ផ្សារហ៊ុនអាស៊ីធ្លាក់ចុះខណៈអ្នកវិនិយោគិនកំពុងរង់ចាំទិន្នន័យកំណើនសេដ្ឋកិច្ចរបស់ចិន
ភាគហ៊ុននៅអាស៊ីប៉ាស៊ីហ្វិកហាក់មានការធ្លាក់ចុះ ស្របពេលដែលវិនិយោគិនកំពុងរង់ចាំឲ្យសេដ្ឋកិច្ចចិនកើនឡើង ហើយក៏កំពុងរង់ចាំការចេញទិន្នន័យ GDP សម្រាប់ឆមាសទី ២ នេះដែរ។
ភាគហ៊ុនចិនដីគោកបានធ្លាក់ចុះក្នុងការជួញដូរ ដោយ Shanghai composite ធ្លាក់ចុះ ១.១៩% ខណៈដែល Shenzhen component ធ្លាក់ចុះ ១.១៨% ឯ Shenzhen composite ក៏ធ្លាក់ចុះអស់ ១.១០៩% ផងដែរ។ វិនិយោគិនកំពុងរង់ចាំការប្រកាសលទ្ធផលទិន្នន័យ ផលិតផលក្នុងស្រុកសរុបរបស់ចិន GDP សម្រាប់ឆមាសទី ២ នៅហុងកុងម៉ោង ១០ ព្រឹកថ្ងៃចន្ទនេះ ហើយថាតើអ្នកបង្កើតគោលនយោបាយនឹងណែនាំវិធានការជំរុញសេដ្ឋកិច្ចបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះដែរឬទេ?
លោកស្រី Diana Mousina អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅ AMP Capital បានសរសេរនៅក្នុងលិខិតមួយកាលពីថ្ងៃសុក្រថា GDP របស់ប្រទេសចិននៅត្រីមាសទីមួយត្រូវបានគេរំពឹងថានឹងបង្ហាញពីការធ្លាក់ចុះប្រចាំឆ្នាំ ៦.២% ដែលកាលពីឆមាសមុនមានអត្រា ៦.៤%។ សន្ទស្សន៍ទីផ្សារ Hang Seng របស់ហុងកុងធា្លក់ចុះ ១.២២% ពេលដែលស្ថានភាពទីក្រុងកំពុងមានភាពចលាចល និងភាពចម្រូងចម្រាសនៅឡើយ។ តាមរយៈសារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុងប៉េកាំងបានបដិសេធមិនព្រមទទួលយកការលាលែងរបស់លោកស្រី Carrie Lam នេះជាការលើកឡើងពីប្រភពនានា។
ភាគហ៊ុន Kospi របស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ០.៥៥% ហើយភាគហ៊ុនរបស់ឧស្សាហកម្មធុនធ្ងន់ Samsung Electronics មានការធ្លាក់ចុះច្រើនជាង ០.៥%។ តែយើងនៅមិនទាន់អាចដឹងពីភាគហ៊ុនប្រទេសជប៉ុនបាននៅឡើយទេព្រោះថ្ងៃចន្ទវាស្ថិតនៅក្នុងថ្ងៃឈប់សម្រាករបស់ជប៉ុន។
កំណើននេះកើតមានឡើងខណៈដែលមានការរំពឹងទុកថាធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ខ្លួននៅចុងខែនេះ។ ការរំពឹងទុករបស់ទីផ្សារសម្រាប់អត្រាទាបនាពេលបច្ចុប្បន្នមានចំនួន ១០០% នេះបើយោងតាម FedWatch របស់ CME Group ។ សន្ទស្សន៍ដ៏សំខាន់នៅលើ Wall Street បានបង្ហាញពីការកើនឡើងដ៏រឹងមាំកាលពីសប្តាហ៍មុនចំពេលផ្តល់សក្ខីកម្មពីមន្ត្រីធនាគារកណ្តាលដែលបង្ហាញថាការកាត់បន្ថយអត្រាការប្រាក់នឹងមកដល់។ Dow Jones Industrial Average បានបញ្ចប់សប្តាហ៍ជួញដូររបស់ខ្លួនក្នុងកម្រិតខ្ពស់ខណៈពេលដែល S&P 500 កើនដល់ជិត ៣,០០០៕
ដោយ៖ យ៉ាយ៉ា