ទីក្រុងទាំង ១៣ ដែលនឹងក្លាយជាទីក្រុងធំជាងគេផ្អែកលើចំនួនប្រជាជនឆ្នាំ ២០៣០​



ការព្យាករណ៍នាបេលបច្ចុប្បន្ន ប្រជាជនទូទាំងពិភពលោកមានជាង ៧.៥ ប៊ីលាននាក់ គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៨ តួលេខនេះនឹងកើនដល់ជាង ៨ ប៊ីលាននាក់ក្នុងឆ្នាំ ២០២៥ ខាងមុខហើយនឹងនៅតែបន្តកើនឡើងក្នុងឆ្នាំ ២០៣០។

ក្នុងនោះដែរគេឃើញមានទីក្រុងមួយចំនួនដែលនឹងក្លាយជាទីក្រុងដែលមានប្រជាជនច្រើនជាងគេ ក្នុងនោះមានទីក្រុងគួរឲ្យកត់សម្គាល់ចំនួន ១៣ ដែលនឹងលើកយកមកបង្ហាញមានដូចជា៖

១៣) ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

តាមការព្យាករណ៍ទីក្រុងនេះនឹងមានប្រជាជនកើនដល់ ២០ លាននាក់នៅឆ្នាំ ២០៣០ ដែលទិន្នន័យឆ្នាំ ២០១៨ បញ្ជាក់ថាចំនួនប្រជាជនមាន ១៨.៨ លាននាក់។

១២) ទីក្រុង ការ៉ាជី ប៉ាគីស្ថាន

ប្រជាជនក្នុងទីក្រុងការ៉ាជីឆ្នាំ ២០១៨ មានចំនួន ១៥.៤ លាននាក់ តែវានឹងបន្តកើនឡើងដល់ ២០.៤ លាននាក់ក្នុងឆ្នាំ ២០៣០។

១១) ទីក្រុង ឡាហ្គូស នីហ្សេរីយ៉ា

គិតត្រឹមឆ្នាំ ២០១៥ ប្រជាជនក្នុងទីក្រុងមានចំនួន ១៣.៥ លាននាក់ រហូតដល់ឆ្នាំ ២០៣០ ប្រជាជននឹងកើនដល់ ២៦.៦លាននាក់។

១០) ទីក្រុង គីនស្សាសា សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ

សម្រាប់ទិនន្ន័យឆ្នាំ ២០១៥ ប្រជាជនក្នុងទីក្រុងមានចំនួន ១៣.២ លាននាក់ ហើយនៅឆ្នាំ ២០៣០ នឹងមានចំនួន ២១.៩ លាននាក់។

៩) ទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល

ទនន្ន័យឆ្នាំ ២០១៥ ប្រជាជនក្នុងទីក្រុងសៅប៉ូឡូមាន ២១.៧ លាននាក់ ចំណែកឆ្នាំ ២០៣០ នឹងមានចំនួន ២៣.៨ លាននាក់។

៨) ទីក្រុងមិចស៊ិក ប្រទេសមិចស៊ីកូ

គិតត្រឹមឆ្នាំ ២០១៥ ប្រជាជនមានចំនួន ២១.៦ លាននាក់ ហើយចំនួននេះនឹងកនឡើងដល់ ២៤.១ លាននាក់នៅឆ្នាំ ២០៣០។ 

៧) ទីក្រុង ប៉េកាំង ប្រទេសចិន

របាយការណ៍បញ្ជាក់ពីចំនួនប្រជាជនក្នុងឆ្នាំ ២០១៥ ទីក្រុងនេះមានប្រជាជនចំនួន ១៩.៦ លាននាក់ តែចំនួននេះនឹងប្រែប្រួលនៅឆ្នាំ ២០៣០ គឺ ២៤.៣ លាននាក់។

៦) ទីក្រុង មុមបៃ ប្រទេសឥណ្ឌា

នៅឆ្នាំ ២០១៥ គេដឹងថាប្រជាជនក្នុងទីក្រុងមានចំនួន ២០ លាននាក់ តែវានឹងកើនឡើងជាង ៤ លាននាក់នៅឆ្នាំ ២០៣០ គឺ មានចំនួនសរុប ២៤.៦ លាននាក់។

៥) ទីក្រុង កៃរ៉ូ ប្រទេសអេហ្ស៊ីប

ប្រជាជនចំនួន ២០.១លាននាក់ក្នុងទីក្រុងនេះ នឹងមានការកើនឡើងដល់ ២៥.៦ លាននាក់ក្នុងឆ្នាំ ២០៣០ ខាងមុខ។

៤) ទីក្រុង ដាកា ប្រទេសបង់ក្លាដេស

ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនច្រើន ទីក្រុងដាកានឹងមានចំនួនប្រជាជនកើនដល់ ២៨.១ លាននាក់នៅឆ្នាំ ២០៣០ ខណៈដែលឆ្នាំ ២០១៥ មានត្រឹមតែ ១៩.៦ លាននាក់។ 

៣) ទីក្រុង សៀងហៃ ប្រទេសចិន

ចំនួនប្រជាជនក្នុងឆ្នាំ ២០១៥ មានចំនួន ២៥.៦ លាននាក់ តែការព្យាករណ៍នៅឆ្នាំ ២០៣០ នឹងមានដល់ទៅ ៣២.៩ លាននាក់។

២) ទីក្រុង តូក្យ៉ូ ប្រទេសជប៉ុន

ស្ថិតនៅក្នុងប្រទេសដែលនឹងក្លាយជាទីក្រុងធំលំដាប់ពិភពលលោក តែកំណើនប្រជាជនក្នុងទីក្រុងនេះហាក់មិនមានកើនឡើងទេ ទិនន្ន័យឆ្នាំ ២០១៥ បង្ហាញថា មានចំនួន ៣៧.៥ លាននាក់ តែនៅឆ្នាំ ២០៣០ បែរជាមានត្រឹម ៣៦.៦ លាននាក់។

១) ទីក្រុង ដេលី ប្រទេសឥណ្ឌា

ឥណ្ឌាជាប្រទេសឈរលំដាប់លេខ ២ បន្ទាប់ពីចិនលើចំនួនប្រជាជន តែកំណើនប្រជាជនក្នុងទីក្រុងដេលី នឹងមានការកើនឡើងបើតាមការព្យាករណ៍សម្រាប់ឆ្នាំ ២០៣០ គឺចំនួន ៣៩ លាននាក់ខណៈដែលឆ្នាំ ២០១៥មានចំនួន ២៨.៥ លាននាក់៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s