អាជីវកម្ម៥ប្រភេទ ដែលជម្រុញដល់ការសិក្សា ការងារ និងអភិវឌ្ឍន៍លើសមត្ថភាពយុវជនកម្ពុជា​



ដោយមើលឃើញពីកង្វះខាតព័ត៌មាន ការយល់ដឹង និងសមត្ថភាពដែលមានកម្រិតរបស់របស់យុវជនមួយចំនួននាពេលបច្ចុប្បន្ននេះ អាជីវកម្ម៥ប្រភេទក្នុងស្រុកក៏បានបង្កើតឡើងដើម្បីជួយសម្រួល និងបំពេញនូវភាពខ្វះចន្លោះនានា គិតទាំងផ្នែកអប់រំ វិជ្ជាជីវៈ ការស្វែងរកការងារ និងការពង្រឹងសមត្ថភាពលើជំនាញសំខាន់ៗដែលនឹងធ្វើអោយជីវិតរបស់ពួកគេមានភាពប្រសើរឡើង។

ចង់ដឹងទេថា អាជីវកម្មទាំង៥នោះផ្ដល់សេវាកម្មនិងផលិតផលអ្វីខ្លះ ដែលអាចជួយជម្រុញអោយយុវជននាពេលបច្ចុប្បន្នមានការអភិវឌ្ឍន៍និងពង្រឹងសមត្ថភាពគ្រប់គ្រាន់? តោះ! មកអានទាំងអស់គ្នា!

ជាសហគ្រាសសង្គម ទិន្នន័យឌីជីថលឌីជីថល  (DDD)

ទិន្នន័យឌីជីថលឌីជីថល (DDD) គឺជាសហគ្រាសសង្គមមួយដែលបង្កើតឡើងក្នុងឆ្នាំ 2001 ជាមួយបេសកកម្មដើម្បីបង្កើតឱកាសដល់យុវជនដែលមិនមានសមត្ថភាពឬចំណេះដឹងគ្រាប់គ្រាន់ ទទួលបានការយល់ដឹងបន្ថែមលើផ្នែកអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ភាសាបរទេស ជំនាញរឹង ជំនាញទន់ និងឱកាសការងារដែលនឹងធ្វើអោយអនាគតពួកគេមានភាពប្រសើរជាងមុន។

វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ  (LSI)

 

វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ជាអង្គភាពមួយដែលផ្ដល់សេវាកម្មផ្នែកអប់រំ និងបណ្តុះបណ្តាលសម្រាប់ម្ចាស់អាជីវកម្មសហគ្រិន នាយកក្រុមហ៊ុន ប្រធានផ្នែក អ្នកគ្រប់គ្រង បុគ្គលិកទូទៅ រួមទាំងថ្នាក់គ្រប់គ្រងអាជីវកម្មខ្នាតតូចនិងមធ្យម ដើម្បីទទួលបានផ្នត់គំនិតទំនើបថ្មីៗ បម្លែងបញ្ហាប្រឈមធំៗក្នុងជីវិតនិងអាជីវកម្មទៅជាឱកាស កំណត់គោលដៅជីវិតនិងគោលដៅការងារច្បាស់លាស់ មានថាមពលចិត្តខ្លាំងក្លា មានវិន័យលើខ្លួនឯង មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមថែមទៀតផង។ ក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ នឹងផ្ដល់ប្រូម៉ូសិនពិសេសសម្រាប់ការចុះឈ្មោះសិក្សា២នាក់ រៀនបាន៣នាក់។

បណ្ណាល័យបញ្ញវន្ត 

បណ្ណាល័យបញ្ញវន្ត គឺជាបណ្ណាល័យដែលបង្កើតឡើងក្នុងគោលបំណងជួយដល់ការអភិវឌ្ឍន៍ និងបង្កើនចំណេះដឹង លើផ្នែកសង្គម និងសេដ្ឋកិច្ចទៅកាន់យុវជនក្នុងស្រុកតាមរយៈការអាន និងជួយជម្រុញអោយពួកគេបង្កើតទម្លាប់ក្នុងការអានអោយបានច្រើន និងយល់ដឹងពីការចែករំលែក ការផ្លាស់ប្ដូរព័ត៌មាន និងការស្រាវជ្រាវផងដែរ។ ក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា បណ្ណាល័យបញ្ញវន្ត នឹងបញ្ចុះតម្លៃ២០% លើកាតសមាជិក។

