ឃ្លាទាំង ៧ បង្កប់ដោយអត្ថន័យល្អៗ ដែលបានដកស្រង់ចេញពីសៀវភៅរឿងព្រេងនិទានល្បីៗ​



រឿងព្រេងនិទានបែបរវើរវាយនាំយើងឲ្យរត់គេចពីការពិតមួយរយៈ ហើយនាំយើងទៅកាន់ពិភពនៃការស្រមើស្រមៃដែលមានសេរីភាពនិងឥតមានដែនកំណត់។ ខាងក្រោមនេះគឺជាឃ្លាមួយចំនួនដែលបានបង្កប់ដោយអត្ថន័យល្អៗ ដែលបានដកស្រង់ចេញពីសៀវភៅព្រេងនិទានល្បីៗ៖

១) «នៅថ្ងៃណាមួយអ្នកនឹងចាស់គ្រប់គ្រាន់ក្នុងការអានព្រេងនិទានបែបរវើរវាយម្ដងទៀត។» ដកស្រង់ពីសៀវភៅ The Chronicles of Narnia ដោយ C.S. Lewis

២) «អ្នកអានបានរស់នៅរាប់ពាន់ជីវិតមុនពេលគាត់ស្លាប់។ មនុស្សដែលមិនធ្លាប់អានរស់នៅតែមួយជីវិតនោះទេ។» ដកស្រង់ចេញពីសៀវភៅ The Storm of Swords ដោយ George R.R. Martin

៣) «ផ្លូវដើរដែលរហ័សបំផុតមានពេលខ្លះយូរបំផុត។» Neil Gaiman

៤) «គឺជាសំណួរដែលយើងមិនអាចឆ្លើយបានដែលបង្រៀនយើងបានច្រើនបំផុត។ វាបង្រៀនយើងពីរបៀបគិត។ បើអ្នកផ្ដល់ចម្លើយឲ្យមនុស្សណាម្នាក់ នោះគាត់គ្រាន់តែទទួលបានការពិតបន្តិចបន្តួចប៉ុណ្ណោះ។ តែបើអ្នកផ្ដល់សំណួរដល់គាត់ នោះគាត់នឹងស្វែងរកចម្លើយរបស់គាត់។» ដកស្រង់ពីសៀវភៅ The Wise Man's Fear ដោយ Patrick Rothfuss

៥) «ប្រវត្តិសាស្ត្រគឺជាកង់វិល ក៏ព្រោះតែធម្មជាតិរបស់មនុស្សគឺមិនបានផ្លាស់ប្ដូរនោះឡើយ។ អ្វីដែលបានកើតឡើងកាលមុន ចៀសមិនផុតនឹងកើតឡើងម្ដងទៀតមិនខាន។» ដកស្រង់ពីសៀវភៅ A Feast for Crows ដោយ George R.R. Martin

៦) «វាគឺជារឿងពិបាកក្នុងការបាត់បង់អ្វីមួយដែលយើងស្រឡាញ់។ ពួកយើងរស់នៅក្នុងពិភពលោកមួយដែលបានបង្រៀនយើងឲ្យចេះប្រកាន់ខ្ជាប់។ ប៉ុន្តែនៅពេលយើងប្រកាន់ខ្ជាប់ យើងនៅសល់ត្រឹមតែផេះមួយកណ្ដាប់ដៃប៉ុណ្ណោះ។» ដកស្រង់ពីសៀវភៅ A Ring of Endless Light ដោយ Madeleine L'Engle

៧) «មនុស្សជំទង់ដើរតាមក្បួនទម្លាប់ ក្មេងៗរុករក។» ដកស្រង់ពីសៀវភៅ The Ocean at the End of the Lane ដោយ Neil Gaiman

ដោយ៖ ស្រីពៅ

 

X
5s