ហេតុផល ៣ យ៉ាងសហគ្រិនថ្មីថ្មោងគួរចាប់ឱកាសក្នុងវិស័យថែទាំសុខភាព
ការរស់នៅរបស់មនុស្សក្នុងពិភពលោកបច្ចុប្បន្នមានការផ្លាស់ប្តូរច្រើនណាស់ដូចជា របបអាហារ ទម្លាប់នៃការរស់នៅ ការបំពេញការងារ បរិយាកាសជុំវិញខ្លួន ដែលបណ្តាលឲ្យសុខភាពមនុស្សក៏មានការផ្លាស់ប្តូរច្រើនដូចគ្នា។ ដោយសារការផ្លាស់ប្តូរទាំងនេះហើយវាបានធ្វើឲ្យសុខភាពក៏រងការផ្លាស់ប្តូរមិនទៀងទាត់ដែរ មានជំងឺថ្មីៗប្លែកៗជាច្រើនបានកើតឡើង។
វាជាឱកាសមួយសម្រាប់សហគ្រិនដែលមានបំណងចង់បើកអាជីវកម្មថ្មី (Startup) មួយចំនួនគួរបង្វែរការគិតមកចាប់អារម្មណ៍ចូលរួមនៃការថែទាំសុខភាព។ ហេតុអ្វីទើបបានជាការថែទាំសុខភាព Healthcare នេះក្លាយជាឱកាសរបស់សហគ្រិន?
១) មនុស្សភាគច្រើនពេលនេះកំពុងមាននិន្នាការលើការថែទាំសុខភាព
មើលត្រលប់ក្រោយទៅប្រហែលជា ១០ ទៅ ១៥ឆ្នាំមុនការគិតគូរពីសុខភាពមិនសូវជាមានទេ។ ពេលខ្លះមនុស្សមួយចំនួនឈឺហើយក៏សឹងតែមិនចង់ទៅពេទ្យដើម្បីព្យាបាលផង នេះដ៏ដោយសារកត្តាជីវភាព និងការយល់ដឹងពីបញ្ហាសុខភាពនៅមានកម្រិត។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការគិតរបស់ប្រជាជនមានការផ្លាស់ប្តូរច្រើន យើងសង្កេតឃើញថាមានអ្នកចាប់អារម្មណ៍លើកម្មវិធីសិក្ខាសាលាស្តីពីសុខភាព ឬមនុស្សមួយចំនួនបានទិញកញ្ចប់ពិនិត្យសុខភាពប្រចាំឆមាស ឬប្រចាំឆ្នាំជាដើម។
២) ពិភពលោកកំពុងត្រូវការការថែទាំសុខភាព
ពិភពលោកកំពុងគិតគូរខ្លាំងពីការថែទាំសុខភាព ពិសេសការចាក់វ៉ាក់សាំងការពារ ក៏ដូចជាថ្នាំបង្ការនានាសម្រាប់ជនក្រីក្រ។ អ្នកអាចចូលរួមក្នុងសកម្មភាពទាំងអស់ដោយធ្វើមនុស្សធម៌ ដែលវានឹងនាំឲ្យអ្នកមានទំនាក់ទំនងសង្គមបានកាន់តែច្រើន ហើយអាជីវកម្មអ្នកក៏អាចនឹងមានដំណើរការល្អជាងមុនក៏ថាបាន។ ដូចជាប្រជាជនក្រីក្រនៅតាមតំបន់ដាច់ស្រយាល ខ្វះខាតសូម្បីសេវាមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ពេលខ្លះបញ្ហាអនាម័យក៏ពួកគាត់មិនអាចទទួលបានទំលំទូលាយដែរ។ ក្រឡែកទៅមើលប្រទេសនៅតំបន់អាព្រិចជាដើម អង្គការសុខភាពពិភពលោក គ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តជាច្រើនបាននិងកំពុងមានសកម្មភាពយកចិត្តទុកដាក់ជាខ្លាំងលើសុឋភាព ប្រជាជននៅទីនោះពិសេសគឺកុមារតែម្តង។
៣) វាជាឧស្សាហកម្មមួយដែលមានស្ថិរភាព
សេដ្ឋកិច្ចរបស់វិស័យសុខាភិបាលគឺមិនអាចថមថយបានទេទៅថ្ងៃអនាគត មានតែបន្តរីកចម្រើនទៅមុខ។ ការដែលមនុស្សចាប់ផ្តើមគិតគូរពីសុខភាពជាឱកាសល្អបំផុតដែលអាចឲ្យពួកគាត់ស្គាល់អាជីវកម្មអ្នកកាន់តែច្បាស់ពីកម្មវិធីសប្បុរសធម៌ និងមនុស្សធម៌ដែលអ្នកបានចូលរួមនោះ៕
ដោយ៖ យ៉ាយ៉ា