សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗប្រចាំសប្ដាហ៍ ក្នុងប្រទេសកម្ពុជា
ដើម្បីជាជំនួយដល់ការសម្រេចចិត្តលើអាជីវកម្មរបស់លោកអ្នក សប្ដាហ៌នេះ Bizkhmerសូមលើកយកនូវការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗដែលកើតឡើងនៅកម្ពុជានាពេលបច្ចុប្បន្ន ដោយក្នុងនោះយើងនឹងលើកយកព័ត៌មានសេដ្ឋកិច្ចពីសាព័ត៌មានក្នុងស្រុកដែលគួរឲ្យទុកចិត្តមួយចំនួនដូចជា កាសែតកោះសន្តិភាព រស្មីកម្ពុជា ភ្នំពេញប៉ុស្ដិ៍ កម្ពុជាថ្មី សាព័ត៌មានខ្លីខ្លី និងKhmerTime។
យោងតាមកាសែត កោះសន្តិភាព កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ បានចេញផ្សាយអំពី សហភាពអឺរ៉ុបនិងដៃគូផ្តល់ថវិកាជិត៣លានដុល្លារដើម្បីឱ្យការផ្តល់សេវាសាធារណៈប្រសើរឡើង៖ អង្គការទស្សនៈពិភពលោក និងអង្គការវឌ្ឍនភាព រួមជាមួយអង្គការចំនួន ១១ ផ្សេងទៀតរៀបចំរួមគ្នា អនុវត្តគម្រោងគណនេយ្យភាពសង្គមដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ក្រោមការគាំទ្រថវិកាពីសហភាពអ៊ឺរុប និងអង្គការទស្សនៈពិភពលោកប្រចាំប្រទេសអាល្លឺម៉ង់ក្នុងទឹកប្រាក់ប្រមាណជិត៣លានដុល្លារអាមេរិក។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមប្រភពខាងលើកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ បានចេញផ្សាយពីសាទរ! កម្ពុជានឹងមានតំណក់ប្រេងលើកដំបូងនៅចុងឆ្នាំ២០២០៖ កម្ពុជានឹងមានកំណក់ប្រេងប្រើប្រាស់ផ្ទាល់ខ្លួន នៅចុងឆ្នាំ២០២០ នៅពេលខាងមុននេះ ។ នេះបើតាមការអះអាងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ។ លោក ស៊ុយ សែម បានលើកឡើងក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៥ មិថុនាថាកម្ពុជានឹងមានកំណក់ប្រេងលើកដំបូងនៅខែតុលា ឆ្នាំ២០២០ ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតយោងតាម កាសែតភ្នំពេញប៉ុស្ដិ៍ កាលទី០៥ ខែកក្កដា ឆ្នាំ២០១៩ បានចេញផ្សាយអំពី រដ្ឋាភិបាល ដាក់យុទ្ធសាស្ត្រកៀរគរចំណូល ៥ ឆ្នាំ៖ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រកៀរគរចំណូលសម្រាប់ឆ្នាំ ២០១៩-២០២៣ ដោយបានបង្ហាញពីវិធានការគោលនយោបាយដោះស្រាយបញ្ហាប្រឈមនៃគោលនយោបាយសារពើពន្ធ និងមិនមែនសារពើពន្ធ ក្នុងទិសដៅការកែទម្រង់គោលនយោបាយរបស់រដ្ឋាភិបាល។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតសម្រាប់កាសែត រស្មីកម្ពុជា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ក្រុមហ៊ុនស្វីសបានបង្ហាញគម្រោងវិនិយោគបង្កើតមន្ទីរពេទ្យនៅកម្ពុជាដោយបោះទុនប្រមាណ៤០លានដុល្លារ៖ នៅថ្ងៃទី៤ កក្កដាឆ្នាំ២០១៩សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សា ការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៦ ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោកក្នុង ទីក្រុងហ្សឺណែវ ប្រទេសស្វីស។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចំណែកឯសាព័ត៌មាន ខ្លីខ្លី កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ បានចេញផ្សាយអំពី សម្តេច ហ៊ុន សែន៖ កម្ពុជាពីមុនអន់ថយបំផុត ឥឡូវក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាដែលពីមុនជាប្រទេសអន់ថយបំផុតខាងផ្នែកសេដ្ឋកិច្ច គ្របដណ្តប់ដោយភាពក្រីក្រ និងមានកង្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ឥឡូវបានក្លាយជាប្រទេសមួយនាំស្រូវអង្ករចេញ ធានាបាននូវសន្តិសុខស្បៀង ហើយស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនជាងគេក្នុងពិភពលោក ដោយសម្រេចបានវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចុងក្រោយគឺកាសែត KhmerTime កាលពីថ្ងៃទី០៣ បានចេញផ្សាយអំពី ផ្សារទំនើបខ្នាតតូច កំពុងពង្រីកខ្លួនទ្រង់ទ្រាយធំ៖ នៅពេលលោក ហេង សេងលី បានក្លាយជាអ្នកគ្រប់គ្រងទូទៅភោជនីយដ្ឋាន ផាកកាហ្វេ កាលពីឆ្នាំ២០១៤ លោកបានតាំងចិត្តពង្រឹងកេរ្ត៍ឈ្មោះម៉ាកយីហោអាហារដ្ឋានក្នុងស្រុកមួយនេះឲ្យរឹងមាំហើយគ្រោងបង្កើនចំនួនហាងដើម្បីទំនុកចិត្តអតិថិជន។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយ៖ ជួប ស្រីរ័ត្ន