ទូកនេសាទត្រីបាឡែនជប៉ុនចាប់ផ្តើមសកម្មភាពរបស់ខ្លួនបន្ទាប់ពីមានការហាមឃាត់ ៣៣ ឆ្នាំ​



នាវានេសាទត្រីបាឡែនរបស់ជប៉ុនកាលពីថ្ងៃចន្ទបានធ្វើដំណើរចេញទៅនេសាទជាលើកដំបូង បន្ទាប់ពីបញ្ឈប់សកម្មភាពនេសាទប៉ុន្មានទសវត្សរ៍ ព្រោះត្រូវបានគេដកចេញពីគណៈកម្មការនេសាទត្រីបាឡែនអន្តរជាតិក្នុងឆ្នាំ ១៩៨៦។ ជប៉ុនត្រូវបានគេគេសម្រេចដកចេញពីគណៈកម្មការនេសាទត្រីបាឡែនអន្តរជាតិ ព្រោះតែសកម្មភាពប្រឆាំងការនេសាទត្រីបាឡែនខុសច្បាប់របស់ខ្លួន។

តែទោះជាយ៉ាងណាក៏ជប៉ុននៅតែបន្តសកម្មភាពរបស់ខ្លួន ពិសេសពេលនេះខ្លួនបានចាប់ផ្តើមសកម្មភាពនេសាទឡើងវិញហើយ។ លោក Yoshifumi Kai ប្រធានសមាគមនេសាទត្រីខ្នាតតូចជប៉ុនបានថ្លែងថា «បេះដូងរបស់ខ្ញុំពោរពេញទៅដោយសុភមង្គលហើយខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំង» នេះជាសកម្មភាពឧស្សាហកម្មតូចមួយពិតមែន តែវាជាមោទនភាពមួយសម្រាប់យើង ព្រោះទីនេះវាជាតំបន់ជាភូមិកំណើតរបស់ពួកយើង ហើយក៏ជាកន្លែងនេសាទជាង ៤០០ឆ្នាំមកហើយ។

ឥឡូវនេះវាត្រូវបានដកចេញពីគណកម្មការនេសាទត្រីអន្ដរជាតិ (IWC) ដូច្នេះខ្លួនលែងស្ថិតក្រោមការគាបសង្កត់នៃច្បាប់ទៀតហើយ ហើយការសម្រេចដកចេញនេះក្រោមហេតុផលតែម្យ៉ាងគត់គឺដើម្បីធ្វើការស្រាវជ្រាវ។ 

ប្រធានភ្នាក់ងារនេសាទនេះលោក Shigeto Hase បានថ្លែងនៅក្នុងពិធីបើកដំណើរការនៃការនេសាទ Kusបាននិយាយាថា «ការចាប់ផ្តើមនៃការនេសាទត្រីបាឡែនពាណិជ្ជកម្មគឺជាបំណងប្រាថ្នាដ៏ខ្លាំងក្លាមួយសម្រាប់អ្នកនេសាទត្រីនៅទូទាំងប្រទេស»។ លោកបានបន្ថែមថា ការបន្តការនេសាទត្រីបាឡែនអាចធានាបាននូវវប្បធម៌របស់ជប៉ុន ហើយវាក៏អាចរក្សាវាសម្រាប់មនុស្សជំនាន់ក្រោយបាន៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s