សុភាសិតអាហ្វ្រិកចំនួន ១០ឃ្លា អំពីលុយនិងភាពមានបានដែលអ្នកគួរចងចាំ
ជនជាតិអាហ្វ្រិកបានបន្សល់ទុកនូវគតិបណ្ឌិតល្អៗជាច្រើនសម្រាប់ទុកឲ្យមនុស្សលោកបានរៀនសូត្រ។ ក្នុងនោះដែរពួកគេក៏មានគតិបណ្ឌិតដែលមានតម្លៃអប់រំល្អៗដែលនិយាយអំពីលុយនិងភាពមានបានដែរ។ ខាងក្រោមនេះគឺជាសុភាសិតចំនួន១០របស់ជនជាតិអាហ្វ្រិកអំពីលុយនិងភាពមានបានដែលអ្នកគួរចងចាំ៖
១) «ខ្វះលុយគឺខ្វះមិត្ត បើអ្នកមានលុយ នោះគ្រប់សត្វឆ្កែឬពពែសុទ្ធតែអះអាងថាស្គាល់អ្នក។»
២) «លុយមិនចេះនិយាយនោះទេ តែវាអាចធ្វើឲ្យការកុហកប្រែក្លាយជាការពិតបាន។»
៣) «លុយមិនមែនជាឱសថប្រឆាំងនឹងសេចក្ដីស្លាប់បាននោះទេ។»
៤) «សេចក្ដីលោភលន់បាត់បង់នូវអ្វីដែលវាចំណេញបានមក។»
៥) «បង្កើតលុយតែកុំឲ្យលុយបង្កើតអ្នក។»
៦) «ទ្រព្យសម្បត្តិដែលឃុំឃាំងម្ចាស់ឲ្យក្លាយជាទាសករមិនមែនជាទ្រព្យសម្បត្តិនោះឡើយ។»
៧) «ទ្រព្យសម្បត្តិច្រើននាំមកនូវសត្រូវច្រើន។»
៨) «ទ្រព្យហិនហោចទៅជាមួយនឹងការប្រើប្រាស់ ការរៀនសូត្រកើនឡើងជាមួយនឹងការប្រើប្រាស់។»
៩) «លុយអាចធ្វើឲ្យពុករលួយសូម្បីតែមនុស្សដែលមានគុណធម៌។»
១០) «បុគ្គលដែលដឹងថាខ្លួនឯងមានគ្រប់គ្រាន់គឺជាអ្នកមាន។»
ដោយ៖ ស្រីពៅ