កម្រងទស្សន ៨ឃ្លារបស់ទស្សនវិទូដាណឺម៉ាក Soren Kierkegaard ដែលឆ្លុះបញ្ចាំងពីរឿងរ៉ាវជីវិត​



ជាទស្សនវិទូជនជាតិដាណឺម៉ាក Soren Kierkegaard កើតនៅក្នុងឆ្នាំ១៨១៣និងស្លាប់ក្នុងវ័យ៤២ឆ្នាំ។ តើគាត់មានទស្សនបែបណាទៅលើរឿងរ៉ាវជីវិត ? ខាងក្រោមនេះគឺជាកម្រងឃ្លាចំនួន៨ដែលឆ្លុះបញ្ចាំងពីទស្សនរបស់ទស្សនវិទូដាណឺម៉ាករូបនេះ៖

១) «មនុស្សតែងតែទាមទារសេរីភាពក្នុងការបញ្ចេញមតិជាការតបស្នងនឹងសេរីភាពក្នុងការគិតដែលពួកគេកម្រប្រើប្រាស់។»

២) «ជីវិតអាចយល់បានដោយងាកមើលត្រឡប់ក្រោយ តែវាត្រូវរស់នៅឆ្ពោះទៅមុខ។»

៣) «ការព្យាយាមធ្វើអ្វីមួយហើយទទួលបានបរាជ័យប្រសើរជាងមិនធ្វើអ្វីសោះតែទទួលបានជោគជ័យ។ លទ្ធផលប្រហែលជាដូចគ្នា តែអ្នកនឹងមិនដូចគ្នានោះទេ។ ពួកយើងតែងតែលូតលាស់តាមរយៈការបរាជ័យច្រើនជាងជ័យជម្នះ។»

៤) «មនុស្សមិនរីករាយមិនដែលផ្ដល់វត្តមានចំពោះខ្លួនឯងនោះទេព្រោះពួកគេតែងតែរស់នៅក្នុងអតីតកាលឬអនាគតកាល។»

៥) «ជីវិតមិនមែនជាចំណោទដែលត្រូវដោះស្រាយនោះទេ តែគឺជាការពិតដែលត្រូវទទួលពិសោធន៍។»

៦) «ប្រឈមមុខនឹងការពិតថាអ្នកជានរណា ហើយវានឹងក្លាយជាអ្វីដែលផ្លាស់ប្ដូរអ្នកជានរណា។»

៧) «ជីវិតមានថាមពលលាក់កំបាំងរបស់វាដែលអ្នកអាចដឹងបានដោយរស់នៅប៉ុណ្ណោះ។»

៨) «ទម្រង់នៃសេចក្ដីទុក្ខដ៏ជ្រៅបំផុតគឺជាការជ្រើសរើសធ្វើជាអ្នកផ្សេងជាជាងខ្លួនឯង។»

ដោយ៖ ស្រីពៅ

X
5s