មេរៀនជីវិតដ៏មានតម្លៃទាំង ៨ របស់ផ្លាតុង ធ្វើឲ្យអ្នកកើនប្រាជ្ញា
ផ្លាតុងគឺជាបិតាទស្សនវិជ្ជាលោកខាងលិច ដោយលោកគឺជាកូនសិស្សរបស់សូក្រាត និងជាគ្រូរបស់អារីស្ដូត។ ទស្សនៈជាច្រើនរបស់លោកត្រូវបានមនុស្សទូទាំងពិភពលោកយកមកសិក្សា ស្វែងយល់រហូតមកដល់បច្ចុប្បន្ន។ ខាងក្រោមនេះគឺជាមេរៀនទាំង ៨ របស់ផ្លាតុង ធ្វើឲ្យអ្នកាន់តែមានប្រាជ្ញា៖
១) ចិត្តប្រពៃ
«ធ្វើជាមនុស្សចិត្តល្អ ពីព្រោះមនុស្សម្នាក់ៗដែលអ្នកជួបសុទ្ធតែជាមនុស្សលោភលន់។»
ពេលខ្លះពិបាកក្នុងការដឹងថាមនុស្សម្នាក់ធ្វើល្អដាក់អ្នកពីព្រោះតែពួកគេជាមនុស្សបែបនឹងឬពួកគេគ្រាន់តែចិត្តល្អដើម្បីចង់បានអ្វីមួយពីអ្នក។ ផ្លាតុង លើកទឹកចិត្តឲ្យអ្នកធ្វើជាមនុស្សចិត្តល្អ បើទោះបីជាវាមិនផ្ដល់ប្រយោជន៍អ្វីក៏ដោយ។ ចិត្តល្អប្រពៃធ្វើឲ្យអ្នកដទៃគោរពស្រលាញ់អ្នក។
២) គិតមុននិយាយ
«អ្នកប្រាជ្ញនិយាយដោយសារតែពួកគេមានអ្វីត្រូវនិយាយ មនុស្សល្ងង់និយាយពីព្រោះតែពួកគេត្រូវនិយាយ។»
អ្នកគួរតែនិយាយនៅពេលអ្នកមានអ្វីមានប្រយោជន៍ទៅដល់អ្នកដទៃ ដោយមិនមែននិយាយឥតប្រយោជន៍នោះទេ។ ការនិយាយអ្វីដែលមានប្រយោជន៍ នរណាក៏ចង់ស្ដាប់ដែរ។
៣) ប្រកួតប្រជែងដោយយុត្តិធម៌
«អ្នកអាចស្គាល់មនុស្សម្នាក់ត្រឹមតែមួយម៉ោងក្នុងការប្រកួតប្រជែងជាជាងការសន្ទនាគ្នាមួយឆ្នាំ។»
នៅពេលអ្នកប្រកួតប្រជែងជាមួយនរណាម្នាក់នោះអ្នកនឹងដឹងថាគេជាមនុស្សបែបណាយ៉ាងច្បាស់។ ដូចនេះ អ្នកគួរប្រយ័ត្នជាមួយមនុស្សទាំងនោះ។
៤) ចាប់ផ្ដើម
«ការចាប់ផ្ដើមគឺជាចំណុចសំខាន់បំផុត។»
មនុស្សជាច្រើនពន្យាពេលក្នុងការធ្វើកិច្ចការអ្វីមួយ ដូចនេះហើយធ្វើឲ្យពួកគេបាត់បង់ឱកាស។ ភាពភ័យខ្លាចឈរនៅលើផ្លូវជោគជ័យរបស់អ្នក ប៉ុន្តែអ្នកត្រូវបានចាប់ផ្ដើម។ ប្រសិនបើអ្នកបរាជ័យ យ៉ាងហោចណាស់អ្នកដឹងពីលទ្ធផលដែរ។ ការមិនចាប់ផ្ដើម នោះអ្នកមិនដឹងពីភាពលំបាក ឬស្រួលនោះទេ។
៥) ចូលរួមនយោបាយ
«ទោសនៃការមិនចូលរួមក្នុងនយោបាយជាលទ្ធផលអ្នកនឹងត្រូវដឹកនាំដោយមនុស្សអន់ជាងអ្នក។»
នេះមិនត្រឹមតែស្ថិតក្នុងបរិបទនយោបាយនោះទេ គឺអ្នកអាចយកមកអនុវត្តទៅលើជីវិតរបស់អ្នកថែមទៀតផង ដោយអ្នកចូលចិត្តរិះគន់ មិនធ្វើសកម្មភាព។ អ្នកត្រូវតែងើបឈរដើម្បីអ្វីដែលអ្នកត្រូវការ ហើយត្រូវប្រាកដថាអ្នកបានបញ្ចេញមតិយោបល់នៅពេលអ្វីមួយសំខាន់សម្រាប់មនុស្សជាតិ។
៦) ប្រព្រឹត្តល្អ
«សកម្មភាពល្អផ្ដល់នូវភាពខ្លាំងចំពោះខ្លួនអ្នក និងបំផុសសកម្មភាពល្អៗទៅដល់អ្នកដទៃ។»
ការធ្វើទង្វើល្អសម្រាប់អ្ននដទៃនឹងធ្វើឲ្យអ្នក ពីព្រោះអ្នកបានលើកទឹកចិត្តដល់អ្នកដទៃ។ អ្នកត្រូវប្រកាន់នូវទង្វើល្អរបស់អ្នកជាដរាប។
៧) ប្រើប្រាស់អំណាចរបស់អ្នកឲ្យត្រឹមត្រូវ
«អ្នកអាចដឹងមនុស្សម្នាក់ដោយសារការប្រើប្រាស់អំណាចរបស់ពួកគេ។»
ប្រើប្រាស់អំណាចដើម្បីធ្វើឲ្យពិភពលោកក្លាយជាទីកន្លែងដ៏ល្អ តែកុំប្រើអំណាចគាបសង្កត់អ្នកដទៃ រំលោភបំពានអ្នកដទៃ។
៨) បន្តរៀនសូត្រ
«មនុស្សដែលមិនអើពើនឹងការអប់រំ កំពុងតែដើរយ៉ាងងងឹតងងល់ទៅកាន់ចុងបញ្ចប់នៃជីវិត។»
អ្នកត្រូវបន្តកាសិក្សារៀនសូត្រជានិច្ច ពីព្រោះមានអ្វីគ្រប់យ៉ាងដែលអ្នកមិនទាន់ចេះអស់។ រៀនកាន់តែច្រើន នោះអ្នកនឹងដឹងកាន់តែច្រើន៕
ដោយ៖ លង់ វណ្ណៈ