ហេតុផល ៥ យ៉ាងដែលអ្នកត្រូវនិយាយពាក្យថា Yes ទោះបីចម្លើយអ្នក No ក៏ដោយ​



ក្នុងជីវិតរស់នៅយើងមានចម្លើយតែពីគត់សម្រាប់ឆ្លើយនឹងសំណួរនានា គឺចម្លើយយល់ស្រប និងបដិសេធ។ គ្មាននរណាម្នាក់ដែលអាចផ្តល់ចម្លើយស្របគ្រប់ពេល ហើយក៏គ្មាននរណាម្នាក់អាចផ្តល់ចម្លើយបដិសេធគ្រប់ពេលនោះដែរ អ្វីៗត្រូវផ្លាស់ប្តូរតាមកាលៈទេសៈនិងភាពសមរម្យ។

តែជាក់ស្តែងក្នុងនៅពេលមួយចំនួនអ្នកក៏ត្រូវប្រើប្រាស់គំនិតយល់ស្របទៅនឹងស្ថានការណ៍ចំពោះមុខ បើទោះបីចម្លើយពិតប្រាកដក្នុងខ្លួនអ្នកជាចម្លើយបដិសេធ វាក៏ព្រោះហេតុផល ៥ យ៉ាងដូចខាងក្រោមនេះ៖

១) បើគិតថាវាជាឱកាសដើម្បីឲ្យអ្នករៀនសូត្របាន

អ្នកដឹងថាវាជាឱកាសដើម្បីឲ្យអ្នករៀនសូត្រ តែក្នុងពេលភ្លាមៗអ្នកហាកើមានអារម្មណ៍ថាស្ទាក់ស្ទើរដែលជាហេតុអ្នកគិតចង់បដិសេធ តែអ្នកត្រូវតែឆ្លើយថា Yes ដើម្បីជាការទុកដើម្បីជាការទុកផ្លូវឲ្យខ្លួនឯង។ 

២) នៅពេលអ្នកសួរជាមនុស្សដែលទាមទារឲ្យគេផ្តល់ចម្លើយវិជ្ជមាន

ក្នុងស្ថានការណ៍បែបនេះអ្នកកុំគិតច្រើន បើអ្នកសួរចង់បានតែចម្លើយវិជ្ជមាន ឆ្លើយ Yes ទៅព្រោះបើអ្នកបដិសេធក៏គង់គេឲ្យអ្នកឆ្លើយចម្លើយស្របវិញដដែល។ 

៣) ដើម្បីឲ្យអ្វីៗអាចសម្រេចបាន

ពេលខ្លះអ្នកថាការងារមួយលំបាកណាស់អ្នកមិនអាចធ្វើបានទេ អ្នកចង់បដិសេធឬបោះបង់វាចោល តែពេលអ្នកនិយាយ និងគិតក្នុងផ្លូវមួយវិជ្ជមានអ្នកនឹងមានកូនចិត្តមួយជំនះការលំបាក ហើយអាចសម្រេចការងារនោះបាន។

៤) និយាយថា Yes ដើម្បីអភិវឌ្ឍខ្លួនឯង

ព្រោះតែពាក្យវិជ្ជមានណែនាំដល់ខ្លួនឯងទើបធ្វើឲ្យមនុស្សមានការអភិវឌ្ឍខ្លួនបាន បើគិតតែខ្លាចហត់ ខ្លាចលំបាកមិនព្យាយាមជំនះ អ្នកគ្មានថ្ងៃទទួលបានពន្លឺនៃភាពជោគជ័យសម្រាប់ជីវិតបានទេ។ ធ្វើឲ្យជីវិតលំបាកបន្តិចទៅ ចេញទៅពិភពលោកខាងក្រៅត្រូវខ្យល់ ហាលថ្ងៃ លាយឡំនឹងទឹកភ្លៀងខ្លះ ទោះបីអ្នកខ្លាចខ្មៅ ខ្លាចឈឺ ក៏ដោយតែអ្នកនឹងទទួលបានមេរៀនជីវិតយ៉ាងល្អបំផុត។

៥) ផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក

ការដែលផ្តល់គំនិតវិជ្ជមាន រៀនឆ្លើយ Yes ដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនដែលតែងគិតថាការងារមួយមិនអាចធ្វើទៅបាន ឬការគិតមិនល្អលើនរណាម្នាក់។ ពេលអ្នកចាប់ប្រាប់ខ្លួនឯងឲ្យទទួលយកអ្វីមួយផ្តើមចេញដោយពាក្យថា Yes នោះអ្នកកំពុងបង្រៀនចិត្តខ្លួនឯងឲ្យគិតល្អបន្តិចម្តងៗ រហូតអាចផ្លាស់ប្តូរការគិតដែលមានពីមុនបានទាំងស្រុង៕

ដោយ៖ យ៉ាយ៉ា

 

X
5s