សម្រង់សម្ដីនិយាយអំពីសេចក្ដីទុក្ខសោកចំនួន ១០ឃ្លា ដែលអ្នកគួរចងចាំក្នុងជីវិត​



អ្វីកើតឡើងសុទ្ធតែមានមូលហេតុ។ ជីវិតឡើងចុះគឺជារឿងធម្មតារបស់ជីវិតនោះទេ។ អ្វីដែលសំខាន់គឺមិនថាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកមិនត្រូវបោះបង់នោះឡើយ។ ខាងក្រោមនេះគឺជាសម្រង់សម្ដីនិយាយអំពីសេចក្ដីទុក្ខសោកចំនួន ១០ឃ្លា ដែលអ្នកគួរចងចាំក្នុងជីវិត៖

១) «មានថ្ងៃខ្លះគ្រាន់តែជាថ្ងៃមិនល្អតែប៉ុណ្ណោះឯង។ អ្នកត្រូវទទួលបទពិសោធន៍នៃក្ដីទុក្ខសោកដើម្បីយល់ពីសេចក្ដីសុខ ហើយខ្ញុំតែងតែរំឭកខ្លួនឯងថាមិនមែនគ្រប់ថ្ងៃទាំងអស់សុទ្ធតែជាថ្ងៃល្អនោះទេ គឺវាតែងតែបែបនេះឯង។» Dita Von Teese

២) «អ្នកមិនអាចគ្រប់គ្រងបានថានរណាដែលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនោះទេ បើទោះជាស្ថិតនៅក្នុងពេលវេលាដ៏ទុក្ខសោកបំផុតនិងភ័ន្តច្រឡំបំផុតក្នុងជីវិតរបស់អ្នកក៏ដោយក៏អ្នកមិនអាចគ្រប់គ្រងបានដែរ។ អ្នកមិនមែនធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ដោយសារពួកគេគួរឲ្យចូលចិត្តនោះទេ។ វាស្រាប់តែកើតឡើងប៉ុណ្ណោះ។» Kristen Dunst

៣) «គ្មានអ្វីដែលស្ថិតស្ថេរនៅទេ។ អ្នកមិនមែននៅរីករាយរហូត ហើយអ្នកក៏មិនមែននៅពិបាកចិត្តរហូតនោះដែរ។» Cat Zingano

៤) «មានរឿងជាច្រើននៅក្នុងជីវិតដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត។ ដូច្នេះហើយអ្នកត្រូវតែរីករាយឡើង។» Paul Pogba

៥) «ពេលវេលាល្អនៅថ្ងៃនេះគឺជាការគិតសោកសង្រេងនៅថ្ងៃស្អែក។» Bob Marley

៦) «ការដែលមានអារម្មណ៍ថាទុក្ខសោកនិងឯកោមិនមែនជារឿងមិនល្អនោះទេ ប៉ុន្តែអារម្មណ៍ទាំងនេះនឹងបង្កើនហានិភ័យដែលអ្នកឆ្លងព្រំដែនចូលការអាណិតខ្លួនឯង។» Amy Morin

៧) «ពួកយើងមិនអាចភ្លក់រសជាតិនៃភាពជោគជ័យពេញលេញឥតខ្ចោះនោះឡើយ។ ភាពជោគជ័យដ៏សំណាងបំផុតរបស់យើងតែងលាយឡំជាមួយសេចក្ដីទុក្ខ។» Pierre Corneille

៨) «អ្នកនឹងស្លាប់ទៅជាមួយនឹងទុក្ខសោកបើសិនជាអ្នកព្យាយាមធ្វើឲ្យមនុស្សគ្រប់គ្នានៅលើពិភពលោកសប្បាយចិត្ត។ តើអ្នកយល់ពីអត្ថន័យរបស់ខ្ញុំទេ ? អ្នកមិនអាចនោះទេ ហើយក៏គ្មាននរណាអាចធ្វើបាននោះដែរ។» G-Eazy

៩) «ការឈឺចាប់របស់អ្នកគឺជាការបាក់បែកនូវសម្បកដែលបានហ៊ុមព័ទ្ធការយល់ដឹងរបស់អ្នក។» Khalil Gibran

១០) «ខ្ញុំជឿថាសម្ភារៈនិយមអាចចូលរួមចំណែកជាច្រើនដល់ការធ្វើឲ្យជីវិតមនុស្សរីករាយ ប៉ុន្តែបើអ្នកមិនមានមិត្តភ័ក្ដិល្អៗ សាច់ញាតិដែលសំខាន់សម្រាប់អ្នក ជីវិតនឹងប្រែជាទទេនិងសោកសង្រេងយ៉ាងខ្លាំង ហើយសម្ភារៈនិយមទាំងប៉ុន្មាននឹងប្រែជាលែងសំខាន់តទៅទៀតហើយ។»  David Rockefeller

ដោយ៖ ស្រីពៅ

 

X
5s