រឿង ៥យ៉ាងរបស់ក្រុមហ៊ុនយក្សចិន Huawei ដែលអ្នកមិនបានដឹង
បង្កើតឡើងក្នុងឆ្នាំ ១៩៨៧ ដែលមានទីតាំងនៅក្នុង Guangdong ក្រុមហ៊ុនយក្សចិន Huawei បានចាប់ផ្ដើមពីក្រុមហ៊ុនផលិតទូរស័ព្ទដៃ បន្ទាប់មកបានពង្រីកខ្លួនទៅជាក្រុមហ៊ុនបណ្ដាញទូរគមនាគមន៍និងឧបករណ៍ទូរគមនាគមន៍ផ្សេងៗ។ សព្វថ្ងៃនេះ ក្រុមហ៊ុននេះបានពង្រីកបន្ថែមទៅជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្ទុកទិន្នន័យ (Cloud services) និងបញ្ញាសម្បនិម្មិត (Artificial intelligence)។ ខាងក្រោមនេះគឺជារឿង ៥យ៉ាងរបស់ ក្រុមហ៊ុនយក្សអាស៊ីមួយនេះ៖
១) ការរីកចម្រើនលឿន
ក្រុមហ៊ុន Hauwei មានការរីកចម្រើនទាំងប្រាក់ចំណូល និងប្រាក់ចំណេញច្រើន។ ចំនូលប្រចាំឆ្នាំរបស់ប្រទេសនេះលោតដល់ ២០ភាគរយ ប្រមាណ ៧២១ ២០២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។
២) មិនត្រឹមតែជាចិន
ការរីកចម្រើនរបស់ក្រុមហ៊ុនយក្សចិនមួយនេះមិនត្រឹមតែស្ថិតនៅក្នុងប្រទេសចិន ឬក្នុងតំបន់អាស៊ីនោះទេ។ ក្រុមហ៊ុននេះរីកចម្រើនគ្រប់ទ្វីបទាំងអស់ដែលក្រុមហ៊ុននេះដំណើរការ។
៣) ការសិក្សាស្រាវជ្រាវ
ក្រុមហ៊ុន Huawei ចាត់ទុកនវានុវត្តរបស់ខ្លួនដូចជាសសៃឈាមរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនយក្សនេះបានវិនិយោគ ១០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍ (R&B)។ ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនចិននេះបានចំណាយទឹកប្រាក់ប្រមាណ ១០០ ពាន់លានយ័ន (ស្មើនឹង ១៤ពាន់លានដុល្លារ) ទៅលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដែលនេះធ្វើឲ្យក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ៥ក្នុងពិភពលោកដែលវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ ឈរពីក្រោយក្រុមហ៊ុន Samsung, Google, Walkswagen និង Microsoft។
៤) ទំហំចំណែកទីផ្សារធំ
Huawei មានចំណែកទីផ្សារផលិតផលរបស់ខ្លួន ៣១ភាគរយនៃដៃក្នុងពិភពលោកក្នុងឆ្នាំ ២០១៨។ ក្រុមហ៊ុន Ericsson ជាប់លេខ២ មានចំនទន២៧ភាគរយ និងក្រុមហ៊ុន Nokia មានចំនួន២២ភាគរយ។
៥) ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខ២
ក្រុមហ៊ុន Huawei លក់ស្មាតហ្វូនរបស់ខ្លួនបានច្រើនជាក្រុមហ៊ុន Apple ក្នុងឆ្នាំ២០១៨ ដោយលេខមួយបានទៅលើក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ដែលជាក្រុមហ៊ុនលក់ស្មាតហ្វូនរបស់ខ្លួនបានច្រើនជាងគេ៕