សម្ដី ១០ឃ្លារបស់បុគ្គលល្បីៗអំពីភាពបរាជ័យជាថ្នាំប៉ូវរុញអ្នកទៅមុខ
មនុស្សជាច្រើនចង់ជោគជ័យ ប៉ុន្តែពួកគេខ្លាចបរាជ័យ។ ប៉ុន្តែអ្នកត្រូវចាំថាភាពបរាជ័យនិងជោគជ័យដើរទន្ទឹមគ្នា មានភាពបរាជ័យទើបធ្វើឲ្យអ្នកជោគជ័យបាន។ គ្មានភាពជោគជ័យណាមួយដែលមិនមានភាពបរាជ័យនោះទេ។ ដូចនេះ BizKhmer សូមលើកយកសម្រង់សម្ដីចំនួន១០ឃ្លាអំពីភាពបរាជ័យដើម្បីជាកម្លាំងចិត្ត៖
១) «បុគ្គលជោគជ័យសម្រេចភាពជោគជ័យដ៏អស្ចារ្យរបស់ពួកគេមួយជំហានក្រោយពីភាពបរាជ័យ»។ —Napoleon Hill
២) «កុំខ្វល់អំពីបរាជ័យ អ្នកគួរព្រួយបារម្ភអំពីឱកាសដែលអ្នកមិនបានចាប់យកនិងការដែលអ្នកមិនបានព្យាយាម»។ —Jack Canfield
៣) «បរាជ័យគឺជាគ្រាន់តែជាឈ្នាន់ដែលអ្នកជាន់ទៅកាន់ភាពជោគជ័យប៉ុណ្ណោះ»។ —Oprah Winfrey
៤) «ប្រសិនបើអ្នកអស់កម្លាំង ឬបរាជ័យ មិនអីនោះទេ។ ព្យាយាមម្ដងទៀត បរាជ័យម្ដងទៀត នោះអ្នកនឹងបរាជ័យកាន់តែប្រសើរជាងមុន»។ —Samuel Beckett
៥) «អ្នកត្រូវតែឆ្លងកាត់ភាពបរាជ័យមុននឹងអ្នកឈានទៅកាន់ភាពជោគជ័យ»។ —Mickey Rooney
៦) «បរាជ័យគឺជាផ្លូវវាង មិនមែនជាផ្លូវទាល់នោះទេ»។ —Zig Ziglar
៧) «កំហុសគឺជាច្រកទ្វារនៃការរុករក»។ —James Joyce
៨) «បរាជ័យមិនអាចធ្វើអ្វីខ្ញុំបាននោះទេ ប្រសិនបើការទាំងចិត្តដើម្បីភាពជោគជ័យរបស់ខ្ញុំខ្លាំងក្លាជាង»។ — Og Mandino
៩) «បរាជ័យគឺជាឱកាសដែលអ្នកអាចចាប់ផ្ដើមម្ដងទៀត លើកនេះអ្នកកាន់តែឆ្លាតជាងមុន»។ -Henry Ford
១០) «គិតឲ្យបានពីរដងមុនពេលអ្នកនិយាយ ពីព្រោះពាក្យសម្ដីរបស់អ្នកអាចធ្វើឲ្យអ្នកដទៃបរាជ័យឬជោគជ័យបាន»។ - Napoleon Hill
ដោយ៖ លង់ វណ្ណៈ