ខេត្តកំពតនឹងមានរោងចក្រផលិតស៊ីម៉ង់ត៍លើទំហំផ្ទៃដី៣២ហិកតា
គម្រោងរោងចក្រផលិតស៊ីម៉ង់ត៍ លើទំហំផ្ទៃដី៣២ហិកតា របស់ក្រុមហ៊ុន ស៊ីម៉ង់ត៍កម្ពុជា ចក្រីទីង ដែលមានទីតាំងស្ថិតនៅខេត្តកំពត ត្រូវបានក្រសួងអនុម័តគាំទ្រចំពោះការសាងសង់ បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) ដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd. កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន។
ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន មានប្រសាសន៍ថា គម្រោងរោងចក្រផលិតស៊ីម៉ង់ខាងលើមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានគាំទ្រ និងលើកទឹកចិត្តដោយរដ្ឋាភិបាលកម្ពុជា។
ជាលទ្ធផលនៃអង្គប្រជុំបានមានដូចខាងក្រោម៖
1. គាំទ្រចំពោះគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍
2. សូមក្រុមហ៊ុនចូលរួមដាំដើមឈើឲ្យបានច្រើននៅជុំវិញទីតាំងគម្រោង
3. សូមក្រុមហ៊ុនមានផែនការលើការប្រើប្រាស់ទឹកក្រោមដី
4. ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវ ឲ្យបានល្អ និងសំណូមពរមានអាងប្រព្រឹត្តកម្មសំណល់រាវ
5. សូមក្រុមហ៊ុនបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍ចាប់យកភាគល្អិតចេញពីចំហេះ
6. ក្រុមហ៊ុនត្រូវមានឧបករណ៍សុវត្ថិភាពសម្រាប់បុគ្គលិក-កម្មករប្រើប្រាស់
7. ការដឹកជញ្ជូនរបស់ក្រុមហ៊ុនត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេស និងការបើកបរត្រូវគោរពច្បាប់ចរាចរណ៍
8. សូមក្រុមហ៊ុនពិនិត្យពីការបង្កើនមូនិធិបរិស្ថាន និងសង្គម៕
រូបភាព៖ RFI
ដោយ៖ ជួប ស្រីរ័ត្ន