ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១០ឃ្លា របស់បុគ្គលល្បីៗដកស្រង់ចេញពីសៀវភៅជាច្រើនក្បាល
មានសៀវភៅជាច្រើនជាពិសេសសៀវភៅបែបលើកទឹកចិត្ត អភិវឌ្ឍន៍ខ្លួន តែងតែបង្កប់នូវសម្រង់សម្ដីបុគ្គលល្បីៗដែលជាគតិបណ្ឌិតបន្ថែម។ អ្នកអាចរៀនសូត្រពីសម្ដីបុគ្គលល្បីៗស្ដីអំពី ការអភិវឌ្ឍខ្លួនជាច្រើន។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១០ឃ្លា របស់បុគ្គលល្បីៗដកស្រង់សៀវភៅជាច្រើនក្បាល៖
១) «នៅពេលអ្នកមិនអាចផ្លាស់ប្ដូរស្ថានការណ៍បាន អ្នកត្រូវតែផ្លាស់ប្ដូរខ្លួនអ្នក»។ - Viktor E Frankl ក្នុងសៀវភៅ Man’s Search for Meaning
២) «មូលហេតុចម្បងនៃសេចក្ដីទុក្ខគឺមិនមែនមកពីស្ថានភាពនោះទេ ប៉ុន្តែមកពីការគិតរបស់អ្នក»។ – Eckhart Tolle ក្នុងសៀវភៅ A New Earth: Awakening to Your Life’s Purpose
៣) «ស្គាល់អ្នកដទៃគឺជាភាពឆ្លាតវៃ ស្គាល់ខ្លួនឯងគឺជាគតិបណ្ឌិតពិត។ គ្រប់គ្រងអ្នកដទៃគឺជាភាពខ្លាំង គ្រប់គ្រងខ្លួនឯងគឺជាអំណាចពិត»។ – Lao Tzu ក្នុងសៀវភៅ Tao Te Ching
៤) «អ្វីដែលអ្នកខ្លាចខ្លាំងជាងគេ នោះអ្នកត្រូវធ្វើខ្លាំងជាងគេ»។ – Ralph Waldo Emerson ក្នុងសៀវភៅ Selected Writings of Ralph Waldo Emerson
៥) «អ្វីដែលធ្វើឲ្យអ្នកទន់ខ្សោយមិនមែនដោយសារតែគំនិតរបស់អ្នកនោះទេ ប៉ុន្តែជាការបាត់បង់ជំនឿក្នុងខ្លួន។ ដូចនេះ អ្នកត្រូវតែរស់នៅប្រៀបដូចអ្នកស្ថិតនៅកន្លែងដែលអ្នកចង់ទៅ»។ – Russell Simmons ក្នុងសៀវភៅ Do You!
៦) «អ្នកមិនអាចជ្រើសរើសស្ថានការណ៍ខាងក្រៅបានទេ ប៉ុន្តែអ្នកអាចជ្រើសរើសពីវិធីដែលអ្នកឆ្លើយតបទៅនឹងស្ថានការណ៍ទាំងនោះ»។ – Epictetus ក្នុងសៀវភៅ Enchiridion
៧) «អនុញ្ញាតិឲ្យអ្នកដទៃស្អប់អ្នកដោយសារអ្នកគឺជាអ្នក ប្រសើរជាងឲ្យអ្នកដទៃស្រលាញ់អ្នកដោយសារតែអ្នកមិនមែនជាអ្នក»។ – André Gide ក្នុងសៀវភៅ Autumn Leaves
៨) «រឿងតែមួយគត់ដែលធ្វើឲ្យអ្នកមិនអាចធ្វើឲ្យក្ដីសុបិនរបស់អ្នកក្លាយជាការពិតបាននោះគឺភាពភ័យខ្លាចបរាជ័យរបស់អ្នក»។ – Paulo Coelho ក្នុងសៀវភៅ The Alchemist
៩) «ភាពរីករាយពិតរបស់អ្នកគឺធ្វើអ្វីដែលអ្នកបង្កើតមកឲ្យធ្វើរឿងនឹង»។ – Marcus Aurelius ក្នុងសៀវភៅ Meditations
១០) «អ្នកគឺជាមនុស្សដែលបង្កើតខ្លួនអ្នកឡើងឲ្យក្លាយជាអ្វីមួយ និងហើយអ្វីដែលអ្នកចង់ឲ្យកើតឡើងក្នុងជីវិតរបស់អ្នកគឺកើតឡើងដោយសារអ្នកជាអ្នកបង្កើតវា»។ – Stephen Richards ក្នុងសៀវភៅ Think Your way to Success: Let Your Dreams Run Free
ដោយ៖ លង់ វណ្ណៈ