កម្រងសុភាសុតរុស្ស៊ីដ៏មានតម្លៃទាំង ១០ ដែលអ្នកគួរអានក្រេបយកគតិបណ្ឌិត
រុស្សីគឺជាទឹកដីដែលមានភាពចំណាស់មួយ និងជាទឹកដីមួយដែលធំជាងគេដែលស្មើនឹង១ភាគ៨នៃផ្ទៃដីដែលអាចរស់នៅបានរបស់ភពផែនដី។ ខាងក្រោមនេះគឺជាកម្រងសុភាសិតដ៏មានតម្លៃរបស់រុស្សីចំនួន១០៖
១) «មួយថ្ងៃគឺវែង តែមួយជីវិតគឺខ្លី។»
២) «បាតដ៏ជ្រៅអាចស្ថិតនៅក្នុងទឹកដែលស្ងប់។»
៣) «មនុស្សដែលស្រឡាញ់អ្នកនឹងធ្វើឲ្យអ្នកជូតទឹកភ្នែក មនុស្សដែលស្អប់អ្នកនឹងធ្វើឲ្យអ្នកសើច។»
៤) «ធ្វើជាបណ្ឌិត តែធ្វើពុតជាល្ងង់ខ្លៅ។»
៥) «ទោះជាឥន្ទ្រីយ៍ក៏មិនអាចហោះហើរខ្ពស់ជាងព្រះអាទិត្យបានដែរ។»
៦) «ដោយសារតែភ្លើងទៀនតូច១ដើម ទីក្រុងម៉ូស្កូទាំងមូលត្រូវបានដុតកម្ទេច។»
៧) «ជនដែលបានផ្ដល់ឲ្យនូវខ្នងរបស់ខ្លួន មិនគួររអ៊ូរទាំនៅពេលវាត្រូវបានវាយនោះឡើយ។»
៨) «នៅក្នុងភ្នែករបស់អ្នកដទៃអាចមើលឃើញសូម្បីតែល្អងធូលីតូចមួយ នៅក្នុងភ្នែកខ្លួនឯងបែរជាមិនឃើញដល់ទៅអុសមួយដុំ។»
៩) «សេចក្ដីច្រណែនមើលឃើញសមុទ្រតែមិនឃើញថ្មនោះឡើយ។»
១០) «មិនមែនគ្រប់របស់ដែលចែងចាំងទាំងអស់សុទ្ធតែជាមាសនោះទេ។»
ដោយ៖ ស្រីពៅ