ឧកញ៉ា ចេង ខេង៖ បើ​ចង់​ក្លាយ​ជា​អ្នក​មាន​ទាល់​តែ​យើង​មាន​បេះដូង​ជា​អ្នក​មាន​សិន​



នៅ​ក្នុង​វេទិកា​ស្ដី​អំពី ភាព​ជា​អ្នក​មាន កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក​ឧញ៉ា ចេង ខេង អគ្គនាយក​នៃ​ក្រុមហ៊ុន ស៊ីភីអិល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អចលនវត្ថុ​កម្ពុជា បើក​លើក​ឡើង​នូវ​ពាក្យ​មួយ​ឃ្លា​សម្រាប់​ការ​ពិចារណា​ថា «បើ​ចង់​ក្លាយ​ជា​អ្នក​មាន​ទាល់​តែ​យើង​មាន​បេះដូង​ជា​អ្នក​មាន​ជា​មុន​សិន»។

 

លោក​ឧកញ៉ា​ ចេង ខេង បាន​ចែក​រំលែក​ថា ភាព​ជា​អ្នក​មាន​គឺ​មិន​បាន​ប្រកាន់​ពណ៌​សម្បុរ​ស ​ខ្មៅ ទាប​ខ្ពស់​ ឬ​ពិការ​នោះ​ឡើយ ពោល​គឺ​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​ឱកាស​ក្លាយ​ទៅ​ជា​អ្នក​មាន។ លោក​ថា «បើ​ចង់​ក្លាយ​ជា​អ្នក​មាន​ទាល់​តែ​យើង​មាន​មហិច្ឆតា​ជា​អ្នក​មាន​ជា​មុន​សិន ដូច​រូប​ខ្ញុំ​កាល​ពី​មក​ភ្នំពេញ​ដំបូង​ខ្ញុំ​យក​អត្តសញ្ញាណប័ណ្ណ​ដូរ​បាយ​ហូបទេ ប៉ុន្តែ​បេះដូង​ខ្ញុំ​ប្រាប់​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គេ​ស្គាល់​ខ្ញុំ​ទូទាំង​ប្រទេស»។

លោក​ឧកញ៉ា​លេចធ្លោ​ក្នុង​វិស័យ​អចលនទ្រព្យ​​រូប​នេះ​បន្ត​ថា ការ​តស៊ូ​របស់​លោក​តាំង​ពី​ពេល​នោះ​មក​ដល់​ពេល​នេះ​គឺ​លោក​ពិត​ជា​អាច​ធ្វើ​បាន ហើយ​លោក​ជឿ​ថា​អ្នក​គ្រប់​គ្នា​ក៏​អាច​មាន​ឱកាស​ដូច​ជា​រូប​លោក​ដែរ។ លោក​ថា ការ​ខិត​ខំ​តស៊ូ​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​អស់​ពី​លទ្ធភាព​ នោះ​ផល​ដែល​យើង​ទទួល​បាន​ នឹង​លើស​ពី​ការ​រំពឹង​ទុក។ បើ​ចង់​ក្លាយ​ជា​អ្នក​មាន​ប៉ុន្តែ​យើង​បែរ​ជា​មិន​ទាំង​ហ៊ាន​គិត​ថា​ខ្លួនឯង​អាច​ក្លាយ​ជា​អ្នក​មាន​ផង​ តើ​យើង​អាច​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​យ៉ាង​ដូចម្ដេច? 

ដោយ៖ ជួប ស្រីរ័ត្ន

 

 

X
5s