គន្លឹះទាំង ២២ចំណុចប្រែក្លាយជីវិតរបស់អ្នក ឲ្យស្រស់បំព្រង​​



មនុស្សម្នាក់ៗ ត្រូវដោះស្រាយបញ្ហា ឧបសគ្គ ភាពលំបាកលំបិនរាប់ម៉ឺនជំពូកក្នុងជីវិតរបស់ពួកគេ។ បើទោះបីជាជីវិតរបស់ពើបប្រទះនឹងរឿងរ៉ាវស្មុគស្មាញជាច្រើនយ៉ាងណាក៏ដោយ អ្នកនៅតែញញឹមបន្តដំណើរទៅមុខទៀតជានិច្ច ព្រោះ​នេះ​សុទ្ធ​តែ​ជា​រឿង​ជៀស​មិន​បាន ដរាបណា​យើង​កើត​ជា​មនុស្ស​ទៅ​ហើយ។ ខាងក្រោមនេះ គឺជាគន្លឹះជីវិតទាំង ២២ចំណុចប្រែក្លាយជីវិតរបស់អ្នកឲ្យស្រស់បំព្រង៖

១) ការដើរ៖ អ្នកគួរតែចំណាយពេល ១០ ទៅ ៣០នាទីក្នុងមួយថ្ងៃដើរ នៅពេលអ្នកមានអារម្មណ៍ល្អ។ ការដើរដោយអារម្មណ៍ស្រស់ថ្លាជួយការពារអារម្មណ៍ស្ត្រេស្ត និងភាពតប់ប្រមល់។

២) ភាពស្ងប់ស្ងាត់៖ បើទោះបីជាអ្នកមានភាពរវល់យ៉ាងណាក៏ដោយ អ្នកគួរតែឆ្លៀតចំណាយពេលយ៉ាងហោចណាស់ ១០នាទីអង្គុយបន្ធូរអារម្មណ៍ក្នុងកន្លែងស្ងប់ស្ងាត់មួយតែម្នាក់ឯង។ អ្នកនឹងមានអារម្មណ៍ថា ធូរស្បើយពីបញ្ហានានា។

៣) ទទួលទានស្អាត៖ អ្នកត្រូវតែទទួលទានអាហារដែលជួយដល់សុខភាពរបស់អ្នកដូចជា បន្លែ ផ្លែឈើជាដើម ហើយអ្នកក៏ត្រូវតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ផងដែរដើម្បីសុខភាពរឹងមាំ។

៤) ធ្វើឲ្យអ្នកដទៃរីករាយ៖ វាជារឿងល្អប្រសិនបើអ្នកអាចធ្វើឲ្យអ្នកដទៃរីករាយ។ ប្រសិនបើអ្នកអាចធ្វើឲ្យអ្នកដទៃញញឹមជារៀងរាល់ថ្ងៃ អ្នកនឹងទទួលបានភាពរីករាយបន្ថែមក្នុងជីវិតរបស់អ្នកកាន់តែច្រើនជាមិនខាន។ ដូចនេះកុំអាត្មានិយមនឹងភាពរីករាយរបស់អ្នក អ្នកគួរតែចេះចែករំលែកទៅកាន់អ្នកដទៃខ្លះផង។

៥) កុំខ្ជះខ្ជាយកម្លាំង៖ កុំខ្ជះខ្ជាយពេលវេលារបស់អ្នកធ្វើរឿងដែលមិនផ្ដល់ប្រយោជន៍ដល់អ្នក ដូចជានិយាយដើមគេ ញុះញង់អ្នកដទៃជាដើម។ រឿងទាំងនេះមិនដែលនាំសេចក្ដីល្អដល់អ្នកនោះទេ មានតែនាំទុក្ខទោសទៅវិញទេ។

៦) ច្បាប់ចាស់៖ អ្នកគួរតែញ៉ាំអាហារពេលព្រឹកម្នាក់ឯង ញ៉ាំអាហារពេលថ្ងៃត្រង់ជាមួយមិត្តភក្ដិ ប៉ុន្តែឲ្យអាហារពេលល្ងាចទៅសត្រូវរបស់អ្នក។

៧) គ្មានការស្អប់៖ ជីវិតរបស់អ្នកខ្លីណាស់ ដូចនេះវាជារឿងដែលឥតប្រយោជន៍ដែលចំណាយពេលស្អប់អ្នកដទៃ។ អ្នកត្រូវរៀនប្រើប្រាស់ពេលវេលារបស់អ្នកដោយភាពឆ្លាតវៃ។

៨) ទទួលយក៖ ពេលខ្លះបញ្ហាមិនអាចដោះស្រាយបាននោះទេ។ ដូចនេះ មិនខ្វល់ថាមានអ្វីកើតឡើងក្នុងជីវិតរបស់អ្នកនោះទេ អ្នកត្រូវតែរៀនញញឹមទទួលយកវា។

៩) សម្រាក៖ ចំណាយពេលសម្រាកខ្លះក៏ល្អដែរ។ អ្នកគួរតែចំណាយពេលសម្រាកដើម្បីគិតពីយុទ្ធសាស្រ្តថ្មីៗ និងទទួលបានគំនិតថ្មីៗ។

១០) ទទួលយកការបដិសេធ៖ អ្នកនឹងមានអារម្មណ៏ធូរស្បើយពេលដែលអ្នកទទួលយកអ្វីដែលអ្នកមិនអាច។ ពេលខ្លះអ្នកត្រូវរៀនទទួលយកការបដិសេធរបស់អ្នកដទៃ។

