កម្រងគតិចំនួន១០ ឃ្លារបស់លោក Vincent Willem van Gogh ដែលពោរពេញដោយគំនិតដ៏មានតម្លៃ​



នៅអាយុទើបតែ៣៧ឆ្នាំ Vincent Willem van Gogh ដែលត្រូវបានគេស្គាល់ថា Vincent van Gogh បានបាញ់កាំភ្លើងចំទ្រូងរបស់ខ្លួន ហើយទទួលអនិច្ចកម្មក្រោយពេល២ថ្ងៃបន្ទាប់។ ឆាកជីវិតរបស់គាត់មិនទទួលបានភាពជោគជ័យអ្វីនោះឡើយ ហើយគាត់ថែមទាំងប្រឈមមុខនឹងបញ្ហាផ្លូវចិត្តផងដែរ។ រហូតទាល់តែគាត់ស្លាប់ ចាប់ពីដើមសតវត្សរ៍ទី២០មកទើបស្នាដៃគំនូររបស់គាត់ត្រូវបានពិភពលោកទទួលស្គាល់និងឲ្យតម្លៃយ៉ាងខ្លាំងក្លា។ លោក Vincent van Gogh គឺជាអ្នកគំនូររបស់ហូឡង់ដែលត្រូវបានគេចាត់ទុកជាបញ្ញវន្តមួយរូបដែលត្រូវបានគេមើលរំលង។ ខាងក្រោមនេះគឺជាកម្រងគតិរបស់លោកចំនួន១០ដែលពោរពេញដោយគំនិតដ៏មានតម្លៃ៖

១) «ផ្លូវឆ្ពោះទៅរកការយល់ពីជីវិតគឺតាមរយៈការស្រឡាញ់រឿងជាច្រើន។»

២) «ខ្ញុំសុខចិត្តស្លាប់ដោយសារការជក់ចិត្តជាជាងដោយសារការធុញថប់។»

៣) «គ្មានពណ៌ខៀវដោយគ្មានពណ៌លឿងនិងពណ៌ទឹកក្រូចបានឡើយ។»

៤) «ខ្ញុំតែងតែរៀនធ្វើអ្វីដែលខ្ញុំមិនទាន់អាចធ្វើបានដើម្បីរៀនពីរបៀបក្នុងការធ្វើវា។»

៥) «សិល្បៈគឺដើម្បីលួងលោមមនុស្សដែលឈឺចាប់ដោយសារជីវិត។»

៦) «រឿងរ៉ាវដ៏អស្ចារ្យទាំងឡាយកើតឡើងចេញមកពីរឿងរ៉ាវតូចៗបន្តបន្ទាប់គ្នាដាក់ផ្គុំបញ្ចូលគ្នា។»

៧) «ខ្ញុំមិនដឹងអ្វីៗឲ្យប្រាកដប្រជានោះទេ ប៉ុន្តែពេលឃើញដួងតារាធ្វើឲ្យខ្ញុំមានក្ដីសុបិន។»

៨) «បើអ្នកពិតជាស្រឡាញ់ធម្មជាតិមែន នោះអ្នកនឹងឃើញភាពស្រស់ស្អាតនៅគ្រប់ទីកន្លែង។»

៩) «បេះដូងរបស់មនុស្សប្រៀបបានទៅនឹងសមុទ្រដូច្នោះ វាមានព្យុះរបស់វា ជំនោររបស់វា ហើយនៅក្នុងជម្រៅរបស់វាក៏មានគជ់របស់វាដែរ។»

១០) «សន្តិភាពមានសូម្បីតែនៅក្នុងព្យុះ។»

ដោយ៖ ស្រីពៅ

 

X
5s