សហគ្រាសនិងអង្គភាពអាជីវកម្មវៀតណាមត្រូវការការគាំទ្រពីភ្នាក់ងារគ្រប់គ្រងរបស់​ជាតិ​



កំណើនចំនួនអាជីវកម្មបានកើតឡើងជាថ្មីម្តងទៀត នេះជាសញ្ញាបង្ហាញភាពវិជ្ជមាននៃសេដ្ឋកិច្ច នេះបើតាមប្រសាសន៍របស់លោក Vũ Tiến Lộc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI)។

ទោះជាយ៉ាងណាមានសហគ្រាស និងអង្គភាពអាជីវកម្មជាច្រើនកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាពិសេសទាក់ទងនឹងប្រព័ន្ធច្បាប់។ ក្នុងត្រីមាសដំបូងនៃឆ្នាំ ២០១៩ មានសហគ្រាសថ្មីចំនួន ៦៧,០០០ បានចុះបញ្ជី ក្នុងនោះមានសហគ្រាសចំនួន ២១,៦០០ ដែលមានប្រតិបត្តិការ  តែជាទូទៅនិន្នាការនៃកំណើនមានភាពយឺតយ៉ាវ ហើយគេព្យាករណ៍ថាវានឹងមានការធ្លាក់ចុះក្នុងឆ្នាំនេះ។ 

ដោយសារមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗជាច្រើនដូចជា Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) និង EU-Vietnam Free Trade Agreement (EVFTA) ជាដើម ដែលជាហេតុជំរុញឲ្យមានកំណែទម្រង់ស្ថាប័នក្នុងស្រុក។ ម្ចាស់អាជីវកម្មជាច្រើនបានលើកឡើងថា ដំណើរការនានានៃអាជីវកម្មយឺតយ៉ាវជាងការរំពឹងទុករបស់ពួកគេ ជាមួយនិងបទបញ្ជារឹតបន្តឹងនាំឲ្យមានការប្រទាំងប្រទិស ក៏ដូចជាយុត្តាធិការនៃស្ថាប័នគ្រប់គ្រងរបស់រដ្ឋពាក់ព័ន្ធនឹងផ្នែកច្បាប់មួយចំនួនដូចជា ច្បាប់ពាណិជ្ចកម្ម ច្បាប់ការវិនិយោគ ច្បាប់សុរិយោដី ច្បាប់សាងសង់ ច្បាប់បរិស្ថាន ដែលនាំឲ្យរារាំងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។

យោងតាមរបាយការណ៍ពីប្រចាំខែរបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម បានធ្វើការសង្ខេបពីការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការគាំពារ និងអភិវឌ្ឍសហគ្រាសនៅឆ្នាំ ២០២០ ឲ្យបានដល់ ៤៨.៥៧% ហើយអ្នកធុរកិច្ចបានសម្តែងការពេញចិត្តក្នុងការឆ្លើយតបទៅនឹងសំណូមពរក៏ដូចជាចំណាត់ការនានារបស់ក្រសួង។ 

Nguyễn Đình Cung នាយកវិទ្យាស្ថានមជ្ឈិមគ្រប់គ្រងសេដ្ឋកិច្ច បាននិយាយថាសមត្ថភាពគ្រប់គ្រងសហគ្រាសរបស់វៀតណាមមិនល្អទេ បើប្រៀបធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។ វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៨ បានចាត់ថ្នាក់ប្រទេសវៀតណាមជាប្រទេសដែលមានសន្ទស្សន៍អភិបាលកិច្ចសាជីវកម្មទាបជាងគេដែលមានក្រុមហ៊ុនបានចុះបញ្ជី។ ទន្ទឹមនឹងនេះដែរសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនវៀតណាមស្ថិតក្នុងលំដាប់ទី ១០៤ ក្នុងចំណោម ១៤០ ប្រទេសក្នុងតំបន់។ នេះមានន័យថាសហគមន៍ធុរកិច្ចវៀតណាមត្រូវការជំនួយបន្ថែមទៀតដើម្បីកែលម្អលើប្រកួតប្រជែងរបស់ពួកគេ ដូច្នេះការរួមបញ្ចូលគ្នាជារឿងមួយដែលល្អ និងកាន់តែប្រសើរឡើងនៅក្នុងសេដ្ឋកិច្ចសកលដែលគួរយកចិត្តទុកដាក់បន្ថែម៕

ដោយ៖ យ៉ាយ៉ា

 

 

 

 

 

 

 

X
5s