គម្រោងផ្លូវដែកឆ្នេរសមុទ្រខាងកើតម៉ាឡេស៊ីនឹងបន្តឡើងវិញ ក្រោយក្រុមហ៊ុនចិនកាត់បន្ថយការចំណាយមកត្រឹម១/៣វិញ​



កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ រដ្ឋមន្ត្រីដឹកជញ្ជូនលោក Loke Siew Fook បាននិយាយថា ធនាគារនាំចេញ-នាំចូលរបស់ចិននឹងផ្តល់ប្រាក់កម្ចី ៨៥% សម្រាប់គម្រោងផ្លូវដែកក្នុងប្រទេសម៉ាឡេស៊ីដែលមានទឹកប្រាក់ចំនួន ៤៤ ពាន់លានរីងហ្គីត (១០.៧ ពាន់លានដុល្លារអាមេរិក) ដែលនឹងជួយទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងរដ្ឋភាគខាងកើតជនបទនៃប្រទេសមួយនេះ។

Blur, Commute, Commuting, Locomotive, Metro, Motionរូបតំណាង

ខ្សែផ្លូវដែកឆ្នេរសមុទ្រភាគខាងកើត (The East Coast Rail Road Link) ជាប់នឹងឧបទ្វីបម៉ាឡេស៊ីត្រូវបានផ្អាកជាងមួយឆ្នាំមុនបន្ទាប់ពីសម្ព័ន្ធមិត្តរបស់លោកនាយករដ្ឋមន្ត្រី Mahathir Mohamad បានឈ្នះការបោះឆ្នោតជាប្រវត្តិសាស្ត្រ ប៉ុន្តែរដ្ឋាភិបាលបាននិយាយកាលពីខែមេសាថាខ្លួននឹងបន្តដំណើរការគម្រោងនេះទៅមុខបន្ទាប់ពីក្រុមហ៊ុនម៉ៅការចិនបានយល់ព្រមកាត់បន្ថយការចំណាយមកត្រឹមតែមួយភាគបីវិញ។ គម្រោងនេះតភ្ជាប់ពីឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសម៉ាឡេស៊ីទៅនឹងរដ្ឋភាគខាងកើតដែលជាតំបន់ក្រីក្រនិងជាផ្នែកមួយដ៏សំខាន់នៃគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន។

Train, Bridge, Railway, Transport, The Skyរូបតំណាង

លោក Loke Siew Fook បានបន្តទៀតថាគម្រោងផ្លូវដែកប្រវែង ៦៤០ គីឡូម៉ែត្រនឹងកាត់បន្ថយពេលវេលាធ្វើដំណើរពីតំបន់ Kota Baru នៅភាគឦសាននៃរដ្ឋ Kelantan ទៅកាន់រដ្ឋធានីរដ្ឋបាល Putrajaya រហូតមកដល់ត្រឹម ៤ ម៉ោងក្នុងល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោងដែលការធ្វើដំណើរតាមផ្លូវធម្មតាអាចចំណាយពេលយ៉ាងហោចណាស់ប្រាំបីម៉ោង។ ផ្លូវដែកនេះនឹងរត់កាត់តាមរដ្ឋចំនួនប្រាំដែលមានស្ថានីយចំនួន ២០ កន្លែងគ្រោងនឹងបញ្ចប់នៅខែធ្នូឆ្នាំ ២០២៦ ខាងមុខនេះ។ ដែលរួមបញ្ចូលផ្លូវរូងក្រោមដីចំនួន ៣០-៤០ ផ្លូវនិងព្រែកជីកមួយចំនួនផង។

លោកបានឲ្យ Lork បានដឹងទៀតផងដែរថាគម្រោងនេះត្រូវបានគេរំពឹងថានឹងអាចជំរុញពាណិជ្ជកម្មនិងទេសចរណ៍ និងការវិនិយោគជាច្រើន។ ហើយឯកអគ្គរដ្ឋទូតចិនលោក Bai Tian បាននិយាយថាតាមរយៈការសិក្សារបស់ម៉ាឡេស៊ីបានព្យាករណ៍ថាគម្រោងផ្លូវដែកអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីក្នុងអត្រាជាង ២.៧% ។ លោកបាន សាទរគម្រោងនេះថានឹងធ្វើឱ្យសេដ្ឋកិច្ចឆ្នេរសមុទ្រខាងកើតងើបឡើងវិញ នឹងនាំមកនូវទំនាក់ទំនងជិតស្និទ្ធរវាងម៉ាឡេស៊ីនិងចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Bin Mohamad បានកែលម្អឬពិនិត្យឡើងវិញលើគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំៗដើម្បីទប់ស្កាត់បំណុលជាតិដែលលោកបានបន្ទោសភាគច្រើនទៅលើអំពើពុករលួយនៅក្នុងរដ្ឋាភិបាលមុន។ ក្រៅពីផ្លូវដែកនេះរដ្ឋាភិបាលក៏បានលុបចោលគម្រោងបំពង់បង្ហូរឧស្ម័នចំនួនពីរដែលមានទឹកប្រាក់ចំនួន ៩.៣ ពាន់លានរីងហ្គីត (២.៣ ពាន់លានដុល្លារអាមេរិក) បន្ទាប់ពីរកឃើញថា ៩០% នៃការចំណាយរបស់គម្រោងត្រូវបានចំណាយលើការសាងសង់នេះប៉ុន្តែមានតែ ១៣% ប៉ុណ្ណោះនៃការសាងសង់ត្រូវបានបញ្ចប់៕

ដោយ៖ នឿន វណ្ណៈ

 

 

X
5s