ហេតុផល ៥ យ៉ាងដែលអ្នកគួរមានគំនិតវិជ្ជមាន​



គិតមុនគូរ ជាពាក្យសម្រាប់ដាស់តឿនខ្លួនឯង និងប្រើសម្រាប់អប់រំមនុស្សមុនពេលសម្រេចចិត្ត ចៀសវាងប្រព្រឹត្តរួចនឹងស្តាយក្រោយ។ ការគិតវិជ្ជមានវាមិនបានផ្តល់ផលអាក្រក់ដល់អ្នកឡើយ ហើយការគិតអវិជ្ជមានក៏មិនបានផ្តល់ផលល្អដល់ខ្លួនអ្នកប៉ុន្មានដែរ ខាងក្រោមនេះជាហេតុផលថាតើហេតុអ្វីបានជាអ្នកគួរគិតក្នុងផ្លូវវិជ្ជមាន?

១) ក្តីសុខនិងសុភមង្គល

អាកប្បកិរិយាវិជ្ជមាននាំឲ្យអ្នកមានសុភមង្គល អ្នកមិនបាច់រង់ចាំរហូតទាល់តែក្លាយជាអ្នកមាន ឬទាល់តែសម្រេចបំណងជាណាមួយធំបំផុតទើបហៅថាជាសុភមង្គលនោះទេ គ្រាន់តែអ្នកបង្រៀនចិត្តឲ្យចេះគិតល្អ មើលអ្វីៗក្នុងផ្លូវវិជ្ជមានឲ្យបានច្រើននោះអ្នកអាចរកសុភមង្គលដាក់ខ្លួនបានហើយ។

២) ការលើកទឹកចិត្ត

ការគិតល្អ គិតវិជ្ជមានជួយឲ្យអ្នកអាចសម្រេចបានលទ្ធផល និងទទួលបានស្នាដៃក្នុងការងារមួយបានដោយងាយ ព្រោះវាប្រៀបបានជាការលើកទឹកចិត្តខ្លួនឯងឲ្យសម្រេចការងារនោះបាន។

៣) ការគោរពនិងជឿជាក់លើខ្លួនឯង

ពេលយើងគិតល្អ គិតវិជ្ជមានមានន័យថាយើងចេះគោរពខ្លួនឯង ចេះផ្តល់តម្លៃដល់ខ្លួនឯង។ អ្នកដែលជឿជាក់លើខ្លួនឯង តែប្រើការគិតនោះដើម្បីជាការគោរពដល់ខ្លួនឯង ការដែលមិនបៀតបៀន កេងប្រវ័ញ្ចអ្នកដទៃ មិនមើលអ្នកដទៃក្នុងផ្លូវអាក្រក់ ទាំងអស់នេះគឺនាំសុខដាក់ខ្លួន។

៤) មានសុខភាពល្អ

តាមការសង្កេត និងសិក្សាស្រាវជ្រាវបានបង្ហាញថាអ្នកដែលតែងគិតវិជ្ជមានច្រើនមានសុខភាពល្អជាងអ្នកដែលចូលចិត្តគិតអ្វីក្នុងផ្លូវមិនល្អ ពួកគេតែសប្បាយជាមួយជីវិតរស់នៅរបស់គេ ដែលមានទំនាក់ទំនងខ្លួនជាមួយសុខភាពរាងកាយអាចប្រឆាំងបញ្ហានានាបាន។

៥)  បង្កើនទំនាក់ទំនង

ហេតុផលផ្សេងទៀតបង្ហាញថា ការគិតល្អមើលអ្នកដទៃក្នុងផ្លូវវិជ្ជមានច្រើនជួយអ្នកក្នុងការបង្កើនមិត្តភាព មានទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញខ្លួន។ ឯអ្នកដែលចូលចិត្តគិតមិនល្អលើអ្នកដទៃតែងមានគម្លាតគ្នាឆ្ងាយនៃមិត្តភាពរបស់ពួកគេ។ 

មនុស្សវិជ្ជមានតែងផ្តល់ឲ្យអ្នកជុំវិញខ្លួននូវភាពរីករាយ សុភមង្គល ថាមពលជំរុញក្នុងការធ្វើកិច្ចការងារអ្វីមួយ ពួកគេតែធ្វើជាពន្លឺដល់មជ្ឍដ្ឋានជុំវិញខ្លួន៕

ដោយ៖ យ៉ាយ៉ា

 

X
5s