ប្រទេសទាំង ១០ ដែលជាដៃគូពាណិជ្ជកម្មធំៗរបស់ជប៉ុន​



ជាប្រទេសដែលត្រូវបានគេស្គាល់ថាជាដែនដីនៃព្រះអាទិត្យរះ ជប៉ុនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចនិងនយោបាយដ៏សំខាន់នៅក្នុងទ្វីបអាស៊ីឯអាមេរិកជាអ្នកទទួលទិញផលិតផលនាំចេញរបស់ជប៉ុនលំដាប់លេខ ២ នៅឆ្នាំ ២០១៨។ 

ជប៉ុនជាប្រទេសនាំចេញធំជាងគេលំដាប់ទីបួនរបស់ពិភពលោក ដែលការនាំចេញផលិតផលមានតម្លៃ ៧៣៨.២ ប៊ីលានដុល្លារ នៃផលិតផលជុំវិញពិភពលោកនៅឆ្នាំ ២០១៨។ តួលេខប្រាក់ដុល្លារនេះឆ្លុះបញ្ចាំងពីកំណើន ៥.៧% ចាប់តាំងពីឆ្នាំ ២០១៧។ ការនាំចេញ ៥៨.៥% របស់ជប៉ុនត្រូវបានបញ្ជូនទៅកាន់ប្រទេសតំបន់អាស៊ី ខណៈដែល ២១.៩% នាំចេញទៅកាន់អាមេរិកខាងជើងដែលជាអ្នកនាំចូលសំខាន់របស់ជប៉ុន ១៣.១% នៅសល់ត្រូវបាននាំទៅកាន់តំបន់អឺរ៉ុប ហើយភាគរយតិចតួចបំផុតត្រូវបាននាំទៅកាន់ទ្វីបអូសេអានី អាមេរិកឡាទីន ម៉ិកស៊ិក និងអាហ្រ្វិកជាដើម។

ខាងក្រោមនេះជាការបង្ហាញដៃគូពាណិជ្ជកម្មសំខាន់របស់ជប៉ុនក្នុងឆ្នាំ ២០១៨ គិតជាទឹកប្រាក់និងភាគរយ៖

១) ប្រទេសចិន នាំចូល ១៩.៥% នៃការនាំចេញសរុបរបស់ជប៉ុន ប្រមាណ ១៤៤ ប៊ីលានដុល្លារ

២) សហរដ្ឋអាមេរិក ១៩% ស្មើប្រមាណ ១៤០.៦ ប៊ីលានដុល្លារ

៣) កូរ៉េខាងត្បូង ៧.១% ស្មើប្រមាណ ៥២.៥ ប៊ីលានដុល្លារ

៤) តៃវ៉ាន់ ៥.៧% ស្មើប្រមាណ ៤២.៤ ប៊ីលានដុល្លារ

៥) ហុងកុង ៤.៧% ស្មើប្រមាណ ៣៤.៧ ប៊ីលានដុល្លារ

៦) ថៃ ៤.៤% ស្មើប្រមាណ ៣២.៣ ប៊ីលានដុល្លារ

៧) សិង្ហបុរី ៣.២% ស្មើប្រមាណ ២៣.៤ ប៊ីលានដុល្លារ

៨) អាល្លឺម៉ង់ ២.៨% ស្មើប្រមាណ ២០.៩ ប៊ីលានដុល្លារ

៩) អូស្រ្តាលី ២.៣% ស្មើប្រមាណ ១៧.១ ប៊ីលានដុល្លារ

១០) វៀតណាម ២.២% ស្មើប្រមាណ ១៦.៤ ប៊ីលានដុល្លារ

១១) ឥណ្ឌូនេស៊ី ២.១% ស្មើប្រមាណ ១៥.៨ ប៊ីលានដុល្លារ

១២) ចក្រភពអង់គ្លេស ៧.១% ស្មើប្រមាណ ៥២.៥ ប៊ីលានដុល្លារ

១៣) ម៉ាឡេស៊ី ១.៩% ស្មើប្រមាណ ១៣.៩ ប៊ីលានដុល្លារ

១៤) ហូឡង់ ១.៧% ស្មើប្រមាណ ១២.៧ ប៊ីលានដុល្លារ

១៥) ម៉ិកស៊ិក ១.៦% ស្មើប្រមាណ ១១.៦ ប៊ីលានដុល្លារ

បួនភាគប្រាំ (៤/៥) នៃការនាំចេញរបស់ជប៉ុនក្នុងឆ្នាំ ២០១៥ (ប្រមាណជា ៨០.២% នៃតម្លៃសរុប) បានបែងចែកទៅប្រទេសជាដៃគូទាំង ១៥ ខាងលើ៕

ដោយ៖ យ៉ាយ៉ា

 

 

 

X
5s