ឯកសារ​មិន​ប្រក្រតីជាង ៣ ម៉ឺនច្បាប់ ​បាន​ដក​ហូត​ពី​ជន​បរទេស​ជាង​៦៩​ម៉ឺន​នាក់​



យោង​តាម​ឯកសារ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​បាន​ដក​​​ហូត​ឯក​សារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​កាន់​កាប់ ​និង​ប្រើ​ប្រាស់​ដោយ​ជន​បរទេស​គឺ​មាន​ចំនួន​ ៣៧​,៤៤១​ច្បាប់​ ក្នុង​ចំនួន​ ២០,០៩៣​គ្រួសារ ​មនុស្ស​ចំនួន ​៦៩,៨៧១​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​វៀតណាម។ ឯកសារ​មិន​ប្រក្រតី​ទាំង​នោះ​រួមមាន៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ  សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​ជាដើម។ 

រូបភាព៖ http://daily-khmer.com

តាម​ប្រសាសន៍​សម្ដេច​ក្រឡាហោម ស ខេង បាន​លើក​ឡើង​ថា ​ចាប់​ពី​ពេល​នេះ​តទៅ​ត្រូវ​តែ​លុប​បំបាត់​ចំពោះ​ការ​ផ្ដល់​នូវ​ឯកសារ ​ឬ​អត្ត​សញ្ញាណ​ដល់​ជន​បរទេស​ដោយ​គ្មាន​អនុក្រឹត្យ ​ឬ​រាជក្រឹត្យ។ សម្ដេច​បាន​គូស​បញ្ជាក់​ថា​ «​កន្លង​មក​មា​ន​ករណី​នេះ​ច្រើន​ណាស់​ចំពោះ​ការ​ផ្ដល់​នូវ​ឯកសារ​គ្មាន​រាជក្រឹត្យ​ត្រឹម​ត្រូវ​ដល់​ជន​បរទេស ​ហើយ​ក្នុង​នាម​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់​ត្រូវ​ បញ្ឈប់​ដាច់​ខាត់​បើ​ពុំ​ដូច្នេះ​ទេ​នឹង​ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​»។ 

សម្ដេច អះ​អាង​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​នឹង​គ្មាន​ការ​លើក​លែង​ចំពោះ​មន្ត្រី​ណា​ដែល​​ផ្ដល់​នូវ​ឯកសារ​សញ្ជាតិ​កម្ពុជា​មិន​ត្រឹម​ត្រូវ​ដល់​ជន​បរទេស​នោះ​ឡើយ ​ខណៈ​រហូត​មក​ដល់​ពេល​នេះ​ការ​​ដក​ហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ​ដែល​កាន់​កាប់​ដោយ​ជន​បរទេស​បាន​ចំនួន​ ៣៧,៤៤១​ច្បាប់​ និង​បណ្ដេញ​ទៅ​ប្រទេស​គេ​វិញ​ជិត​ពីរ​ម៉ឺន​នាក់​ហើយ​នោះ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s