វៀតណាមកំពុងមានសន្ទុះកំណើនវិស័យភ្ញៀវទេសចរណ៍ខ្លាំងក្លា ប្រមាណជាង ៤៥លាននាក់ក្នុងឆមាស១ ឆ្នាំ២០១៩​



កាលពីឆ្នាំ ២០១៨ វៀតណាមទទួលបានភ្ញៀវទេសចរអន្ដរជាតិជាង ១៥.៥ លាននាក់ដែលនេះមានការកើនឡើង ១៩.៩ ភាគរយបើធៀបទៅនឹងឆ្នាំ២០១៧ ។ ព័ត៌មាននេះត្រូវបានប្រកាសនៅសន្និសីទមួយកាលពីថ្ងៃពុធ ដោយរដ្ឋបាលជាតិទេសចរណ៍វៀតណាម(VNAT) ដែលបានចេញរបាយការណ៍ប្រចាំឆ្នាំ២០១៨ នេះ។ របាយការណ៍នេះរៀបរាប់លម្អិតអំពីសមិទ្ធិផលនៃវិស័យទេសចរណ៍ដែលជាសកម្មភាពកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនទេសចរណ៍VNAT ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចនិងជាទស្សនវិស័យនៃវិស័យទេសចរណ៍ពិភពលោកនិងក្នុងតំបន់នាពេលអនាគត។

លោក Ha Van Sieu អនុប្រធានរដ្ឋបាលទេសចរណ៍វៀតណាម (VNAT) បានឱ្យដឹងថាឧស្សាហកម្មទេសចរណ៍ជាតិបានរីកចម្រើនគួរឱ្យកត់សម្គាល់និងបានរៀបចំព្រឹត្តិការណ៍មួយចំនួនដើម្បីជំរុញវិស័យទេសចរណ៍ឱ្យផុសចេញផលជាផ្លែផ្កា។

លោកមានការរីករាយជាខ្លាំងជាមួយនឹងលទ្ធផលដែលទទួលបានលើវិស័យទេសចរណ៍នេះនិងបានមានប្រសាសន៍ថាគេបានប៉ាន់ស្មានថាមានអ្នកទេសចរក្នុងស្រុកចំនួន ៤៥.៥ លាននាក់ក្នុងឆមាសទី ១ ក្នុងឆ្នាំ ២០១៩ ដែលបានទាញប្រាក់ចំណូលពីវិស័យទេសចរណ៍រហូតដល់ទៅចំនួន៣៣៨.២ ពាន់លានដុង (១៤.៦ លានដុល្លារអាមេរិក) ។ មិនត្រឹមតែប៉ុណ្ណោះចំនួនអ្នកទេសចរអន្តរជាតិទៅកាន់ប្រទេសវៀតណាមនៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៩ មានចំនួន ៨.៥ លាននាក់ដែលមានចំនួន ៧.៥ ភាគរយដែលនេះមានចំនួនច្រើនជាងនៅក្នុងឆមាសទីមួយនៃឆ្នាំមុន។

នៅឆមាសទីពីរនៃឆ្នាំនេះក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមគ្រោងនឹងរៀបចំសកម្មភាពផ្សព្វផ្សាយដើម្បីជួយបំពេញគោលដៅដែលបានកំណត់សម្រាប់ឆ្នាំនេះនិងធ្វើការជាមួយភ្នាក់ងារផ្សេងទៀតដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិនៅទីក្រុងហូជីមិញ ព្រឹត្តិការណ៍ទេសចរណ៍ជាតិនៅខេត្តខាញ់ហ័រនិង ព្រឹត្តិការណ៍ក្រុមហ៊ុនទេសចរណ៍អន្ដរជាតិវៀតណាមនៅតំបន់កាថោ។

ហើយលោក Sie បានបន្តប្រសាសន៍ទៀតផងដែរថាការអភិវឌ្ឍកំពង់ផែអន្តរជាតិនិងអាកាសយានដ្ឋានបានជួយបង្កើនវិស័យទេសចរណ៍ជាតិហើយចំនួននៃភ្ញៀវទេសចរបរទេសដែលមកដល់ប្រទេសវៀតណាមតាមនាវាកម្សាន្តបានឃើញមានកំណើនយ៉ាងសន្ធឹកសន្ធាប់ស្របតាមសក្តានុពលនៃទេសចរណ៍សមុទ្រនិងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ប្រទេសនេះ។ នាវាកម្សាន្តអន្តរជាតិ ២ គ្រឿងបានមកដល់ទីក្រុងហូជីមិញនិងខេត្ត Ba Ria-Vung Tau នៅដើមខែនេះដោយនាំអ្នកដំណើរជាង ៧,០០០ នាក់មកកាន់ប្រទេសវៀតណាម។

ប្រទេសចិនបានបញ្ជូនភ្ញៀវទេសចរច្រើនជាងប្រទេសណាផ្សេងទៀតដែលមានភ្ញៀវជិត៥ លាននាក់ដែលបានមកកម្សាន្តក្នុងប្រទេសវៀតណាមហើយបន្ទាប់មកគឺកូរ៉េខាងត្បូង ជប៉ុន ចិន តៃប៉ិ និងអាមេរិក។

VNAT បានប៉ាន់ស្មានថាមានមគ្គទេសក៍ទេសចរណ៍ជាង២៤០០០ នាក់ដែលមានជំនាញខាងភាសាអង់គ្លេស ចិន បារាំងជប៉ុន រុស្ស៊ី អាល្លឺម៉ង់ និងភាសាដទៃទៀត។ ហើយបច្ចុប្បន្នគឺមានកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរសរុបចំនួនជាង ២៨,០០០ កន្លែងដែលមានបន្ទប់ចំនួន ៥៥០,០០០ នៅទូទាំងប្រទេស។

អ្វីដែលពិសេសនោះគឺនឹងមានកម្មវិធីពានរង្វាន់ទេសចរណ៍វៀតណាមឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែកក្កដាខាងមុខនេះនៅទីក្រុងហាណូយដើម្បីផ្ដល់កិត្តិយសនិងកោតសរសើរដល់បុគ្គលរូបណានិងអង្គការណាដែលបានបង្ហាញនូវការលះបង់យ៉ាងធំធេងការប្រឹងប្រែងចំពោះការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងប្រទេសវៀតណាម៕

ដោយ៖ នឿន វណ្ណៈ

 

 

X
5s