ផលិតផលទាំង ១០មុខរបស់សិង្ហបុរី ដែលមានការនាំចេញច្រើនជាងគេ​



កាលពីឆ្នាំ ២០១៨ សិង្ហបុរីបានឈរនៅក្នុងលំដាប់លេង ២ លើតារាងនៃអ្នកប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងចំណោមប្រទេសទាំង ១៤០។ ប្រទេសដែនកោះមួយហ៊ុមព័ទ្ធទៅដោយសមុទ្រ មានចរន្តល្អក្នុងការដឹកជញ្ជូនតាមផ្លូវទឹក និងកត្តាអំណោយផលនៃស្ថានភាពភូមិសាស្រ្តនោះឲ្យប្រទេសមួយនេះក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចផ្លូវទឹកល្អផ្តាច់គេ។ 

ការដឹកជញ្ជូនទំនិញក្នុងឆ្នាំ ២០១៨ មានចំនួនទឹកប្រាក់ ៤១១.៧ ប៊ីលានដុល្លារ។ ក្នុងលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច ការនាំចេញទំនិញសរុបរបស់សិង្ហបុរីមានចំនួន ៧២.៨% នៃផលិតផលជាតិសរុប GDP (គិតត្រឹមឆ្នាំ ២០១៨)។ ការនាំចេញសំខាន់ៗរបស់សិង្ហបុរីមានដូចជា៖

១) គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គិតជាទឹកប្រាក់ ១២៨.៧ ប៊ីលានដុល្លារ

២) គ្រឿងម៉ាស៊ីន (កុំព្យូទ័រ) គិតជាទឹកប្រាក់ ៥៨.៧ ប៊ីលានដុល្លារ

៣) ឥន្ធនៈ និងរ៉ែប្រេង គិតជាទឹកប្រាក់ ៥៤ ប៊ីលានដុល្លារ

៤) បច្ចេកទេសវេជ្ជសាស្រ្ត គិតជាទឹកប្រាក់ ១៩.២ ប៊ីលានដុល្លារ

៥) ត្បូង លោហៈមានតម្លៃ គិតជាទឹកប្រាក់ ១៧ ប៊ីលានដុល្លារ

៦) សារធាតុគីមីសរីរាង្គ គិតជាទឹកប្រាក់ ១៦.៩ ប៊ីលានដុល្លារ

៧) ផលិតផលប្លាស្ទិច គិតជាទឹកប្រាក់ ១៥.៩ ប៊ីលានដុល្លារ

៨) ទឹកអប់ គ្រឿងសំអាង គិតជាទឹកប្រាក់ ៨.៤ ប៊ីលានដុល្លារ

៩) ឱសថ គិតជាទឹកប្រាក់ ៨.៤ ប៊ីលានដុល្លារ

១០) យន្តហោះ យានអវកាស គិតជាទឹកប្រាក់ ៧.៤ ប៊ីលានដុល្លារ៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s