សម្រង់ឃ្លាចំនួន១០ ដែលត្រូវបានដកស្រង់ចេញពីសៀវភៅ The Light in the Heart​



The Light in the Heart គឺជាស្នាដៃនិពន្ធរបស់លោក Roy T. Bennett ដែលអត្ថន័យសេចក្ដីនៅក្នុងសៀវភៅនេះគឺពោរពេញទៅដោយគំនិតអប់រំ ផ្ដល់កម្លាំងចិត្ត ផ្ដល់ក្ដីសង្ឃឹមដល់អ្នក ធ្វើឲ្យអ្នកមើលឃើញពន្លឺនៅក្នុងជីវិត នៅក្នុងបេះដូងរបស់អ្នក។ ខាងក្រោមនេះគឺជាសម្រង់ឃ្លាចំនួន១០ដែលត្រូវបានដកស្រង់ចេញពីសៀវភៅមួយក្បាលនេះ៖

១) «ចូរកុំអនុញ្ញាតឲ្យភាពក្រអឺតក្រទមចូលក្នុងខួរក្បាលរបស់អ្នកហើយសេចក្ដីក្រៀមក្រំចូលក្នុងបេះដូងរបស់អ្នក។ កុំអនុញ្ញាតឲ្យការសរសើរចូលក្នុងខួរក្បាលរបស់អ្នកហើយការរិះគន់ចូលក្នុងបេះដូងរបស់អ្នក។ កុំអនុញ្ញាតឲ្យភាពជោគជ័យចូលក្នុងខួរក្បាលរបស់អ្នកហើយភាពបរាជ័យចូលក្នុងបេះដូងរបស់អ្នក។»

២) «ឥរិយាបថគឺជាការជ្រើសរើស។ សេចក្ដីសុខគឺជាការជ្រើសរើស។ សុទិដ្ឋិនិយមគឺជាការជ្រើសរើស។ សេចក្ដីល្អគឺជាការជ្រើសរើស។ ការឲ្យគឺជាការជ្រើសរើស។ ការគោរពគឺជាការជ្រើសរើស។ ការជ្រើសរើសអ្វីក៏ដោយដែលអ្នកបានជ្រើសរើសគឺបង្កើតអ្នក។ ដូច្នេះចូរជ្រើសរើសប្រកបដោយបញ្ញា។»

៣) «កុំបណ្ដោយឲ្យខ្លួនឯងត្រូវបានរុញទៅវិញទៅមកដោយភាពភ័យខ្លាចនៅក្នុងការគិតរបស់ខ្លួនឯង។ ត្រូវបណ្ដោយឲ្យខ្លួនឯងត្រូវបានដឹកនាំដោយក្ដីសុបិននៅក្នុងបេះដូងរបស់អ្នក។»

៤) «ជាជាងកង្វល់ពីអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន ចូរងាកមកផ្ដោតថាមពលរបស់អ្នកទៅលើអ្វីដែលអ្នកអាចបង្កើតបាន។»

៥) «ពួកយើងសុទ្ធតែខុសគ្នា។ ចូរកុំវាយតម្លៃ តែព្យាយាមយល់ពីគ្នាវិញ។»

៦) «ចូរមានការទទួលខុសត្រូវទៅលើសេចក្ដីសុខរបស់ខ្លួនឯង។ មិនត្រូវយកវាដាក់លើកណ្ដាប់ដៃរបស់អ្នកដទៃឡើយ។»

៧) «ធ្វើអ្វីដែលត្រឹមត្រូវ មិនមែនអ្វីដែលងាយស្រួលឬពេញនិយមនោះឡើយ។»

៨) «ចូរមានភាពក្លាហានគ្រប់គ្រាន់ក្នុងការរស់នៅជីវិតនៃក្ដីសុបិនរបស់ខ្លួនឯងដោយផ្អែកទៅលើចក្ខុវិស័យរបស់អ្នកនិងគោលដៅរបស់អ្នកជាជាងការរំពឹងទុកនិងការយល់ឃើញរបស់អ្នកដទៃ។»

៩) «ចូរមានការដឹងគុណចំពោះអ្វីដែលអ្នកមានរួចស្រាប់មកហើយក្នុងពេលដែលអ្នកកំពុងតែសម្រេចគោលដៅរបស់អ្នក។ បើអ្នកមិនដឹងគុណចំពោះអ្វីដែលអ្នកមានរួចហើយ តើអ្វីទៅដែលធ្វើឲ្យអ្នកគិតថាអ្នកនឹងរីករាយជាមួយនឹងអ្វីដែលលើសពីនេះ។»

១០) «ចូរជឿជាក់លើខ្លួនឯង។ អ្នកក្លាហានជាងអ្វីដែលអ្នកគិត មានទេពកោសល្យជាងអ្វីដែលអ្នកដឹង និងមានសមត្ថភាពជាងអ្វីដែលអ្នកស្រមៃ។»

ដោយ៖​ ស្រីពៅ

 

X
5s