EU ផ្ដល់​ជំនួយ​ឥត​សំណង​ជិត​៩០​លាន​អ៊ឺរូ​អភិវឌ្ឍ​គម្រោង​៣​លើ​វិស័យ​សំខាន់មួយ​នៅ​កម្ពុជា​​



ដើម្ប​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ជលផល​ដែល​ជា​វិស័យ​ស្នូល​ដ៏​សំខាន់​របស់​កម្ពុជា​ឲ្យ​រីកចម្រើន​ប្រកប​ដោយ​ចីរភាព សហភាពអ៊ឺរ៉ុប បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​៨៧​លានអឺរ៉ូ អនុវត្តន៍​គម្រោង​​រយ:ពេល ៦០ខែ (២០១៩- ២០២៣) ដោយ​ផ្ដោត​លើ​គម្រោង​សំខាន់​ចំនួន​៣​នៅ​កម្ពុជា។ គម្រោង​នេះ​និង​សហការ​អនុវត្ត​ដោយ​អង្គការ FAO UNESCO និង UNIDO ហើយ​រដ្ឋបាល​ជលផល​ជា​ស្ថាប័ន​ទទួល​ខុសត្រូវ។


ការ​អនុវត្ត​លើ​គម្រោង​សំខាន់ៗ​ទាំង​៣​នោះ​រួម​មាន​ ទី​១​គឺ​ការ​កែលម្អ​ការ​ដឹកនាំ ការ​គ្រប់គ្រង​លើ​ការ​អនុវត្ត​ច្បាប់ និង​បច្ចេកទេស ការ​គ្រប់គ្រង អភិរក្ស ត្រួតពិនិត្យ និង​អង្កេត​ធនធាន​ជលផល​ទាំង​ទឹកសាប​និង​សមុទ្រ។ ទី​២ ធ្វើ​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​តាម​រយ:​ការ​ពង្រឹង និង​ពង្រីក​ខ្សែច្រវាក់​ផលិតកម្ម (ចិញ្ចឹម-កែច្នៃ) ដែល​រួម​ចំណែក​បង្កើត​ការងារ និង​បង្កើន​ចំណូល​គ្រួសារ។ និង​ទី​៣​គឺ ធ្វើការកាត់ បន្ថយគម្លាតសេដ្ឋកិច្ច និង​សង្គម​រវាង​ប្រជា​នេសាទ​ជាមួយ​ប្រជាពលរដ្ឋ​មិនមែន​ជា​អ្នកនេសាទ។

ការ​អភិវឌ្ឍន៍​លើ​វិស័យ​ខាង​លើ​នឹង​ផ្តល់​លទ្ធផល​តាម​ការរំពឹង​ទុក​ដែល​ក្នុង​នោះ​មាន​ជាអាទិ៍÷ ពង្រឹង​ការអនុវត្ត​ច្បាប់ បច្ចេកទេស ការ​គ្រប់គ្រង​ការ​នេសាទ ការកែច្នៃ ការ​ការពារដែននេសាទ ការ​បង្កើត​ជម្រក​ត្រីពូជ ការ​បណ្តុះបណ្តាល​សហគមន៍ និង​ផ្សព្វផ្សាយ ការ​ផ្តល់​សេវាកម្ម ការ​គ្រប់គ្រង​មូលនិធិ ការ​កាត់​បន្ថយ​ការ​បាត់បង់​ក្រោយ​ពេល​ប្រមូលផល​ ការ​បង្កើន​បរិមាណ​ផលនេសាទ​ក្នុង​ទីផ្សារ ធានា​ស្តង់ដារ​គុណភាព​សុវត្ថិភាព​ទីផ្សារជាតិ-អន្តរជាតិ ការ​កសាង​សមត្ថភាព​មន្រ្តីជំនាញ​អំពី​ការត្រួតពិនិត្យ​គុណភាព និង​អនាម័យ៕

រូបភាព៖ Swift News Daily

ដោយ៖ ជួប ស្រីរ័ត្ន

X
5s