លោក Baltasar Gracián ៖ «បើមានតែចំណេះដឹង តែគ្មានសេចក្ដីក្លាហាន គឺអត់ប្រយោជន៍»
«បើមានតែចំណេះដឹង តែគ្មានសេចក្ដីក្លាហាន គឺអត់ប្រយោជន៍»។ នេះជាពំនោលរបស់លោកBaltasar Gracián អ្នកនិពន្ធដ៏ល្បីក្នុងបុរាណរបស់អេស្ប៉ាញ។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា មានចំណេះដឹងច្រើនប៉ុណ្ណាក៏អត់ប្រយោជន៍ ប្រសិនបើអ្នកមិនហ៊ានយកវាទៅប្រើឲ្យចេញជាប្រយោជន៍។
ក្នុងសង្គមនីមួយៗ ការលំបាកទី១ដែលគេជួបប្រទះនោះ គឺស្វែងរកមនុស្សដែលអ្នកមានចំណេះដឹងខ្ពស់ ហើយទី២នោះគឺ ការរកឲ្យឃើញមនុស្សដែលមានចំណេះដឹងខ្ពស់ហើយ ហ៊ានអនុវត្តគំនិត ឬការយល់ឃើញរបស់ខ្លួន។ អ្នកខ្លះពូកែខាងទ្រឹស្ដី ប៉ុន្តែដល់ពេលឲ្យធ្វើ បែរជាមិនហ៊ានធ្វើ ព្រោះហេតុផលនេះហេតុផលនោះ។ អ៊ីចឹងហើយ មនុស្សដែលមានចំណេះដឹងខ្ពស់តែមិនហ៊ានធ្វើបែបនេះ គឺនៅតែមិនទាន់អាចចាត់ទុកថា ជាមនុស្សពូកែនៅឡើយ។ ចេះដឹងច្រើនតែ ខ្វះភាពក្លាហានក្នុងការអនុវត្តបបែបនេះ អាចបណ្ដាលមកពីកង្វះបទពិសោធន៍ ព្រោះពេលរៀន គឺដឹងតែពីរៀន ពេលអានដឹងតែពីអាន ដោយមិនបានព្យាយាមស្វែងរកពិសោធន៍ក្នុងជីវិត ដូច្នេះហើយដល់ពេលអនុវត្តមែនទែន គឺមិនច្បាស់ខ្លួនឯង។ ដូច្នេះហើយ ត្រូវព្យាយាមធ្វើឲ្យណាឲ្យចំណេះដឹងរបស់អ្នកកើតចេញជាប្រយោជន៍ តាមរយៈសកម្មភាព ព្រោះបើអ្នកមិនអាចអនុវត្តវាបាននោះទេ ចំណេះដឹងតែមានទាំងអំបាលម៉ាននោះគឺយកមកនាំតែធ្ងន់ខ្លួន៕