ហេតុអ្វីបានជាអ្នកគួរជ្រើសរើសសេវាកម្មគ្រប់គ្រងហ្វេសប៊ុកផេករបស់ BizKhmer Media?
ការប្រើប្រាស់សេវាកម្មគ្រប់គ្រងហ្វេសប៊ុកផេកដើម្បីជំរុញអាជីវកម្ម គឺពិតជារឿងដែលសំខាន់ និងកំពុងទួលបានការពេញនិយមនៅកម្ពុជា ស្របពេលដែលអ្នកប្រើប្រាស់អ៊ីនធឺណិតសរុបកាន់តែមានចំនួនច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ បើផ្អែកទៅតាមរបាយការណ៍របស់ Hootsuite & We Are Social បានឱ្យដឹងថា បើគិតមកដល់ពេលនេះ អ្នកប្រើប្រាស់អ៊ីនធឺណិតកើនឡើងដល់ ១២លាននាក់ ក្នុងនោះចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកគឺមានប្រមាណប្រហែលជាង ៨លាននាក់។
ដោយឡែក បើសង្កេតមើលអ្នកប្រើប្រាស់ ក្នុងគោលបំណងអាជីវកម្មពោល គឺសម្រាប់ផ្សព្វផ្សាយផលិតផល សេវាកម្ម ឬអង្គភាពរបស់ខ្លួនវិញ ហាក់មានតែក្រុមហ៊ុនដែលមានបុគ្គលិកផ្នែកទីផ្សារ ឬក្រុមហ៊ុនដែលធំៗ បានប្រើប្រាស់យុទ្ធសាស្ត្រត្រឹមត្រូវ និងប្រើមុខងារដែលមានចំគោលដៅពិតប្រាកដ ត្បិតអីក្រុមហ៊ុនមានបុគ្គលិកជំនាញច្រើន រហូតដល់អង្គភាពធំៗខ្លះគឺបង្កើតក្រុមការងារផ្នែកខាងធ្វើទីផ្សារយ៉ាងច្រើននាក់ថែមទៀតផង។
ការដើរតួនាទីដ៏សំខាន់នេះហើយបានធ្វើឱ្យ BizKhmer Media ដែលមានសមាជិកជាបណ្ដុំយុវវ័យក្មេងៗជាច្រើននាក់ សម្រាប់ជួយដល់សហគ្រាសខ្នាតតូច មធ្យម និងក្រុមហ៊ុនធំៗ ដែលត្រូវការជំនាញច្បាស់លាស់ក្នុងការបង្កើត និងផលិតនូវខ្លឹមសារ (Content) សម្រាប់ផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Facebook នេះតែម្ដងក្នុងនោះមានទាំងសេវាកម្មឌីហ្សាញ ក្នុងគោលដៅជំរុញឱ្យហ្វេសប៊ុកផេក សម្រាប់អាជីវកម្ម កាន់តែល្បី។
បើគិតមកដល់ពេលនេះ យើងបានផ្ដល់ជូនសេវាកម្មផ្សព្វផ្សាយប្រមាណជាង ៥០ក្រុមហ៊ុនរាប់ចាប់តាំងពីខ្នាតតូច រហូតដល់ក្រុមហ៊ុនអន្តរជាតិ ខណៈនាពេលបច្ចុប្បន្ននេះ BizKhmer Media កំពុងផ្ដល់សេវាកម្មជូនអតិថិជនជិត ២០ក្រុមហ៊ុន។ ក្រុមការងាររបស់យើងមានជិត ២០នាក់ ហើយក្នុងនោះក៏មានដៃគូជួយគាំទ្រផ្នែកសេវាកម្មនៅឥណ្ឌា ថៃ និងហ្វីលីពីនថែមទៀតផង។
ហើយគិតលើសេវាកម្មរបស់យើងវិញ យើងបានធ្វើលើ ផ្នែកធំៗដូចជា រៀបចំយុទ្ធសាស្ត្រ និងផែនការបង្កើតខ្លឹមសារ (Strategies & Planning) ឌីហ្សាញ (Design) ថតរូប (Photography) ថតវីដេអូ (Video) បង្កើតខ្លឹមសារ (Content & Copywriting) សេវាកម្មធ្វើទីផ្សារតាមរយៈការផ្ញើសារ (SMS Marketing) Landing Page អ៊ីម៉ែលម៉ាឃីធីង SEO និង Google Ads ជាដើម។
វិភាគ និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីវាយតម្លៃហ្វេសប៊ុកផេករបស់អ្នក
សេវាកម្មធ្វើគម្រោង និងយុទ្ធនាការផ្សព្វផ្សាយតាមរយៈមេឌៀរផ្សេងៗដូចជា Display Banner
សេវាកម្មថតរូប និងថតវីដេអូសម្រាប់ការធ្វើទីផ្សារ
សេវាកម្មធ្វើគម្រោង និងយុទ្ធនាការផ្សព្វផ្សាយតាមរយៈអត្ថបទផ្សព្វផ្សាយ (Copywriting & PR)
សេវាកម្មជាកញ្ចប់
ក្រៅតែពីសេវាកម្មគ្រប់គ្រងហ្វេសប៊ុកផេក BizKhmer Media ក៏មានក្រុមការងារធ្វើវែបសាយ និងអ៊ែបដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ធានាបាននូវគុណភាពខ្ពស់ និងឆ្លើយតបទៅនឹងមុខងារដែលចាំបាច់ក្នុងបរិបទប្រកួតប្រជែងអាជីវកម្មរបស់លោកអ្នក។
សេវាកម្មធ្វើទីផ្សារតាមរយៈការផ្ញើសារ (SMS) និងអ៊ីម៉ែលម៉ាឃីធីង (Email Marketing)
ទំនាក់ទំនងមកពួកយើងដើម្បីទទួលបានការប្រឹក្សាយោបល់៖
០១២ ៦៦៦ ១០៤
០១៥ ២២៤ ២៩៩
០១០ ២៤៣ ៣៤៤
០១៧ ៤៩៥ ៩៦០
[email protected]
www.bizkhmermedia.com