កម្រងសម្ដីដកស្រង់ចំនួន១០ ឃ្លាជួយដាស់គំនិតរបស់អ្នក
ថ្ងៃនេះយើងសូមចែករំលែកជាមួយនឹងអ្នកអានទាំងឡាយនូវកម្រងសម្ដីដកស្រង់ល្អៗ ដែលអាចជួយឲ្យអ្នកផ្លាស់ប្ដូរទស្សនរបស់អ្នកអំពីរឿងរ៉ាវមួយចំនួននៅក្នុងជីវិត ឬក៏អាចផ្ដល់ជាគំនិតសម្រាប់ត្រួសត្រាយផ្លូវអ្នកក្នុងការដោះស្រាយបញ្ហាអ្វីមួយនៅក្នុងជីវិតបាន។ ខាងក្រោមនេះគឺជាកម្រងសម្ដីដកស្រង់ចំនួន១០នេះ៖
១) «ហេតុអ្វីក៏យើងសម្លាប់មនុស្សដែលបានសម្លាប់មនុស្សដើម្បីបង្ហាញថាការសម្លាប់មនុស្សគឺខុស ?» Holly Near
២) «ទៅវិហារមិនបានធ្វើឲ្យអ្នកក្លាយជាអ្នកកាន់គ្រិស្តសាសនាទេ ដូចគ្នានឹងឈរនៅក្នុងហ្ការ៉ាសឡាននឹងមិនធ្វើឲ្យអ្នកក្លាយជាឡានដូច្នោះដែរ។» G.K. Chesterton
៣) «ការសងសឹកគឺជាថ្នាំពុលដែលមានគោលដៅសម្រាប់អ្នកដទៃ ដែលចុងក្រោយត្រូវបានយើងខ្លួនឯងជាអ្នកលេប។»
៤) «ខ្ញុំគ្រាន់តែជាមនុស្សលោក ខ្ញុំមានចំណុចខ្សោយ ខ្ញុំសាងកំហុសហើយខ្ញុំចេះរងទុក្ខក្រៀមក្រំ ប៉ុន្តែខ្ញុំរៀនសូត្រពីរឿងអស់ទាំងនេះដើម្បីក្លាយជាមនុស្សដែលល្អប្រសើរជាងមុន។» Vikram Thakur
៥) «នៅពេលអ្នកចង្អុលទៅកាន់អ្នកដទៃ អ្នកក៏មានម្រាមដៃ៣ដែលចង្អុលមកកាន់អ្នកខ្លួនឯងវិញដែរ ដែលវាមានន័យថាយ៉ាងហោចណាស់ក៏អ្នកត្រូវសម្លឹងមើលខ្លួនឯងឲ្យបាន៣ដងមុនវាយតម្លៃអ្នកដទៃ។» អនាមិក
៦) «បើអ្នកមិនចេះរំពឹងទុកអ្វីសោះពីអ្នកដទៃ នោះអ្នកនឹងមិនចេះខកចិត្តនោះឡើយ។» Sylvia Plath
៧) «គ្មានអ្វីនៅក្នុងលោកនេះដែលមានតម្លៃនឹងមានវានោះទេបើវាងាយស្រួលនឹងទទួលបាននោះ។»
៨) «សម្រាប់មនុស្សមួយចំនួន ឧបសគ្គគឺជាលេសដើម្បីបោះបង់។ សម្រាប់មនុស្សមួយចំនួនទៀត វាគឺជាឱកាសក្នុងការលូតលាស់ឲ្យរឹងមាំជាងមុន។»
៩) «នៅពេលទ្វារមួយនៃសេចក្ដីសុខបានបិទ ទ្វារមួយទៀតបានបើក ប៉ុន្តែដោយសារតែយើងសម្លឹងមើលទៅកាន់ទ្វារដែលបានបិទយូរពេករហូតទាល់តែយើងមិនបានឃើញទ្វារដែលកំពុងតែបើកចំហមុខយើង។»
១០) «វាជារឿងសាមញ្ញដើម្បីរីករាយ តែជារឿងពិបាកដើម្បីធ្វើអ្វីៗឲ្យសាមញ្ញ។» Rabindranath Tagore
ដោយ៖ ស្រីពៅ