សម្រង់សម្ដី ៧ឃ្លា របស់បុគ្គលជោគជ័យ តារា Bollywood ឥណ្ឌា ជាឃ្លាំងគំនិត
ខាងក្រោមនេះគឺជាបណ្ដុំសម្រង់សម្ដី ៧ឃ្លា របស់បុគ្គលជោគជ័យ ល្បីៗ តួ Bollywood ឥណ្ឌា៖
១) «អាក្បកិរិយារបស់អ្នកសំខាន់ខ្លាំងជាងសម្លៀកបំពាក់ក្រៅខ្លួនរបស់អ្នក។ នេះកើតចេញពីការជឿជាក់លើខ្លួនអ្នក។ អាក្បកិរិយាអាចកំណត់ពីខ្សែជីវិតរបស់អ្នក។» – Arjun Rampal
២) «ប្រសិនបើអ្នកចង់ក្លាយជាអ្វី ឬសម្រេចអ្វីមួយក្នុងជីវិត អ្នកត្រូវរៀនស្ដាប់បេះដូងរបស់ខ្លួនឯង។» – Shahrukh Khan
៣) «ប្រសិនបើអ្នកមិនចូលចិត្តអ្វីមួយ កុំធ្វើវា ប៉ុន្តែប្រសិនបើអ្នកកំពុងធ្វើវាហើយ អ្នកត្រូវតែចូលចិត្តវា។» – Shahrukh Khan
៤) «ពេលខ្លះអ្នកគួរតែអនុញ្ញាតិឲ្យមនុស្សដែលមិនចូលចិត្តអ្នកមានអារម្មណ៍ថាពួកគេល្អ ប៉ុន្តែវាជាភាពរីករាយតិចតួចរបស់ពួកគេប៉ុណ្ណោះ។» – Shahrukh Khan
៥) «គេង ធ្វើលំហាត់ប្រាណ ចំណីអាហារគឺសុទ្ធតែសំខាន់ដូចគ្នា។ មនុស្សភាគច្រើនមិនអើពើនឹងការគេង នោះពួកគេនឹងបរាជ័យក្នុងការសម្រេចគោលដៅជាមិនខាន។» – Prateik Babbar
៦) «មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ការលំបាក វាជាការវាស់ស្ទង់ការតាំងចិត្តនិងលះបង់ដែលអ្នកត្រូវដោះស្រាយប៉ុណ្ណោះ។» – Lakshmi Mittal
៧) «ខ្ញុំជាមនុស្សក្នុងសតវត្សរ៍ទី២១។ ខ្ញុំមិនជឿលើវេទមន្តនោះទេ ខ្ញុំជឿតែលើញើសឈាម ទឹកភ្នែក ជីវិត និងការស្លាប់ប៉ុណ្ណោះ។» – Kamal Haasan
ដោយ៖ លង់ វណ្ណៈ