១១) កុំប្រៀបធៀប៖ អ្នកមិនគួរប្រៀបធៀបជីវិតរបស់អ្នកជាមួយនឹងជីវិតរបស់អ្នកដទៃនោះទេ ពីព្រោះថាការប្រៀធៀបធ្វើឲ្យជីវិតរបស់អ្នកកាន់តែស្មុគស្មាញ។ មនុស្សម្នាក់ៗមានវិថីជីវិតខុសៗគ្នា។ ភាពសប្បាយរីករាយ និងអារម្មណ៍ទុកសោកខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។

១២) កុំសោកស្ដាយ៖ អ្នកមិនត្រូវសោកស្ដាយនូវកំហុសដែលអ្នកបានធ្វើខុសពីអតីតកាលនោះឡើយ។ កំហុសដែលបានកើតឡើងហើយមិនអាចកែប្រែបានទេ ដូចនេះអ្នកមិនត្រូវចំណាយពេលឥតប្រយោជន៍ទៅលើរឿងដែលកើតឡើងក្នុងអតីតកាលនោះទេ តែអ្នកត្រូវផ្ចង់អារម្មណ៍ក្នុងពេលបច្ចុប្បន្នរបស់អ្នកអោយពេញទំហឹង។

១៣) មានទំនួលខុសត្រូវ៖ អ្នកមិនត្រូវបន្ទោស ឬទម្លាក់កំហុសលើអ្នកដទៃនោះទេ។ មិនថាមានអ្វីកើតឡើងលើជីវិតរបស់អ្នកក៏ដោយ ជីវិតរបស់អ្នកគឺនៅក្នុងកណ្ដាប់ដៃរបស់អ្នក អ្នកគឺជាអ្នកកាច់ចង្កូតនាវាជីវិតរបស់អ្នក។

១៤) បញ្ហា៖ មនុស្សគ្រប់រូបតែងតែរមែងពើបប្រទះនឹងបញ្ហា រលកភ្លៀងព្យុះបោកបក់ជីវិតរបស់អ្នកដោយជៀសមិនផុតឡើយ។ ប៉ុន្តែអ្នកត្រូវដឹងថាបញ្ហាទាំងនោះនឹងរសាត់បាត់នៅពេលណាមួយជាមិនខាន។

១៥) ផ្ដល់ជំនួយ៖ អ្នកត្រូវធ្វើជាមនុស្សដែលចេះជួយយកអាសាអ្នកដទៃ។ ប្រសិនបើអ្នកចេះជួយអ្នកដទៃក្នុងពេលពួកគេជួយការលំបាក ត្រូវការជំនួយ វាគឺជាអំពើដ៏ល្អប្រពៃណាស់។ ១៦) សម្ដីរបស់អ្នកដទៃមិនសំខាន់៖ អនុញ្ញាតិឲ្យអ្នកដទៃនិយាយពីអ្នកចុះ។ សម្ដីរបស់អ្នកដទៃមិនអាចរារាំងអ្នកបាននោះទេ ពីព្រោះអ្នកមិនមែនជាអ្វីដែលអ្នកទាំងនោះកំណត់នោះឡើយ។

១៧) ត្រូវការពេលវេលា៖ អ្នកត្រូវមានភាពអត់ធ្មត់ក្នុងជីវិតរបស់អ្នក។ អ្វីៗនឹងកើតឡើងក្នុងផ្លូវល្អ ប្រសិនបើអ្នករង់ចាំពេលវេលាសមស្របមកដល់។ ពាក្យចាស់បុរាណខ្មែរបានពោលថា៖ តក់តក់ពេញបំពង់។

១៨) ស្ថានការណ៍នឹងផ្លាស់ប្ដូរ៖ ក្នុងជីវិតរបស់អ្នក គ្មានអ្វីដែលស្ថិតស្ថេរជាអមតៈនោះឡើយ។ មិនថាមានរឿងល្អឬអាក្រក់កើតឡើងចំពោះអ្នកក៏ដោយ រឿងទាំងនោះនឹងផ្លាស់ប្ដូរតាមពេលវេលា។

១៩) រក្សាទំនាក់ទំនង៖ អ្នកមិនត្រូវភ្លេចមនុស្សដែលនៅជុំវិញអ្នកឡើយ អ្នកត្រូវតែព្យាយាមទំនាក់ទនងពួកគេ បើទោះបីជាអ្នកមានកិច្ចការរវល់យ៉ាងណាក៏ដោយ។ ចំណាយពេលខ្លះជាមួយគ្រួសាររបស់អ្នក សាច់ញាតិ បងប្អូន និងមិត្តភក្ដិដើម្បីពង្រឹងចំណងទំនាក់ទំនង។

២០) កុំច្រណែន៖ អ្នកមិនត្រូវចំណាយពេលច្រណែននិន្ទាអ្នកដទៃនោះឡើយ។ ការច្រណែនច្រើនធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រណុកស្រួលដោយសារតែភ្លើងកំហឹងរបស់អ្នក។

២១) ការដឹងគុណ៖ អ្នកត្រូវតែធ្វើជាមនុស្សដែលមានការដឹងគុណចំពោះអ្នកដទៃដែលមានជួយអ្នក។

២២) ចែករំលែក៖ ចែករំលែកគំនិតទៅកាន់អ្នកដទៃ ពីព្រោះការចែករំលែកមិនចេះរីងស្ងួតនោះឡើយ។ ដូចពុទ្ធដីការបស់ព្រះសម្មាសម្មុទ្ធមួយឃ្លាបានពោលថា៖ «ទៀនរាប់ពាន់ដើមឆេះដោយសារទៀនមួយដើម ហើយជីវិតនៃទៀននោះមិនសាបសូន្យឡើយ ប្រៀបដូចសេចក្ដីរីករាយមិនដែលសាបសូន្យដោយសារតែការចែករំលែកនោះឡើយ»៕ 

ដោយ៖ លង់ វណ្ណៈ

X
5s