កម្រងគតិទាំង១០ឃ្លា របស់ លោក លី សៀវឡុង អំពីទស្សនវិជ្ជានៃជីវិត​



Bruce Lee ដែលអ្នកស្គាល់ឈ្មោះរបស់គាត់ថា លី សៀវឡុង តាមរយៈខ្សែរឿង គឺជាតារាសម្ដែងជនជាតិហុងកុងអាមេរិក ជាអ្នកហាត់ក្បាច់គុណ អ្នកបង្ហាត់ក្បាច់គុណ និងជាអ្នកទស្សនវិទូមួយរូបផងដែរ។ គាត់បានកើតក្នុងឆ្នាំ១៩៤០ ហើយក្នុងវ័យ៣២ឆ្នាំត្រូវបានគេប្រកាសការទទួលអនិច្ចកម្មរបស់គាត់ដែលកើតឡើងមកពីរោគឈឺក្បាលនិងប្រកាច់ ដែលបណ្ដាលមកពីជំងឺ Cerebral edema។ គាត់ត្រូវបានគេចាត់ទុកថាជាអ្នកហាត់ក្បាច់គុណដ៏មានឥទ្ធិពលបំផុតមួយរូប។ ខាងក្រោមនេះគឺជាកម្រងគតិរបស់គាត់ចំនួន១០អំពីទស្សនវិជ្ជានៃជីវិត៖

១) «ជនដែលចង់ជោគជ័យគួររៀនពីរបៀបប្រយុទ្ធ លូតលាស់និងរងទុក្ខ។ អ្នកអាចទទួលបានច្រើនក្នុងជីវិតបើអ្នកត្រៀមខ្លួនក្នុងការបោះបង់ច្រើនដើម្បីទទួលបានវា។»

២) «ការបន្សុទ្ធយ៉ាងពិតប្រាកដគឺស្វែងរកភាពសាមញ្ញ។»

៣) «កុំបន់ស្រន់សុំជីវិតដែលងាយស្រួល ចូរបន់ស្រន់សុំកម្លាំងសម្រាប់អត់ធន់នឹងជីវិតដែលលំបាក។»

៤) «បណ្ឌិតអាចរៀនសូត្រពីសំណួររបស់ជនល្ងង់ខ្លៅបានច្រើនជាងជនល្ងង់ខ្លៅរៀនសូត្រពីចម្លើយរបស់បណ្ឌិត។»

៥) «អ្នកហាត់កុងហ្វូដែលពិតជាល្អមែនគ្មានមោទនភាពបន្តិចនោះឡើយ។ មោទនភាពផ្ដោតសំខាន់ទៅលើភាពខ្ពស់នៃឋានរបស់បុគ្គលម្នាក់។ វាតែងតែមានភាពភ័យខ្លាចនិងភាពដែលមិនមានសុវត្ថិភាពនៅក្នុងមោទនភាព ពីព្រោះនៅពេលអ្នកតម្រង់ទៅរកការដែលមានតម្លៃខ្ពង់ខ្ពស់ និងសម្រេចបាននូវឋានបែបនោះ អ្នកនឹងកង្វល់ពីការបាត់បង់ឋានដោយស្វ័យប្រវត្តិ។»

៦) «ស្មោះត្រង់នឹងខ្លួនឯងគឺជារឿងដ៏ពិបាកធ្វើមួយ។»

៧) «មនុស្សភ័យខ្លាចនូវអ្វីដែលពួកគេមិនយល់។»

៨) «បណ្ដោយឲ្យធម្មជាតិដំណើរការទៅតាមដំណើររបស់វា ហើយឧបករណ៍របស់អ្នកនឹងវាយត្រូវចំពេលវេលា។»

៩) «វាគឺជារឿងងាយស្រួលនោះទេក្នុងការរិះគន់អ្នកដទៃនិងបំបាក់ទឹកចិត្តរបស់ពួកគេ តែការយល់ពីខ្លួនឯងត្រូវការពេលមួយជីវិត។»

១០) «សភាពនៃចិត្តរបស់អ្នកគឺជាអ្វីៗគ្រប់យ៉ាង។»

ដោយ៖ ស្រីពៅ

X
5s