វិធី​ងាយៗ​ដើម្បី​​ដឹង​ច្បាស់​​ពី​សេវា​​ទូរស័ព្ទ​របស់​លោក​អ្នក ​​ខ្លាំង​ឬ​ខ្សោយ​​នៅ​លើ​ iPhone​​



រលក​សញ្ញា​នៅ​ក្នុង​ទូរស័ព្ទ (signal) ​ដែល​​ជា​ទូទៅ​គេ​ច្រើន​ហៅ​​វា​ថា​​ "សេវា​ទូរស័ព្ទ” នៅ​លើ​ iPhone មិន​អាច​បង្ហាញ​​ពី​​កម្រិត​​ជាក់លាក់​នៃ​​សេវា​​ទូរស័ព្ទ​បាន​នោះ​ទេ​ ​វា​គ្រាន់​តែ​បង្ហាញ​ថា​ សេវា​​មាន​ពេញ​ ឬ ប៉ុន្មាន​កាំ​​​​ប៉ុណ្ណោះ។ ​បើ​ចង់​ដឹង​ច្បាស់​ថា​ តើ​សេវា​ទូរស័ព្ទ​របស់​យើង​មាន​ចំនួន​ជាក់​លាក់​ប៉ុន្មាន​សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម​នេះ៖

១ បើក​ទូរស័ព្ទ​ហើយ​ចូល​ទៅ​កាន់​កន្លែង​ Call ចេញ​ រួច​វាយ​​កូត​នេះ​បញ្ចូល​ *3001#12345#* រួច​ចុច​បញ្ជូន​ រួច​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដែល​​មាន​ព័ត៌មាន​ជា​ច្រើន​ ​ហើយ​ក្នុង​នោះ​ក៏​មាន​មុខ​ងារ​ប្រាប់​ពី​សេវា​ទូរស័ព្ទ​របស់​អ្នក​មាន​កម្រិត​ប៉ុន្មាន​​ផង​ដែរ។  

២​ បើ​លោក​អ្នក​ចង់​រក្សា​​ទិន្នន័យ​ដែល​បង្ហាញ​នោះ​​​ទុក​នៅ​ក្នុង​ទូរស័ព្ទ​ លោក​អ្នក​គ្រាន់​តែ​ចុច​​​ប៊ូតុង Power អោយ​ជាប់​រួច​វា​នឹង​បង្ហាញ​ផ្ទាំង​សម្រាប់​បិត​ទូរស័ព្ទ បន្ទាប់​មក​គ្រាន់​តែ​​ចុច​ប៊ូតុង​ Home ​ប្រហែល​៦វិនាទីជា​ការ​ស្រេច។ ​

 ៣​ ប្រសិន​បើ​អ្នក​ចង់​បិត​លេខ​នោះ​វិញ​គ្រាន់​តែ​ចុច​​កន្លែង​បង្ហាញ​សេវា​ នោះ​វា​នឹង​ធ្វើ​ការ​ប្ដូរ​ភ្លាម៕

X
5s