EU​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ជាង ​២៦​លាន​អឺរ៉ូដល់​​កម្ពុជា​​លើ​កំណែ​ទម្រង់ចំនួន ​៣​



ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២៦,៨ លាន​អឺរ៉ូ នឹង​ត្រូវ​ផ្ដល់​ដោយ​សហភាព​អឺរ៉ុប​លើ​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​ចំនួន​៣​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង ឯកឧត្ដម​ អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​មួយ​ឯកឧត្តម ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា កាល​ពី​១៥ ខែកក្កដា ឆ្នាំ២០១៩ នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

ឯកឧត្ដម ច្សច អេដហ្គា លើក​ឡើង​ថា ដូច​ដែល​បាន​កំណត់​ក្នុង​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​តាម​កម្មវិធី​កំណែទម្រង់​នីមួយៗ នៃ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា-សហភាព​អឺរ៉ុប​ ការ​វាយ​តម្លៃ​នៃ​ការ​អនុវត្ត​ក្របខណ្ឌ​ឆ្នាំ ​២០១៨ ដែល​មាន​លទ្ធផល​ដូច​ខាង​ក្រោម៖ 

១. កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ដំណាក់​កាល​ទី​៣ ត្រូវ​បើក​ផ្ដល់​ថវិកា​សម្រាប់​ឆ្នាំ ២០១៩ ចំនួន ៤,៣ លាន​អឺរ៉ូ

២. ភាព​ជា​ដៃ​គូ​កំណែ​ទម្រង់​វិស័យ​អប់រំ​ឆ្នាំ ២០១៨-២០២១ ត្រូវ​បើក​ផ្ដល់​ថវិកា​សម្រាប់​ឆ្នាំ​ ២០១៩ ចំនួន ១៧,៥ លាន​អឺរ៉ូ

៣. កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន (ផ្នែក​នេសាទ) ត្រូវ​បើក​ផ្ដល់​ថវិកា សម្រាប់​ឆ្នាំ​២០១៩ ចំនួន​ ៥,០ លាន​អឺរូ៕

X
5s