ក្រុមហ៊ុនបណ្តុះបណ្ដាល Anakot Asia Academy

ANAKOT គឺជាក្រុមហ៊ុនបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈឯកទេសក្នុងការគ្រប់គ្រងខ្លួនឯងតាមរយៈធម្មសិក្សានិងការសមាធិ ដែលនឹងធ្វើអោយលោកអ្នកមានសុខភាពល្អប្រសើរទាំងផ្លូវកាយនិងផ្លូវចិត្ដ ទទួលបានប្រសិទ្ធភាពការងារបានល្អប្រសើរជាងមុន និងបង្កើនទំនាក់ទំនងល្អរវាងគ្រួសារ ក្រុមការងារ និងដៃគូពាណិជ្ជកម្ម។ បន្ថែមពីនេះទៅទៀត ម្ចាស់អាជីវកម្មនេះក៏បាននិពន្ធសៀវភៅមួយក្រោមចំណងជើងថា "សមាធិដើម្បីថាមពលជីវិត" ដែលជាជារូបមន្តក្នុងការគ្រប់គ្រងសតិខ្លួនឯង និងជាអាហារដ៏ពិសេសសម្រាប់ផ្លូវចិត្តអ្នកអាន។

ក្រុមហ៊ុន  Zin Adventures

ZIN ក្រុមហ៊ុនទេសចរណ៍ផ្សងព្រេងមួយនៅក្នុងប្រទេសកម្ពុជា ដោយផ្ដល់សេវាកម្មទេសចរណ៍លើដំណើរកម្សាន្ដនៅលើភ្នំគីរីរម្យរយៈពេលពី១ទៅ៣ថ្ងៃ ដើម្បីផ្ដល់នូវបទពិសោធន៍នៃដំណើរកម្សាន្ដដែលមានលក្ខណៈធម្មជាតិ ស្របជាមួយការយល់ដឹងពីប្រវិត្ដិសាស្រ្ដនានាក្នុងតំបន់នោះ។ បន្ថែមពីនេះទៅទៀត ក្រុមហ៊ុន Zin Adventures ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយផ្គត់ផ្គង់ការងារទៅកាន់សហគមន៍និងផ្ដល់ឱកាសដល់ការសិក្សាស្រាវជ្រាវ។

ដើម្បីស្វែងយល់ពីអាជីវកម្មទាំង៥ប្រភេទនេះអោយបានកាន់តែច្រើន លោកអ្នកអាចចូលរួមក្នុងកម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាជាលើកទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី២០-២១ កក្កដា នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ចាប់ពីម៉ោង១០ព្រឹកដល់៩យប់។ ក្រៅពីនោះ ក៏មានក្រុមហ៊ុនជាច្រើនវិស័យផ្សេងទៀតដែលនឹងរួមគ្នាតាំងបង្ហាញនូវដំណោះស្រាយថ្មីៗមានដូចជា៖ បច្ចេកវិទ្យា ធនាគារ ធានារ៉ាប់រង លក់រាយ ដឹកជញ្ជូន នាំចេញនាំចូល ផ្សព្វផ្សាយ ស្ថាបត្យកម្ម សិប្បកម្ម ចំណីអាហារ សម្លៀកបំពាក់ និង អាជីវកម្មfranchiseផងដែរ។

ចូលរួមដោយសេរីសម្រាប់អ្នកទស្សនា ជាមួយនឹងការចុះឈ្មោះទុកជាមុនដើម្បីមានឱកាសទទួលបានកាដូជាច្រើនតាមរយៈលីង៖ https://forms.gle/YmtrfCktX7ytbxsR7 

កម្មវិធីនេះរៀបចំដោយអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ ឧបត្ថម្ភដោយ CAFFA និង ABA Bank សហការឧបត្ថម្ភដោយ Vissar, S-Era Automation និង CAS-Biz Technology ។ ទំនាក់ទំនងទិញស្ដង់ និងសួរព័ត៌មានឥឡូវនេះតាមរយៈលេខទូរស័ព្ទ៖ 012 230 140 ឬ 010 911 776 ឬ ហ្វេសប៊ុកផេក Anussa Events៕

X
5s