្ធ​តាមដាន​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក។

១៣.តើ​អ្នក​ឧស្សាហ៍​លាងដៃ​ឬ​អត់? ចៅហ្វាយ​របស់​អ្នក​ចង់​ដឹង​​​ថា អ្នក​ជា​មនុស្ស​មាន​អនាម័យ​ឬ​អត់។

១៤.តើ​​អ្នក​មាន​បាន​ប្រើប្រាស់​ពេលវេលា​ធ្វើ​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​ឬ​អត់? ពេល​ខ្លះ​​ការងារ​ប្រើ​ពេល​ ៣ ម៉ោង​តែ​អ្នក​អាច​ពន្យារពេល​ដល់​ទៅ ៨​ម៉ោង។ ចៅហ្វាយ​ចង់​ដឹង​ថា អ្នក​ជា​មនុស្ស​ប្រើ​ពេល​ហ្មត់ចត់​លើ​ការងារ​ក្នុង​កម្រិត​ណា។

១៥.តើ​អ្នក​បើកបរ​លឿន ឬ​យឺត? ចៅហ្វាយ​ចង់​ដឹង​ថា ជា​មនុស្ស​គោរពច្បាប់​ចរាចរណ៍​ឬ​អត់។ 

១៦.តើ​អ្នក​បាន​ផ្ញើ​អ៊ីមែល ឬ​ឯកសារ​អ្វី​ខ្លះ? ផ្ញើ​ទៅ​អ្នកណា​ខ្លះ? ដើម្បី​អ្វី? ចៅហ្វាយ​ចង់​ប្រមូល​ទិន្នន័យ​ពី​អ្នក​ដើម្បី​​ចង់​ដឹង​ពី​​ភាព​ស្មោះត្រង់​របស់​អ្នក។ 

១៧.តើ​ជា​រឿយៗ​អ្នក​ចូលចិត្ត​ប្រាស្រ័យ​ទំនាក់ទំនង​ជាមួយ​​មនុស្ស​ក្នុង​ក្រុមហ៊ុន ឬ​ក្រៅ​ក្រុមហ៊ុន? ចៅហ្វាយ​ចង់​ដឹង​ពី​ការ​​យកចិត្ត​ទុកដាក់​​នៅ​ក្នុង​​ការ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ក្រុម​ការងារ។

១៨.តើ​អ្នក​ឧស្សាហ៍​និយាយ​កាត់​អ្នក​ផ្សេង​ពេល​កំពុង​ប្រជុំ​ឬ​អត់? ចៅហ្វាយ​ចង់​ដឹង​​ថា អ្នក​គោរព និង​ ឲ្យ​តម្លៃ​ដល់​ក្រុម​ការងារ​ដែរ​ឬទេ។ 

សូម​បញ្ជាក់​ថា ទិន្នន័យ​ដែល​ចៅហ្វាយ​របស់​អ្នក​ទទួល​បាន​តាមរយៈ​សំនួរ​ចំនួន ១៨ ខាងលើ​នេះ​ គឺ​ជា​ព័ត៌មាន​ដ៏​សំខាន់​មួយ​សម្រាប់​ឲ្យ​ចៅហ្វាយ​របស់​អ្នក​វិភាគ និង​វាយតម្លៃ ​​លើ​បុគ្គលិកលក្ខណៈ ឬ​ឥរិយាបថ​ការងារ​​របស់​អ្នក​នៅ​ក្នុង​ក្រុមហ៊ុន៕

ប្រភព៖ Inc 

 

X
5s